ចូល​ដល់​វ័យ​២០​ឆ្នាំ​​ ស្រី​ៗគួរ​និយាយ​ពាក្យ​លា​ទៅ​រឿង​ទាំង​នេះ

  • 2020-01-20 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​យុវវ័យ​ ជីវិត​​យើង​គឺ​ពោរពេញ​ទៅ​ដោយ​ភាព​រញ៉េរញ៉ៃ​ព្រោះ​ពេល​ខ្លះ​ក៏​ឡើង​ ពេល​ខ្លះ​ក៏​ធ្លាក់​ចុះ ​មិន​ទាន់​ដឹង​​ថា​នឹង​សម្រេច​បំណង​យើង​ពេល​ណា​ ឬ​ដោយ​របៀប​ណា​ជា​ដើម។​ ប៉ុន្តែ​ បើ​អ្នក​ចូល​ដល់​វ័យ​​២០​ឆ្នាំ ឬ ២០​ឆ្នាំ​ជាង​ហើយ​ ដល់​ពេល​ត្រូវ​និយាយ​ពាក្យ​លា​ទៅ​កាន់​រឿង​​មួយ​ចំនួន​​ដើម្បី​ធ្វើ​ជា​ខ្លួន​ឯង​ពិត​ប្រាកដហើយ៖

១. មិន​ចាំ​បាច់​ត្រូវ​ពន្យល់​ពី​ការ​សម្រេច​ចិត្ត​របស់​យើង​ទៀត៖ ការ​សម្រេច​ចិត្ត​របស់​យើង​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ខ្លួន​ឯង​។ បំភ្លេច​ទៅ​អ្នក​ដែល​ចាំ​សួរ​ពី​ជីវិត​យើង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នោះ។​ ​​​​

២. លែង​ Drama ទៀត៖ យើង​បាន​ចំណាយ​ពេល​គ្រប់​គ្រាន់​ហើយ​សម្រាប់​រឿង​អស់​នេះ​។ ​ដល់​ពេល​ត្រូវ​ប្រឈម​នឹង​​អ្វី​ដែល​ពិត​ប្រាកដ​ក្នុង​ជីវិត​​ម្ដង។​

៣. បញ្ឈប់​ការ​យក​ចិត្ត​អ្នក​ដទៃ៖ មុន​ចេញ​ទៅ​ក្រៅ​ម្ដង​ៗ​ត្រូវ​មើល​កញ្ចក់​ ១០០ ដង​ដើម្បី​ឲ្យ​ច្បាស់​ក្នុង​ចិត្ត​ថា​មិត្ត​យើង​មិន​សើច​ពី​យើង​ទេ។​ ត្រូវ​ធ្វើ​ជា​ខ្លួន​ឯង​ដោយ​មាន​ទំនុក​ចិត្ត​។​ យើង​តែង​ខ្លួន ឬ​មិន​តែង​មិន​មែន​ដើម្បី​ផ្គាប់​ចិត្ត​នរណា​ម្នាក់​ទេ។​

៤. លែង​បណ្ដោយ​ខ្លួន​តទៅ​ទៀត៖ ត្រូវ​ស្រឡាញ់​ខ្លួន​ឯង​ឲ្យ​ខ្លាំង​ៗ​ និង​ច្រើន​ៗ។ ញ៉ាំ​ម្ហូប​ឲ្យ​ត្រឹម​ត្រូវ​ និង​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​ដើម្បី​សុខភាព​យើង។

៥. ឈប់​ប្រៀប​ធៀប​ខ្លួន​ឯង​ជាមួយ​ហ្នឹង​អ្នក​ដទៃ៖ តែ​ត្រូវ​ប្រៀប​ធៀប​ខ្លួន​យើង​ពេល​ឥឡូវ​ជាមួយ​ខ្លួន​យើង​ពី​មុន​វិញ៕

អាន៖ គន្លឹះ​ធ្វើ​ជា​ស្ត្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ និង​ស្រស់​ស្អាត​ម្នាក់

អាន៖ រឿង​៥​យ៉ាង​ដែល​ស្រី​ៗ​គួរ​ធ្វើ​ពេល​មាន​អារម្មណ៍​ថា​ជីវិត​ជួប​តែ​បញ្ហា

អាន៖ ការគិតបែបវិជ្ជមាន ដែលជួយឲ្យជីវិត​ក៏​ជួប​តែ​រឿង​ល្អ​ៗ​

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម