ទម្លាប់ ៥ យ៉ាងគួរចៀសវាងអំឡុងពេលជំងឺកូវីដ១៩ បើមិនចង់ឲ្យប្រព័ន្ធសុំារបស់អ្នកអន់ខ្សោយ

  • 2020-04-02 06:32:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គិតមកត្រឹមថ្ងៃនេះ នៅក្នុងពិភពលោកទាំងមូលមាន ២០៣ ប្រទេសហើយបានឆ្លងជំងឺកូរ៉ូណាឬកូវីដ១៩។ ក្នុង​ចំ​ណោម​នោះ ប្រទេស​កម្ពុជា​ក៏ជា​ប្រទេសមួយ​បានឆ្លង​ជំងឺមួយ​ប្រភេទ​នេះ​ដែរ ថ្វីត្បិតតែអ្នកត្រូវ​រក្សាគម្លាត​សង្គម​ទីប្រជុំជន រក្សាអនាម័យខ្លួនក៏ដោយ អ្នកក៏ត្រូវតែរក្សាប្រព័ន្ធសុំាខាងក្នុងរាងកាយរបស់​អ្នកឲ្យរឹងមំា​ផង​ដែរ​ទើប អ្នក​អាច​ការពារ​ខ្លួន​ពីជំងឺ​មួយ​នេះ​បាន។ ហេតុដូចនេះហើយខាងក្រោមនេះគឺជាទម្លាប់ទាំង ៥ ដែល​អ្នក​គួរតែចៀសវាងដើម្បីការពារប្រព័ន្ធសុំាឲ្យរឹងមាំរួមមាន៖

១. ភាពតានតឹង

រូបតំណាង

ប្រសិនបើអ្នកមានភាពស្មុគស្មាញ សរីរាង្គជាច្រើនក្នុងរាងកាយរបស់អ្នកនឹងផ្អាកដំណើរការ រួមបញ្ចូលទាំង​ប្រ​ព័ន្ធ​សុំា​ដែលមានប្រសិទ្ធភាពទាបក្នុងការបំពេញការងារ។

២. ការគេងមិនបានគ្រប់គ្រាន់

ការគេងមិនបានគ្រប់គ្រាន់ក៏ធ្វើឲ្យសុខភាពរបស់អ្នកចុះខ្សោយផងដែរ។ ក្រៅពីនេះ វាក៏ធ្វើឲ្យប្រព័ន្ធសុំារបស់​អ្នក​ចុះ​ខ្សោយ​ដែល​បណ្តាលឲ្យអ្នក​មានជំងឺដូចជា សរសៃឈាមបេះដូង សម្ពាធឈាមមិនធម្មតា ជំងឺធាត់​លើស និងជំងឺបាក់ទឹកចិត្តជាដើម។

៨ វិធីជួយបង្កើនប្រព័ន្ធសុំាឲ្យរឹងមាំប្រឆាំងនឹង COVID-19

៣. ការទទួលទានស្ករច្រើនពេក

សម្រាប់អ្នកចូលចិត្តទទួលអាហារសម្បូរជាតិស្ករច្រើនពេកនឹងធ្វើឲ្យមានតុល្យភាពជាតិរ៉ែនៅក្នុងរាងកាយដែលធ្វើឲ្យប្រព័ន្ធសុំាចុះខ្សោយនិងងាយមានជំងឺ។

៤. ការទទួលទានគ្រឿងស្រវឹងច្រើនពេក

រូបតំំណាង

យោងតាមAlcohol Helpline Center បានថ្លែងថា មានការសិក្សាជាច្រើនលើការ​ទទួលទានគ្រឿង​ស្រវឹងក្នុង​បរិ​មាណ​ច្រើនងាយធ្វើឲ្យរាងកាយឆាប់ឆ្លងនឹងមេរោគ។ ជាលទ្ធផលវានឹងនាំឲ្យអ្នកកើតជំងឺដូចជា ការរលាក​ថ្លើម ការឈឺចាប់ ការហើម ជំងឺរបេង ជំងឺសរសៃប្រសាទ និងជំងឺរលាកស្រោមសួតជាដើម។

៥. ការមិនបរិភោគសារធាតុចិញ្ចឹមវីតាមីនគ្រប់គ្រាន់

ដូចដែលអ្នកបានដឹងរួចមកហើយថា វីតាមីនដែលជួយបង្កើនប្រព័ន្ធសុំានោះគឺ វីតាមីន C។ ដូច្នោះ ប្រសិនបើ​អ្នក​មិន​បរិភោគ​វីតាមីនគ្រប់គ្រាន់ ប្រព័ន្ធសុំារបស់អ្នកនឹងចុះខ្សោយទៅតាមហ្នឹងដែរ។ ជារៀងរាល់ថ្ងៃ រាងកាយ​របស់​អ្នកត្រូវការវីតាមីននេះយ៉ាងតិច ១០០០ មីលីក្រាមក្នុងមួយថ្ងៃ។ ត្រូវចងចាំថា ការបរិភោគបន្លែ ផ្លែឈើ​ឲ្យ​បានច្រើនគឺល្អមានដូចជា ផ្កាខាត់ណា សណ្តែកបារំាង ស្ពៃចង្កឹះ ស្លឹក kale មើមខ្ទឹម រីឯផ្លែឈើរួមមាន ក្រូច ត្រ​បែក ក្រូចឆ្មា ល្ហុង ទំពាំងបាយជូរ និងស្ត្រប៊ឺរីជាដើមរួមទាំងផ្លែឈើផ្សេងៗទៀត៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

យល់អារម្មណ៍អ្នកដើរផ្សារ មិនដឹងទិញអី ! ដឹងតិចនិកនេះធានាចំណេញលុយកប់ សុខភាពក៏មាំ

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន