គន្លឹះធ្វើជាស្ត្រីដ៏គួរឲ្យស្រឡាញ់ និងស្រស់ស្អាតម្នាក់
- 2017-05-26 02:54:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះធ្វើជាស្ត្រីដ៏គួរឲ្យស្រឡាញ់ និងស្រស់ស្អាតម្នាក់
ធ្វើជាស្ត្រីដ៏គួរឲ្យចូលចិត្ត និងទាក់ទាញត្រូវទាមទារឲ្យអ្នករៀបចំខ្លួនឯងរាប់តាំងពីចំណុចតូចៗឡើងទៅ។ ខាងក្រោមនេះគឺជាចំណុចខ្លះៗដែលសំខាន់បំផុតសម្រាប់នារីៗគ្រប់រូប៖
១. សំលៀកបំពាក់៖ តើអ្នកជាមនុស្សមិនចូលចិត្តខ្វល់ខ្វាយរឿងស្លៀកពាក់មែនទេ? បើមែន គួរតែប្ដូរទម្លាប់នេះហើយព្រោះវាជាចំណុចទាក់ទាញដ៏សំខាន់សម្រាប់ស្ត្រី។
២. កុំខ្មាសរឿងតែងខ្លួនខ្លះៗនោះ៖ សម្រស់ធម្មជាតិគឺសំខាន់តែបើយើងលម្អបន្ថែមខ្លះៗនោះគឺរឹតតែប្រសើរ។
៣. រក្សាទម្ងន់ខ្លួនឲ្យល្អ កុំភ្លេចឲ្យសោះ!៖ ទម្ងន់គឺជាអ្វីដែលស្រីៗមិនគួរបណ្ដោយដាច់ខាត។ គួរហាត់ប្រាណយ៉ាងហោចណាស់ក៏ ៤០ នាទីរាល់ថ្ងៃដែរ បូករួមទាំងការញ៉ាំអាហារឲ្យបានត្រឹមត្រូវផង។
៤. ជៀសវាងនិយាយពាក្យមិនល្អ ឬនិយាយដើមគេ៖ មិនថាអ្នកស្អាតប៉ុណ្ណាទេ បើមាត់ពូកែជេរគេឬនិយាយដើមគេហើយ ប្រាកដជាគ្មាននរណាចូលចិត្តឡើយ។
៥. ជៀសវាងធ្វើអ្វីឮៗរំខានគេឯង៖ ជាពិសេសពេលនិយាយតែម្ដង។ បើស្អាតគ្រប់សព្វហើយ តែពេលនិយាយម្ដងៗផ្អើលគេឯងនោះ ភាពទាក់ទាញយើងក៏បាត់ទៅតាមនោះដែរ។
៦. បង្កើតទម្លាប់ដាក់ផ្កាស្រស់ក្នុងផ្ទះ៖ ស្ត្រីប្រៀបដូចជាផ្កា ហើយបើអ្នកមានផ្កាស្រស់ដ៏ស្អាតលម្អក្នុងផ្ទះជាប្រចាំនោះ បុរសឯណាដែលឃើញហើយមិនចាប់អារម្មណ៍។
៧. រក្សាទឹកចិត្តល្អជានិច្ច៖ ជួយអ្នកដែលត្រូវការជំនួយទៅតាមអ្វីដែលយើងអាចធ្វើបាន។ ម្យ៉ាងទៀត កុំភ្លេចនិយាយពាក្យ 'អរគុណ' ឲ្យបានច្រើនផង។
៨. ញញឹមឲ្យបានច្រើន៖ នេះជាចំណុចសំខាន់ជាងគេ។ វាគ្មានអស់អ្វីទេគ្រាន់តែញញឹមនោះ តែផ្ទុយទៅវិញ វាអាចឲ្យយើងកាន់តែទទួលបានការចូលចិត្ត។ កុំភ្លេចញញឹមឲ្យច្រើនៗណា៎៕
អាន៖ មនុស្សស្រីត្រូវតែមានភាពរីករាយ និងស្រស់ស្អាតដើម្បីខ្លួនឯង មិនមែន...
អាន៖ ចង់ឲ្យទាក់ទាញ ស្ត្រីគួរចេះប្រើបណ្ដាញសង្គមឲ្យឆ្លាតវៃ