ការគិតបែបវិជ្ជមាន ដែលជួយឲ្យជីវិតក៏ជួបតែរឿងល្អៗ
- 2017-05-23 03:00:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការគិតបែបវិជ្ជមាន ដែលជួយឲ្យជីវិតក៏ជួបតែរឿងល្អៗ
ជីវិតគឺពោរពេញទៅដោយការផ្សងព្រេងព្រោះពេលខ្លះយើងជួបរឿងសប្បាយៗ តែពេលខ្លះក៏ផ្ទុយពីនេះ។ មិនថាបែបនេះក្ដី ស្ត្រីគ្រប់រូបមិនគួរបញ្ឈប់ការគិតបែបវិជ្ជមានទោះទេព្រោះវាអាចនាំជីវិតយើងទៅរកភាពជោគជ័យដែរ។ ខាងក្រោមនេះគឺជាវិធីខ្លះៗដើម្បីឲ្យយើងចេះបង្កើតការគិតបែបវិជ្ជមាន៖
១. កុំឲ្យគំនិតត្រូវហ៊ុមព័ទ្ធតែបញ្ហា៖ បើយើងគិតតែពីបញ្ហា យើងក៏ឃើញតែបញ្ហាមិនឈប់ដែរ។ ត្រូវផ្ដោតលើរឿងល្អៗដែលកើតឡើងជុំវិញខ្លួនយើង ហើយរីករាយជាមួយវា។
២. ប្រាប់ខ្លួនឯង «ថ្ងៃនេះជាថ្ងៃល្អ» ៖ និយាយទៅខ្លួនឯងមិនមែនបានន័យថាយើងឆ្កួតទេណា៎។ ត្រូវរំឭកខ្លួនឯងជានិច្ចថា «ថ្ងៃនេះជាថ្ងៃល្អ» «ខ្ញុំពេញចិត្តនឹងអ្វីដែលខ្ញុំមាន» «ខ្ញុំជាមនុស្សឆ្លាត» ឬ «ខ្ញុំស្អាត» ជាដើម។ ពាក្យទាំងនេះនឹងនាំអារម្មណ៍យើងឲ្យរីករាយរាល់ថ្ងៃ។
៣. រស់នៅក្នុងបច្ចុប្បន្នភាព៖ យើងមិនអាចប្ដូរអតីតកាលបានទេ ហើយក៏មិនដឹងថាថ្ងៃអនាគតមានអ្វីកើតឡើងដែរ។ អ្វីដែលយើងអាចធ្វើបានគឺរីករាយនឹងជីវិតពេលនេះ។
៤. រាប់អានមនុស្សវិជ្ជមាន៖ ព្រោះពួកគេអាចជះឥទ្ធិពលមកដល់យើងច្រើន។ ត្រូវរាប់អានមនុស្សដែលចេះគិតល្អៗឲ្យបានច្រើន។
៥. ដោះស្រាយបញ្ហាដោយភាពវិជ្ជមាន៖ ត្រូវចេះរៀនពីកំហុសអតីតកាលហើយចាត់ទុកវាជាមេរៀនជីវិត។ ត្រូវជៀសវាងពាក្យថា «ខ្ញុំមិនអាចធ្វើបានទេ» ព្រោះវាមិនអាចដោះស្រាយអ្វីបានទេ៕