មកដឹងពីអត្ថន័យរបស់រាប់បាត្រក្នុងកម្មវិធីបុណ្យចូលឆ្នាំខ្មែរ និងពីធីបុណ្យតូចធំនានារបស់ខ្មែរ
- 2025-04-15 00:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីអត្ថន័យរបស់រាប់បាត្រក្នុងកម្មវិធីបុណ្យចូលឆ្នាំខ្មែរ និងពីធីបុណ្យតូចធំនានារបស់ខ្មែរ
សម្រាប់ការធ្វើបុណ្យរាប់បាតមិនមែនតែយើងអាចធ្វើនៅតែចំតែថ្ងៃចូលឆ្នាំនោះទេ រាប់កម្មវិធីបុណ្យតូចធំ ប្រពៃណីជាតិរបស់ខ្មែរ ដូចជាបុណ្យភ្ជំបិណ្ធ បុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យផ្សេងៗយើងអាចធ្វើម្ហូបអាហារ ស្លាដក និងទៃទាននានា ទៅប្រគេនព្រះសង្ឃ និងធ្វើពីធីរាប់បាត្រនេះបាន។
អត្ថន័យរបស់ពីធីរាប់បាត្រគឺ៖
ទីមួយ ជាចង្ហាន់ដល់ព្រះសង្ឃផង និងដើម្បីឲ្យព្រះសង្ឃឧទ្ទិសកុសលមគ្គផលដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។
ទីពីរ ធ្វើឲ្យពុទ្ធសាសនិកមានចិត្តសប្បាយ ជ្រះថ្លា ឧទ្ទិស រាប់បាត្រប្រគេនព្រះសង្ឃ។ ក្រោយពេលពុទ្ធបរិស័ទរាប់បាត្ររួច គេយកបាយនោះទៅប្រគេនព្រះសង្ឃផ្ទាល់តែម្ដង។ពេលនៅសល់ទើបគេចែកទានទៅដល់លោកតា លោកយាយដែលចូលរួមក្នុងពិធីបុណ្យពិសា ឬចែកដល់អ្នកក្រខ្សត់ជាដើម។ និងមួយទៀតយើងក៏អាចធ្វើម្ហូបអាហារ ជូនអ្នកមានគុណទទួលទានក៏ហាក់បីដូចជាបានធ្វើបុណ្យរាប់បាតជាមួយនិងបុគ្គលដែលមានសីល និងជាទៃទានមួយដល់គាប់ប្រសើរផងដែរសម្រាប់ព្រះរស់ដូចជាការដឹងគុណចំពោះលោកដែលបានបីបាច់ថែរក្សាកូនរហូតមកដល់ធំដឹងក្តីរហូតមានក្រុមគ្រួសារ។
ក្រៅពីការដាក់បាយបាត្រ គេសង្កេតឃើញមានចានដែកដាក់បាយម្ហូបសម្លនៅសល់ពីការរាប់បាត្រ ដោយពុទ្ធបរិស័ទតែងជីពបាយសល់នឹងដៃទៅដាក់។ ចំពោះបាយសម្លទាំងនោះ គឺជាបាយម្ហូបសំណែន ដែលគេយកទៅសែន អារក្សអ្នកតាព្រៃភ្នំ ឬយកទៅឲ្យពួកប្រេតទាំងឡាយណា ដែលមិនអាចទទួលទានតាមរយៈការឧទ្ទិសកុសលបាន ឬយកទៅឲ្យសត្វ ឆ្កែ ឆ្មានៅក្នុងវត្ត។