អ្នកអង្គុយមើលរឿងភាគយូរៗអំឡុងពេលធ្វើការពីផ្ទះ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺទាំងនេះ
- 2020-04-03 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកអង្គុយមើលរឿងភាគយូរៗអំឡុងពេលធ្វើការពីផ្ទះ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺទាំងនេះ
ដើម្បីកាត់បន្ថយពីហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ នៅតាមស្ថាប័ននិងក្រុមហ៊ុនឯកជនមួយចំនួនបានអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួនទៅធ្វើការនៅផ្ទះ។ ការទៅធ្វើការនៅផ្ទះតែងតែមានគុណសម្បត្តិនិងគុណវិបត្តិដូចជា អ្នកចំណេញពេលវេលាធ្វើដំណើរ កាត់បន្ថយការជិតស្និទ្ធជាមួយមនុស្សផ្សេងៗ ហើយពេលខ្លះអ្នកអាចសល់ពេលវេលាទំនេរសម្រាប់ធ្វើការងារផ្សេងៗច្រើនទៀតផង។ ស្ថិតនៅក្នុងពេលទំនេរ អ្នកប្រហែលជាមានពេលសម្រាប់លំហែការអផ្សុកដោយតាមដានរឿងភាគផ្សេងៗ។ ប្រសិនបើអ្នកតាមដានរឿងភាគដោយអង្គុយលើសាឡុង ឬកៅអីក្នុងរយៈពេលយូរៗ អ្នកគប្បីប្រុងប្រយ័ត្នចំពោះជំងឺមួយចំនួនដែលងាយនឹងកើតលើរូបអ្នករួមមាន៖
១. ការគេងមិនលក់
ការគេងមិនលក់អាចមកពីមូលហេតុផ្សេងៗគ្នា។ នៅពេលអ្នកមើលរឿងភាគដាច់យប់ ឬយប់ជ្រៅពេកវានឹងធ្វើឲ្យប៉ះពាល់ដល់ដំណេករបស់អ្នកដូចជា អ្នកពិបាកក្នុងការគេងឲ្យលឿន ពិបាកក្រោកពីគេងជាដើម។ ជាលទ្ធផល អ្នកនឹងមានការចងចាំអន់ខ្សោយ។
២. ឆ្អឹងខ្នងមិនប្រក្រតី
ការអង្គុយមើលរឿងភាគតែមួយកន្លែងមិនថានៅលើសាឡុងឬកៅអីផ្តេកយ៉ាងណាទេ កាយវិការនោះនឹងធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងខ្នងរបស់អ្នក។ ប្រសិនបើអ្នកបន្តឥរិយាបទបែបនេះបន្តទៀត អ្នកអាចនឹងមានការខ្សោះជីវជាតិឆ្អឹងខ្នងជាក់ជាមិន។
ទម្លាប់ ៥ យ៉ាងគួរចៀសវាងអំឡុងពេលជំងឺកូវីដ១៩ បើមិនចង់ឲ្យប្រព័ន្ធសុំារបស់អ្នកអន់ខ្សោយ
៣. ឆាប់មានជំងឺធាត់លើស
នៅពេលរាងកាយរបស់អ្នកអង្គុយជាប់នៅលើសាឡុងយូរពេកឬពាក្យបច្ចេកទេសហៅថា Couch Potato ដែលវាមានន័យថាអង្គុយតែនៅលើកៅអីឬសាឡុងដោយមិនចង់ចេញទៅក្រៅ។ ជាលទ្ធផល អ្នកអាចនឹងមានជំងឺធាត់លើស ឡើងទម្ងន់ ហានិភ័យសម្ពាធឈាមកើនឡើង ជំងឺទឹកនោមផ្អែម និងខ្លាញ់នៅក្នុងសរសៃឈាមជាដើម។
៤. រោគសញ្ញា computer vision
ស្ថិតនៅក្នុងសម័យបច្ចេកវិទ្យាទំនើប មនុស្សនាពេលបច្ចុប្បន្នសឹងតែមានទូរស័ព្ទទំនើបគ្រប់ដៃហើយ។ ដូច្នោះ ភាគច្រើន អ្នកតាមដានរឿងភាគអស់ទាំងនេះតាមទូរស័ព្ទដៃ កុំព្យូទ័រ និង tablets ជាដើម។ ការសម្លឹងមើលរបស់អស់ទាំងនេះក្នុងរយៈពេលយូរចាប់ពី ២ ម៉ោងជាប់ៗគ្នាអាចធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺមួយនេះ។ វាកើតឡើងគ្រប់វ័យតែម្តងដោយមិនគិតថាក្មេងឬចាស់ឡើយ។ ហើយបន្ទាប់មកទៀត អ្នកនឹងមានបញ្ហាដូចជា ព្រិលភ្នែក ស្ងួតភ្នែក ឈឺភ្នែក ឈឺក្បាល ឈឺក ឈឺស្មា ក៏ដូចជាងឈឺខ្នងផងដែរ៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
ចៀសបានចៀសទៅ! កុំហូបម្ហបទាំងនេះជាអាហារពេលព្រឹក បើមិនចង់ចូលពេទ្យទាំងក្មេង