អ្នកស្បែកស្ងួត គួរទទួលទានផ្លែឈើ៥ប្រភេទនេះដើម្បីបង្កើនជាតិទឹកពីខាងក្នុង
- 2019-11-06 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកស្បែកស្ងួត គួរទទួលទានផ្លែឈើ៥ប្រភេទនេះដើម្បីបង្កើនជាតិទឹកពីខាងក្នុង
សម្រាប់នារីដែលចង់ឲ្យស្បែករបស់ខ្លួនមានសំណើម គួរទម្លាប់បរិភោគផ្លែឈើ៥ប្រភេទនេះ ដើម្បីជួយដល់សម្រស់និងស្បែក។ កាលណាស្បែកមានជាតិទឹកគ្រប់គ្រាន់ នោះនឹងធ្វើឲ្យអ្នកមើលទៅក្មេងជាងវ៏យ និងស្បែកមិនងាយជ្រីវជ្រួញ។
១. ក្រូច
ផ្លែក្រូចសម្បូរដោយកាបូនអ៊ីដ្រាត វីតាមីន ប្រូតេអ៊ីន ជាតិសសៃ អាស៊ីតស៊ីទ្រិច ដែលមិនត្រឹមល្អសម្រាប់សុខភាពទេ តែក៏ល្អសម្រាប់សម្ផស្សដែរ ពិសេសបំពេញបន្ថែមជាតិទឹកនិងសំណើមដល់ស្បែក។ លើសពីនេះ ផ្លែក្រូចក៏សម្បូរដោយវីតាមីន C រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបង្កើនពន្លឺដល់ស្បែក ប្រឆាំងភាពចាស់ បង្កើនភាពរឹងមាំដល់ប្រព័ន្ធភាពស៊ាំ កាត់បន្ថយជំងឺរលាកស្បែក និងអាឡែហ្សីជាដើម។
២. ប៉ោម
បើអ្នកចង់បង្កើនជាតិទឹកដល់រាងកាយ សូមកុំរំលងទទួលទានផ្លែប៉ោមឲ្យសោះ។ ម្យ៉ាងទៀត វាក៏ផ្ទុកដោយវីតាមីន C រារាំងការបង្កើតមេឡានីន ព្រមទាំងកាត់បន្ថយការកន្ត្រាក់បានថែមទៀត។ បើនិយាយពីផ្នែកសម្រស់វិញ ផ្លែប៉ោមជួយបង្រួញរន្ធញើសលើមុខឲ្យរួមតូច និងការពារការកកើតមុនបានផងដែរ។
៣. ចេក
ផ្លែចេក សម្បូរដោយវីតាមីន A , B , E រួមទាំងទប់ស្កាត់ការវិវវត្តទៅរកភាពចាស់យ៉ាងមានប្រសិទ្ធភាព។ មិនទាន់អស់ទេ ផ្លែចេកក៏ផ្ទុកផងដែរនូវជីវជាតិសំខាន់ៗដូចជាម៉ាញ៉េស្យូម ប៉ូតាស្យូម ព្រមទាំងជាតិសសៃជួយចរាចរឈាមក្នុងរាងកាយបានយ៉ាងល្អ បូករួមនឹងប្រព័ន្ធភាពស៊ាំឲ្យធន់នឹងជំងឺច្រើនមុខផងដែរ។ មួយវិញទៀត បើអ្នកចង់បានស្បែកមុខពណ៌ស៊ីជម្ពូព្រឿងៗនិងទន់ម៉ត់ល្អ សូមយកចេកមកលាយនឹងទឹកឃ្មុំធ្វើជាម៉ាសបិទមុខ នោះនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។
៤. ប៉េងប៉ោះ
ផ្លែឈើមួយប្រភេទនេះវិញ សម្បូរដោយជាតិទឹក វីតាមីន C ជាតិដែក ផូស្វ័រ ប៉ូតាស្យូម ស្ពាន់ធ័រ ដែលមានឥទ្ធិពលផ្ដល់សំណើមដល់ស្បែកយ៉ាងលើសលប់ បង្កើតខូឡាជែននៅក្នុងស្បែក ការពារមិនឲ្យស្បែកស្ងួត និងពន្យាភាពចាស់ថែមទៀត។
៥. ផ្លែល្ហុង
វាផ្ទុកយ៉ាងច្រើននូវសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ ពិសេសវាមានអង់ស៊ីមដែលអាចបំផ្លាញកោសិកាចាស់ៗបានយ៉ាងប្រសើរ។ បន្ថែមពីការញ៉ាំ អ្នកអាចយកផ្លែល្ហុងមកធ្វើជាម៉ាសបិទមុខ ដោយលាយជាមួយទឹកឃ្មុំ ទឹកដោះគោជូ ដែលផ្ដល់ឲ្យស្បែកទន់ល្មើយនិងសម្រស់ថ្លាពីខាងក្នុងតែម្តង៕
ចុចអាន៖ ការស្រាវជ្រាវបង្ហាញថាលាបក្រែមលើស៣ដងក្នុងមួយថ្ងៃប្រឈមកើតជំងឺម្យ៉ាងមិនអាចព្យាបាលជា