ការស្រាវជ្រាវបង្ហាញថាលាបក្រែមលើស៣ដងក្នុងមួយថ្ងៃប្រឈមកើតជំងឺម្យ៉ាងមិនអាចព្យាបាលជា
- 2019-10-31 08:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការស្រាវជ្រាវបង្ហាញថាលាបក្រែមលើស៣ដងក្នុងមួយថ្ងៃប្រឈមកើតជំងឺម្យ៉ាងមិនអាចព្យាបាលជា
ក្នុងកាបូបនារីម្នាក់ៗ តែងតែដាក់ក្រែមលាបមាត់ ដើម្បីលាបពេលណាញ៉ាំអីរួចហើយជ្រះក្រែមអស់។ ចំពោះក្រែមវិញ គឺមានសារធាតុផ្សំខុសៗគ្នា ។ ប៉ុន្តែនារីជាច្រើនមិនទាន់ដឹងច្បាស់ពីរបៀបការជ្រើសរើសក្រែមនិងប្រើឲ្យបានត្រឹមត្រូវឡើយ។
យោងតាមការសិក្សារបស់វេជ្ជបណ្ឌិត Nguyen Thanh Hung នៅប្រទេសវៀតណាមឲ្យដឹងថា បបូរមាត់ជាស្បែកមួយដែលងាយរងការបាត់បង់ជាតិទឹកនិងឆាប់ស្ងួតខ្លាំងណាស់ ហើយក៏ជាប្រភេទស្បែកងាយនឹងប្រឈមជំងឺមហារីកដែរ។ ម្ល៉ោះហើយ ពេលលាបក្រែមក៏ត្រូវប្រុងប្រយ័ត្នដែរ។
លោកវេជ្ជបណ្ឌិត បន្ថែមថា បើជាញឹកញាប់អ្នកលាបក្រែមលើស៣ដងក្នុងមួយថ្ងៃ នោះសារធាតុ Metals នឹងជ្រាបខ្ពស់ចូលរាងកាយ ងាយនឹងប្រឈមខ្ពស់នៃជំងឺ Lupus erythematosus។ ជំងឺនេះធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺផលិតអង្គបដិប្រាណប្រឆាំងសិរីរាង្គរបស់ខ្លួន។ វាអាចវាយប្រហារលើសរីរាង្គតិចឬច្រើន ហើយបើច្រើននោះគឺសរីរាង្គសំខាន់ៗដូចជា បេះដូង សួត តម្រងនោម និងប្រព័ន្ធសរសៃប្រសាទជាដើម។ យ៉ាងណាក៏ដោយ ជំងឺនេះមិនមែនជាប្រភេទឆ្លងឡើយ តែបើបណ្ដោយឲ្យកើតជំងឺនេះ នោះមិនអាចព្យាបាលជាឡើយ។
ប៉ុន្តែគេអាចការពារ និងគ្រប់គ្រងបានដោយការថែទាំត្រឹមត្រូវ។ជាញឹកញាប់មេរោគដែលឆាប់កើតឡើងច្រើនជាងគេគឺ ពងបែកលើមាត់ជាដើម៕
ចុចអាន៖ បើបន្តដុសធ្មេញរបៀបនេះ អនាគតអ្នកនឹងចំណាយប្រាក់ច្រើន ដើម្បីព្យាបាល