មើល​នឹង​ភ្នែក​ទទេ​ក៏​អាច​ដឹង​ថា​បន្លែ​ ៤​មុខ​នេះ​ប្រើ​​គីមី​ឬ​ក៏​​អត់

  • 2019-12-16 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ទិញ​បន្លែ​នៅ​ផ្សារ​ ​មិន​មែន​ជា​រឿង​ពិបាក​នោះ​ទេ​ តែ​អ្វី​ដែល​ពិបាក​នោះ​គឺ​ ការ​ទិញ​បន្លែ​ដែល​ល្អ​គ្មាន​ជាតិ​គីមី។​ ប៉ុន្តែ​ បន្លែ​ ៤​ ប្រភេទ​នេះ​គឺ​អ្នក​អាច​មើល​ដោយ​ភ្នែក​ទទេ​ ដឹង​ថា​បាន​ប្រើ​ គីមី​ឬ​អត់​៖​

១.​ ស្ពៃ​តឿ

ចង់​ទិញ​ស្ពៃ​តឿ​ដែល​គ្មាន​ជាតិ​គីមី​ ត្រូវ​មើល​លើ​ស្លឹក​ថា​តើ​មាន​សត្វ​ល្អិត​ស៊ី​ឬ​ក៏​អត់​។​ ព្រោះ​ទោះ​យ៉ាង​ណា​បន្លែ​បៃតង​ត្រូវ​តែ​មាន​សត្វ​ល្អិត​ស៊ី​យ៉ាង​ហោច​ណាស់​បន្តិច​បន្តូច​ ២​ទៅ​ ៣​ សន្លឹក​ដែរ។​ ស្ពៃ​តឿ​ដែល​មាន​គីមី​ ភាគ​ច្រើន​ស្លឹក​ពណ៌​បៃតង​ចាស់​ ធាង​ពណ៌​បៃតង​ខ្ចី​ ហើយ​ថ្លោស​ៗ​ គ្មាន​ស្នាម​ដង្កូវ​ស៊ី​ឡើយ។​

២.​ ផ្លែ​ម្រះ

ផ្លែ​ម្រះ​គ្មាន​ជាតិ​គីមី​គឺ​មាន​រាង​ទ្រវែង​ ស្វិត​ ពណ៌​បៃតង​ខ្ចី​ ក្រឡា​ឆ្នូត​តូច​ៗ។​ ផ្ទុយ​ពី​ផ្លែ​ម្រះ​ដែល​ប្រើ​គីមី​គឺ​ផ្លែ​មាន​ពណ៌​បៃតង​ចាស់​ ក្រឡា​ធំ​ៗ​ និង​សាច់​ក្រាស់​ រលោង​។​

៣.​ សណ្ដែក​បារាំង​

ឆា​សណ្ដែក​បារាំង​ជា​មួយ​សាច់​គោ​ គឺ​ជា​ម្ហូប​ថ្ងៃ​ត្រង់​ដ៏​ពេញ​និយម​មួយ​។​ សណ្ដែក​បារាំង​គឺ​ជា​បន្លែ​មួយ​ដែល​គេ​បាញ់​ថ្នាំ​សត្វ​ល្អិត​ខ្លាំង​បំផុត​ ព្រោះ​​ដង្កូវ​ចូល​ចិត្ត​ស៊ី​បន្លែ​នេះ​។​ ដើម្បី​មើល​ថា​វា​មាន​គីមី​ឬ​អត់​ គឺ​មើល​ត្រង់ ៖​ ខ្លួន​​បន្លែ​ធំ​ៗ​ស្រឡូន​ល្អ​ តែ​ខ្ចី​ គ្រាប់​តូច​ៗ​ ពណ៌​បៃតង​ចាស់​ ភ្លឺ​រលោង​។​ បើ​អត់​គី​មី​រាង​តូច​ៗ​ ស្វិត​ ពណ៌​បៃតង​ស្រាល​ រាង​កង់​ៗ​រដិបរដុប។

៤.​ សណ្ដែក​បណ្ដុះ​

សណ្ដែក​បណ្ដុះ​ប្រើ​គីមី​ មាន​រាង​មូល​ៗ​ថ្លោស​ ស​ ហើយ​មិន​ងាយ​ឡើង​ជាំ​ខ្មៅ​ឡើយ​ទោះ​ទុក​ចោល​យូរ​ក៏​ដោយ។​ ប៉ុន្តែ​បើ​គ្មាន​ជាតិ​គីមី​ គឺ​មាន​រាង​ស្រឡូន​ ញ៉ាំ​ទៅ​ស្វិត​ៗ​ និង​ ពណ៌​រាង​ក្រម៉ៅ​ជាំ​ ពេល​ទុក​យូរ៕​​

ចុចអាន៖ចង់​ស្គម​ ជំនួស​ពី​ការ​​ញ៉ាំ​បាយ​ពេល​ល្ងាច​ មក​​ញ៉ាំ​ Fruit Salad​ នេះ​ងាយ​ស្រូល​ធ្វើ​ រសជាតិ​ឆ្ងាញ់​ប្លែក​ (វិដេអូ)

ប្រភព៖ Eva ប្រែសម្រួល៖ Pencharm