ចៀសបានចៀសទៅ! កុំហូបម្ហបទាំងនេះជាអាហារពេលព្រឹក បើមិនចង់ចូលពេទ្យទាំងក្មេង

  • 2020-04-03 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​ស្រលាញ់​សុខភាព ​សូម​ចៀស​ឲ្យ​ឆ្ងាយ​ពី​អាហារ​បី​ប្រភេទ​នេះ​។ ​កុំ​ញ៉ាំ​អាហារ​ទាំង​បី​នេះ​សម្រាប់​ពេល​ព្រឹក​អី ​ព្រោះ​មិន​ល្អ​ដល់​សុខភាព​ទេ។

រូបតំណាង

**១. អាហារ​សម្បូរ​ជាតិ​ខ្លាញ់**

នំ​ដូ​ណាត់ បឺហ្គឺ ​នំ​​បំពង​កញ្ចប់ ​ឆៃ​យ៉ ដែល​ប្រភេទ​នំ​ទាំង​នេះ​ច្រើន​តែ​មនុស្ស​ទូ​ទៅ​និយម​ហូប​ជា​​អាហារ​ពេល​ព្រឹក ព្រោះ​មាន​រស​ជាតិ​ឆ្ងាញ់។ ​តាម​ពិត ​​អ្នក​មិន​គួរ​បរិភោគ​អាហារ​​ទាំង​នេះ​ឡើយ។ ដោយសារ​អាហារ​ទាំង​នេះ​ប្រើ​ម្សៅ​ហើយ​វា​បឺត​ជាតិ​ខ្លាញ់​ខ្លាំង។ ប្រសិន​បើ​ពេល​ចម្អិន ​គេ​ប្រើ​ប្រេង​ដែល​សល់​ច្រើន​ដង ​នោះ​កាន់​តែ​ហា​និ​ភ័យ​ឆាប់​ឡើង​គី​​​ឡូ ​និង​កើន​សារជាតិ​កាបូន​អ៊ីដ្រូកាបូន​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​មនុស្ស។ ញ៉ាំ​​អាហារ​ទាំង​នេះ​នៅ​ពេល​ព្រឹក​​​រយៈ ពេល​យូរ​ថ្ងៃ បណ្ដាល​ឲ្យ​មាន​បញ្ហា​មេតា​បូលីសឹម ប៉ះ​ពាល់​ថ្លើម កើត​ជំ​ងឺ​សរសៃ​ឈាម​បេះ​ដូង ​និង​ងាយ​ធាត់​ផង​ដែរ។

រូបតំណាង
រូបតំណាង

២. អាហារ​សល់​ពី​យប់

រូបតំណាង

ដើម្បី​សន្សំ​លុយ​និង​ចំណេញ​ពេល​​វេលា ​​មនុស្ស​​ជា​ច្រើន​មាន​ទម្លាប់​រក្សា​អាហារ​សល់​ពី​យប់​ទុក​កម្ដៅ​ធ្វើ​ជា​អាហារ​ពេ​ល​ព្រឹក។ ​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​យ៉ាង​ខ្លាំង។ ​ពិសេស ​បើ​ជា​អាហារ​សល់​មាន​បន្លែ​បៃ​តង​ទៀត ​នឹង​កើន​ឡើង​កម្រិត​នី​ត្រាត​។ ​ការ​កម្ដៅ​ច្រើន​ដង ​នឹង​ធ្វើ​ឲ្យ​អាហារ​ផ្ទុក​សារធាតុ​គ្រោះ​ថ្នាក់​ងាយ​កើត​មហារីក​បំ​ផុត។ ​ត្រី ​អាហារ​សមុទ្រ​ជា​ដើម​ បើ​កម្ដៅ​ច្រើន​ដង​នឹង​បង្កើន​សារធាតុ​ពុល ​អាច​ធ្វើ​ឲ្យ​ហូប​ហើយ​ក្អួត​ផង​ដែរ។

៣. ​មី

រូបតំណាង

អ្នក​រវល់​ជា​ច្រើន ​ចូល​ចិត្ត​យក​មី​​ សម្រាប់​អាហារ​ពេល​ព្រឹក​​ណាស់ ទោះ​ជា​ដឹង​ថា​មី​មិន​ល្អ​ចំពោះ​សុខភាព​ក៏​ដោយ។ គ្រឿង​ផ្សំ​ក្នុង​មី​មិន​ថា​កញ្ចប់ ​ឬ​កំប៉ុង​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ជាតិ​អំ​បិល​ខ្ពស់ ​ដែល​កាន់​តែ​ញ៉ាំ​កាន់​តែ​ប៉ះ​ពាល់​បំ​ផុត​លើ​ផ្នែក​តម្រង​នោម រួម​ទាំង​​ងាយ​កើ​ត​គ្រួស​តម្រង​នោម​ទៀត​ផង​។ ​ម្យ៉ាង​ទៀត មី​កញ្ចប់​ផ្ទុក​ច្រើន​នូវ​សារ​ជាតិ​ផូ​ស្វាត វា​ក៏​ធ្វើ​ឲ្យ​ឆាប់​ពុក​ឆ្អឹង​​គួរ​ឲ្យ​ខ្លាច។ ​បរិភោគ​កាន់​តែ​ច្រើន ​នឹង​​បង្ក​ឲ្យ​មាន​បញ្ហា​ក្រពះ ពិបាក​រំលាយ​អាហារ ​ឆាប់​ចាស់ និង​ស្ទះ​សសៃ​ឈាម​បេះ​ដូង​​៕​​​​​​

ចុចអាន៖ ​​ មនុស្ស៤ប្រភេទ មិនគួរបរិភោគមីកញ្ចប់ឬកំប៉ុងឡើយ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា