រឿង៥យ៉ាងដែលស្រីៗគួរធ្វើពេលមានអារម្មណ៍ថាជីវិតជួបតែបញ្ហា
- 2017-05-25 06:54:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង៥យ៉ាងដែលស្រីៗគួរធ្វើពេលមានអារម្មណ៍ថាជីវិតជួបតែបញ្ហា
វាជារឿងធម្មតាដែលយើងជួបបញ្ហាក្នុងជីវិត អ្វីដែលសំខាន់គឺ តើយើងចេះងើបឈរឡើងវិញ និងរីករាយបន្តដំណើរទៅមុខទៀតទេ? ៥ ចំណុចខាងក្រោមនេះជាអ្វីដែលអ្នកគួរធ្វើពេលមានអារម្មណ៍ថាជីវិតដូចជាមិនស្រស់ស្រាយសោះ៖
១. ទៅដើរលេង៖ ទៅកន្លែងណាដែលស្ងប់ និងមានធម្មជាតិនៅជុំវិញខ្លួន។ ស្រូបយកខ្យល់អាកាសដ៏ស្រស់ស្រាយ និងបន្តរៀបចំគម្រោងជីវិតទៅមុខទៀត។
២. ផ្ដោតលើអ្វីដែលយើងមាន៖ នេះប្រហែលជាបញ្ហាដែលស្ត្រីភាគច្រើនកំពុងជួបប្រទះព្រោះយើងច្រើនផ្ដោតតែលើអ្វីដែលយើងគ្មាន។ គួរបញ្ឈប់ការគិតនេះហើយសម្លឹងមើលជុំវិញខ្លួនសិន។ ត្រូវរីករាយនឹងអ្វីដែលយើងកំពុងមាន។
៣. និយាយជាមួយមិត្តភ័ក្ដិ៖ ព្រោះពួកគេនឹងរីករាយជួយយើង មិនថាយើងមានបញ្ហាអ្វីនោះទេ។
៤. ធ្វើការងារស្ម័គ្រចិត្ត៖ ការជួយមនុស្សក្នុងសង្គមបែបនេះអាចនឹងប្ដូរការគិតរបស់យើងបាន។ ថាមិនត្រូវ យើងប្រហែលអាចស្វែងយល់បានថាតើយើងសំណាងជាងមនុស្សទាំងនោះប៉ុណ្ណា។
៥. បង្កើតទម្លាប់ថ្មីៗ៖ ចង់ចេះលេងហ្គីតា? ចង់ចេះធ្វើម្ហូប? ចង់ចេះបើកឡាន? ហេតុអ្វីមិនធ្វើវាទៅ! រឿងថ្មីៗទាំងនេះនឹងធ្វើឲ្យជីវិតយើងខុសប្លែកពីមុន៕
អាន៖ ចង់ធ្វើជានារីមានភាពច្បាស់លាស់ក្នុងការងារ គួរចេះក្បួនទាំង ៦ នេះ
អាន៖ ចំណុច៥យ៉ាងបញ្ជាក់ថាអាកប្បកិរិយាយើងមានបញ្ហា មិនមែនអ្នកជុំវិញទេ