មកស្គាល់ឈ្មោះព្រះនាមទេពធីតាមហាសសង្ក្រាន្តត និងគ្រឿងអាភរណៈ ទាំង៧តាមថ្ងៃនិមួយៗក្នុងថ្ងៃមហាសង្ក្រានខ្មែរមួយឆ្នាំម្តង
- 2025-04-13 05:12:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ឈ្មោះព្រះនាមទេពធីតាមហាសសង្ក្រាន្តត និងគ្រឿងអាភរណៈ ទាំង៧តាមថ្ងៃនិមួយៗក្នុងថ្ងៃមហាសង្ក្រានខ្មែរមួយឆ្នាំម្តង
ថ្ងៃនិមួយ៖ ដែលទេពធីតាមហាសសង្ក្រាន្ត ទាំង ៧ផ្លាស់វេនគ្នា មកអញ្ជើញ ព្រះសិរកុបិលមហាព្រហ្ម ចេញមកដង្ហៃប្រទក្សិណ ពីភ្នំព្រះសុមេរុជារៀងរាល់ៗឆ្នាំហើយត្រឡប់ទៅស្ថានទេវលោកដើម្បីតម្កល់វិញ។ ខាងក្រោមជាព្រះនាមទេពធីតាមហាសសង្ក្រាន្តត និងគ្រឿងអាភរណៈ តាមថ្ងៃនិមួយៗ៖
ថ្ងៃ: អាទិត្យ ព្រះនាម ទុង្សាទេវី ជារាជបុត្រីទី ១ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពស្ត្រាពណ៌ ក្រហម លម្អព្រះកាណ៍សៀតផ្កាទទឹម គ្រឿងប្រដាប់បុក្តា បទុមរាគ ភក្សាហារសោយផ្លែឧទុម្ពរ ព្រះហស្តស្តាំទ្រង់អាវុធ កងច័ក្រ ឯព្រះហស្ត ឆ្វេងទ្រង់កាន់ស័ង្ខ ទ្រង់គង់ផ្ទំលើ គ្រុឌ(សត្វគ្រុឌ) ជាយានពាហនៈ។
ថ្ងៃ: ចន្ទ័ ព្រះនាម គោរាគៈទេវី ជារាជបុត្រីទី ២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពស្ត្រាពណ៌លឿង លម្អព្រះកាណ៍សៀតផ្កាអង្គារបុស្ស គ្រឿងប្រដាប់បុក្តា ភក្សាហារ សោយ (ប្រេង ធញ្ញជាតិ មានប្រេងសណ្តែក និង ប្រេងល្ងជាដើម) គ្រឿងអភរណៈ ព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងសេ្តចព្យាគ្ឃៈ (ខ្លា) ជាយានពាហនៈ។
ថ្ងៃ: អង្គារ ព្រះនាម គោរាក្សសា ជារាជបុត្រីទី ៣ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពស្ត្រាពណ៌ស្វាយ លម្អព្រះកាណ៍សៀតផ្កាឈូកគ្រឿងប្រដាប់បុក្តា មោរា (ថ្មកែវ) ភក្សាហារ សោយលោហិត ព្រះហស្តស្តាំទ្រង់អាវុធត្រីសូល៍ ព្រះហស្ត ឆ្វេងទ្រង់កាន់ធ្នូ ទ្រង់គង់ផ្ទំលើ អស្សតរ (សេះ) ជាយានពាហនៈ។
ថ្ងៃ: ពុធ ព្រះនាម មណ្ឌាទេវី ជាបុត្រីទី៤ កបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពស្ត្រាពណ៌ ស៊ីលៀប លម្អព្រះកាណ៍សៀតផ្កាចម្ប៉ា គ្រឿងប្រដាប់បុក្តា ពិទូរ្យ ភក្សាហារ សោយទឹកដោះសិប្បី ព្រះហស្តស្តាំអាវុធម្ជុល ព្រះហស្តឆ្វេងអាវុធឈើច្រត់ ទ្រង់គង់ផ្ទំលើសត្វលា ជាយានពាហនៈ។
ថ្ងៃ: ព្រហស្បតិ៍ ព្រះនាម កិរិណីទេវី ជារាជបុត្រីទី ៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពស្ត្រាពណ៌ បែតង លម្អព្រះកាណ៍សៀតផ្កាមណ្ឌា គ្រឿងប្រដាប់បុក្តា មរកត ភក្សាហារសោយសណ្តែកល្ង ព្រះហស្តស្តាំទ្រង់អាវុធ កង្វេរ ព្រះហស្តឆ្វេងទ្រង់កាន់កាំភ្លើង ទ្រង់គង់ផ្ទំលើ សត្វដំរី ជាយានពាហនៈ។
ថ្ងៃ: សុក្រ ព្រះនាម កិមិរាទេវី ជារាជបុត្រីទី ៦ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពស្ត្រាពណ៌ខៀវ លម្អព្រះកាណ៍សៀតផ្កាចង្កុលនី គ្រឿងប្រដាប់បុក្តា បុស្សរាគម័ ភក្សាហារសោយចេកណាំវ៉ា ព្រះហស្ត ស្តាំទ្រង់កាន់ព្រះខ័ន ជាអាវុធ និងព្រះហស្តឆ្វេងទ្រង់កាន់ពិណ ទ្រង់គង់ផ្ទំលើ សត្វក្របី ជាយានពាហនៈ។
ថ្ងៃ: សៅរ៍ ព្រះនាម មហោទរាទេវី ជារាជបុត្រីទី ៧ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពស្ត្រាពណ៌ព្រីងទុំ លម្អព្រះកាណ៍សៀតផ្កាត្រកៀត គ្រឿងប្រដាប់បុក្តា នីលវត័ន៍ ភក្សាហារសោយសាច់ទ្រាយ ព្រះហស្តស្តាំកាន់អាវុធកងចក្រ ព្រះហស្ត ឆ្វេងកាន់ត្រីសូល៍ ពិណ ទ្រង់គង់ផ្ទំលើ សត្វក្ងោក ជាយាមពាហនៈ។