ពេល​ស្រលាញ់​គ្នា​ស្រី​ៗ​មិន​គួរ​លះបង់​រឿង​ទាំង​នេះ​ឲ្យ​មនុស្ស​ប្រុស ទើប​មិន​ស្ដាយក្រោយ

  • 2019-10-11 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ពេល​ដែល​មនុស្ស​ប្រុស​ស្រី​កំពុង​ស្រលាញ់​គ្នា មិន​ប្រាកដ​ទេ​ថា​ទំនាក់ទំនង​មួយ​នោះ​បាន​ជាប់​លាប់​រហូត​ទៅ។ ដូចនេះ​អ្នក​ជា​មនុស្ស​ស្រី​មិន​គួរ​រឿង​ទាំង​អស់​នេះ ដើម្បី​មនុស្ស​ប្រុស ព្រោះ​អាច​នឹង​ស្ដាយក្រោយ​នា​ថ្ងៃ​ណា​មួយ។

១.លះ​បង់​ខ្លួន​ប្រាណ

បើ​អ្នក​មិន​ប្រាកដ ឬ​មិន​គិត​ពី​បញ្ហា​នេះ អ្នក​ប្រហែលជា​មិន​សោកស្ដាយ ឬ​ខូច​ចិត្ត​អ្វី​នោះ​ទេ ពេល​ស្នេហា​មិន​សម​បំណង។ មាន​មនុស្ស​ស្រី​ជាច្រើន​ហ៊ាន​លះបង់​ខ្លួន ដើម្បី​មនុស្ស​ជា​ទី​ស្រលាញ់​ខ្លួន ប៉ុន្តែ​ពួកគេ​តែងតែ​ខ្ទេចខ្ទាំ​បេះដូង នា​ពេល​ក្រោយ ដូចនេះ​បើ​មិន​ទាន់​ឈាន​ដល់​ប្ដី​ប្រពន្ធ កុំ​ទៅ​ប្រថុយ​អី​ល្អ​ជាង។

រូបតំណាង

២.ពេលវេលា

ក្រោយ​ពេល​ស្នេហា​មាន​ភាព​រកាំរកូស មនុស្ស​ស្រី​តែង​ពោល​ថា​ស្ដាយ​ពេល​វេលា​ដែល​ចំណាយ​លើ​មនុស្ស​ខុស។ ដូចនេះ​បើ​មិន​ចង់​ឲ្យ​ខ្លួន​ពោល​ពាក្យ​បែប​នេះ​ទេ សូម​កុំ​នៅ​ក្បែរ​គ្នា​ច្រើន​ជាង ការងារ គ្រួសារ មិត្តភ័ក្ដិ​អី។

៣.ចិត្ត

មនុស្ស​ស្រី​ភាគច្រើន​ពេល​ស្រលាញ់​បុរស​ណា​ម្នាក់ ច្រើន​តែ​ស្រលាញ់​គេ​ឲ្យ​អស់​ពី​ចិត្ត គ្មាន​ទុក​សម្រាប់​ខ្លួនឯង​សោះ។ ការ​ស្រលាញ់​អ្នក​ដទៃ​ច្រើន​ជាង​ខ្លួនឯង តែងតែ​ធ្វើឲ្យ​មនុស្ស​ស្រី​ខូច​ចិត្ត​ខ្លាំង ពេល​ស្នេហា​មិន​ទទួល​បាន​លទ្ធផល​ល្អ។

៤.លុយកាក់

រឿង​លុយ​កាក់​នេះ ទោះ​ជា​ស្រលាញ់​គ្នា​យ៉ាង​ណា​ក៏​អ្នក​ជា​មនុស្ស​ស្រី​មិន​គួរ​លះបង់​ឲ្យ​បុរស​ដែរ។ បញ្ហា​នេះ​ទាំង​មិន​ទាន់​ប្រេះឆា​ក៏​អាច​ជា​ដើមហេតុ​ធ្វើឲ្យ​ស្នេហា​រកាំរកូស​មិន​ឈប់​ដែរ ហើយ​បើ​អ្នក​ដែល​បែកបាក់​គ្នា​វិញ​ទៀត រឹតតែ​ស្ដាយក្រោយ​ខ្លាំង ក្រោយ​លះបង់​អស់​ច្រើន តែ​មិន​ទទួល​បាន​អ្វិ​មក​វិញ​ជា​ដុំកំភួន។

រូបតំណាង

៥.លេខ​កូដ​សម្ងាត់​ផ្សេង​ៗ

ទាំង​លេង​សម្ងាត់​កុង​ធនាគារ Facebook ទូរសព្ទ... ជាដើម សុទ្ធតែ​មិន​គួរ​ឲ្យ​ទៅ​ដៃគូ។ ទោះ​ស្រលាញ់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ លេខ​សម្ងាត់​ទាំង​នោះ​អាច​ជា​ដើមហេតុ​នាំឲ្យ​ស្នេហា​ដួល​រលំ។ ណា​មួយ​មនុស្ស​ម្នាក់​ៗ​មាន​រឿង​សម្ងាត់​រៀង​ៗ​ខ្លួន ហើយ​សង្សារ​ខ្លះ​ក៏​មិន​អាច​ទុក​ចិត្ត​បាន ១០០ ភាគរយ​ដែរ។

៦.ខំ​យក​ចិត្ត​គ្រួសារ​គេ​ពេក

កុំ​ព្យាយាម​ធ្វើ​រឿង​ទាំង​នេះ ដោយ​មិន​មាន​ការ​យល់ព្រម ឬ​មិន​ពេញ​ចិត្ត ព្រោះ​អ្នក​នឹង​ស្ដាយក្រោយ​នា​ពេល​ដែល​អ្នក​បែកគ្នា នោះ​អ្នក​នឹង​នឹក​ឃើញ​រឿង​នេះ ហើយ​ឈឺចាប់​ម្នាក់ឯង៕

ចុចអាន៖​​​បើ​ជួប​​មនុស្ស​​ប្រុស​​​៧​​ប្រភេទ​​នេះ​ ស៊ូ​​នៅ​​ម្នាក់​ឯង​​គ្រាន់​​បើ​ជាង​មាន​ស្នេហា​

អត្ថបទ៖ ទ្រី រ៉ាវី