ប្រភេទអាហារ៥មុខដែលកាន់តែញ៉ាំ កាន់ធ្វើឲ្យអ្នកចាស់ សុខភាពកាន់តែខ្សោយ
- 2019-11-16 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រភេទអាហារ៥មុខដែលកាន់តែញ៉ាំ កាន់ធ្វើឲ្យអ្នកចាស់ សុខភាពកាន់តែខ្សោយ
យោងតាមការពិសោធន៍ ប្រភេទអាហារខាងក្រោមនេះ គឺសុទ្ធតែបង្ករគ្រោះថ្នាក់ដល់សុខភាព តែមនុស្សជាច្រើននៅតែបរិភោគជាប្រចាំថ្ងៃ។
១. របស់អាំង
ក្រុមអាហារបែបអាំងសម្បូរទៅដោយជាតិខ្លាញ់ ប៉ះពាល់ខ្លាំងដល់កោសិការ។ ទន្ទឹមនឹងនោះក៏ធ្វើឲ្យរាងកាយ និងធ្មេញរបស់អ្នកទទួលទានឆាប់ចាស់។ ម្ហូបអាហារដែលឆ្លងកាត់ការអាំងនេះ នៅពេលចូលទៅក្នុងរាងកាយ នឹងធ្វើឲ្យស្បែករបស់អ្នកប្រែជាជ្រីវជ្រួញ។
២. ទឹកប៉ូវកំលាំង
ទឹកប៉ូវកំលាំងគឺជាប្រភេទភេសជ្ជៈដែលធ្វើឲ្យរាងកាយរបស់អ្នកឆាប់ចាស់បំផុតព្រោះជាតិស្ករ និងកាហ្វេអ៊ីនច្រើនពេក។ នៅពេលប្រភេទទឹកនេះចូលក្នុងខ្លួន វានឹងឃាំងមិនឲ្យកោសិការលូតលាស់បានល្អ។ ក្រៅពីនោះគ្រឿងស្រវឹងដូចជាស្រា និងបៀរកាន់តែធ្វើឲ្យកោសិការបាត់បង់ជាតិទឹក និងបន្ថយចំនួនវីតាមីននៅក្នុងរាងកាយទៀតផង។
៣. អាហារបែបប្រឡាក់ និងផ្អាប់
មូលហេតុនៃការធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រភេទអាហារនេះគឺបណ្ដាលមកពីបរិមាណអំបិលច្រើនហួសកំណត់របស់វា ដែលនឹងបំផ្លាញក្រពះរបស់អ្នក និងប៉ះពាល់ដល់សំពាធឈាម និងដំណើរការរបស់ក្រលៀន ធ្វើឲ្យអ្នកឆាប់ចាស់ខ្លាំង។
៤. អាហារកំប៉ុង
ប្រភេទអាហារកំប៉ុងភាគច្រើនមានបរិមានអំបិលច្រើន ដើម្បីកុំឲ្យងាយខូច។ ស្របនឹងនោះដោយសារមានសារជាតិការពារកុំឲ្យអាហារខូច ដូចនេះអាហារកំប៉ុងក៏បង្ករគ្រោះថ្នាក់ដល់សុខភាពមិនធម្មតាដែរ។
៥. អាហារសំបូរខ្លាញ់
តាមការពិសោធន៍បានបង្ហាញឲ្យឃើញថា ការទទួលទានអាហារសំបូរខ្លាញ់នឹងធ្វើឲ្យអ្នកឆាប់ខឹងច្រឡោត បង្កឲ្យមុខឡើងមុនច្រើន។ ញ៉ាំអាហារមានខ្លាញ់ច្រើន នឹងធ្វើឲ្យអ្នកកើតជំងឺខ្លាញ់រុំសរសៃឈាមដែលជាជំងឺគ្រោះថ្នាក់បំផុត៕
ចុចអាន៖ អ្នកស្បែកស្ងួត គួរទទួលទានផ្លែឈើ៥ប្រភេទនេះដើម្បីបង្កើនជាតិទឹកពីខាងក្នុង