​​​បើ​ជួប​​មនុស្ស​​ប្រុស​​​៧​​ប្រភេទ​​នេះ​ ស៊ូ​​នៅ​​ម្នាក់​ឯង​​គ្រាន់​​បើ​ជាង​មាន​ស្នេហា​

  • 2019-01-28 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​មនុស្ស​​ស្រី​​យើង មុន​ជ្រើស​រើស​​បុរស​ណា​ម្នាក់​ជា​គូ​ស្នេហ៍​ ត្រូវ​​​ចេះ​ពិនិត្យ​​​​​មើល​​ឲ្យ​​បាន​គ្រប់​​ជ្រុង​ជ្រោយ​​សិន​ ទើប​មិន​​ឈឺ​ចាប់​​ខ្លាំង ឬ​​​ស្តាយ​ក្រោយ​បន្ទោស​ខ្លួន​ឯង​ទៅ​​ថ្ងៃ​មុខ។ ​បើ​អ្នក​​សង្កេត​​ឃើញ​ថា ​​មនុស្ស​​​ប្រុស​​​​ម្នាក់​​នោះ​មាន​​​៧ចំណុច​ដូច​​ខាង​ក្រោម សុខ​​ចិត្ត​​​គ្មាន​​ស្នេហា នៅ​ម្នាក់​​​ឯង​​​វិញ​ល្អ​ជាង។

១. ​មនុស្ស​​ប្រុស​​​​​​បង់​​សំណាញ់

​​​គេ​​​ចាត់​ទុក​​មនុស្ស​ស្រី​​​ដូច​ជា​ត្រី​​ក្នុង​ទន្លេ ឲ្យ​តែ​ឃើញ​​គឺ​ត្រូវ​តែ​បង់​​សំណាញ់ ​បាន​មួយ​ណា​​​យក​មួយ​ហ្នឹង​​មិន​​រើស​​មុខ​។ ​​​បើ​​ញ៉ែ​​​​​មិន​បាន​​ថ្ងៃ​នេះ ថ្ងៃ​​ស្អែក​ឬ​ខាន​ស្អែក​ គេ​នឹង​​ទៅ​​ញ៉ែ​​​ស្រី​ណា​ផ្សេង​ទៀត​​ ក្រៅ​ពី​អ្នក​។ ​​​ដូច្នេះ​​មនុស្ស​ស្រី​ត្រូវ​​ប្រកាន់​​តម្លៃ​ក្នុង​ខ្លួន កុំ​ធ្វើ​​ជា​ជម្រើស​មួយ​​​​​​​ក្នុង​​ចំណោម​​​របស់​​​កខ្វក់​​ទាំង​​អស់​​នោះ។

​២. ​មនុស្ស​​ប្រុស​​ឆ្លៀត​​ឱកាស

​អាច​​ហៅ​​ម្យ៉ាង​​ទៀត​​ថា បុរស​​ដៃ​​​មឹក​​​​​​ ឲ្យ​តែ​​មាន​​ឱកាស​​គឺ​ឆ្លៀត​​បន្លំ ប៉ះ​​រាង​ការ​​របស់​​អ្នក​​ឥត​​កេរ្តិ៍​ខ្មាស។ ​​គេ​មិន​​​បាន​​ផ្តល់​កិត្តិយស ឬ​​មើល​​ទៅ​លើ​ទឹក​ចិត្ត​​ខាង​ក្នុង​​ដែល​អ្នក​មាន​ឡើយ ​​ផ្តោត​​សំខាន់​​តែ​លើ​សំបក​ក្រៅ។

៣. ​មនុស្ស​​រិះគន់​ពី​រូបរាង​​របស់​អ្នក

មិន​គួរ​​ណា​អ្នក​នៅ​ជិត​មនុស្ស​ប្រុស​ដែល​ធ្វើ​​ឲ្យ​អ្នក​បាត់​បង់​ទំនុក​ចិត្ត​បែប​នេះ​ទេ។ គេ​​ហ៊ាន​​​​និយាយ​បង្អាប់​ថា អ្នក​ធាត់ មិន​​ស្អាត​ ស្បែក​​​ខ្មៅ ជើង​​មិន​ស្រឡូន និយាយ​​រួម​​ទៅ​គេ​​មិន​ចិត្ត​​នឹង​​សម្រស់​​របស់​អ្នក​តែ​ម្តង។ ទោះ​​យ៉ាង​ណា​ គួរ​​កុំ​​ខ្វល់​​អី​ល្អ​ជាង​ សំខាន់​​ត្រូវ​​​​​ចេះ​​ស្រឡាញ់​​​​​ខ្លួន​​ឯង​ឲ្យ​​ច្រើន​​ៗ។ ថ្ងៃ​ណា​មួយ​គង់​តែ​ជួប​ស្នេហ៍​ពិត​មិន​ខាន​ទេ។

៤. ​​មនុស្ស​​​ប្រុស​​បង្ខំ

​​មនុស្ស​​ប្រុស​​ប្រភេទ​​នេះ ​​ធ្វើ​អ្វី​មិន​​សូវ​មាន​​ហេតុផល គ្មាន​​សីលធម៌ មិន​ស្តាប់​​​និង​គោរព​​លើ​​ការ​​សម្រេច​​ចិត្ត​​របស់​អ្នក​​ដទៃ។ ​​​បើ​អ្នក​រស់​នៅ​​​ជាមួយ​​នឹង​​ការ​បង្ខិត​បង្ខំ​​គ្រប់​ពេលវេលា ជីវិត​​​រក​ក្តី​សុខ​មិន​ឃើញ​ទេ។

៥. មនុស្ស​​ប្រុស​​​លេស​​​មួយ​​រយ​ជំពូក

​គេ​​​​ពូកែ​​និយាយ​​​កុហក ​ប៉ិន​នឹក​គិត​​​យក​លេស​​​​​​មក​​​ដោះ​ស្រាយ​បញ្ហា​មិន​ចេះ​​​ចប់។ ​រ៉ាយរ៉ាប់​​១០​​ម៉ាត់ រក​មួយ​ម៉ាត់​​ជឿ​​សឹង​​មិន​ឃើញ។ ​​​ស្នេហា​​​​​ដែល​សម្បូរ​​តែ​​ពាក្យ​ក្លែង​​ក្លាយ ខ្វះ​​ទំនុក​ចិត្ត ​​យូរ​​ឬ​​ឆាប់​​នឹង​​ត្រូវ​គ្រាំ​​ចិត្ត​​ប្រេះឆា។ ​​​​យល់​​ល្អ​គួរ​​ដក​​ខ្លួន​ឲ្យ​ហើយ​​​ទៅ។

៦. ​មនុស្ស​ប្រុស​​ធ្វើ​​​ចរិត​មេ​​

​​នៅ​​កន្លែង​ធ្វើ​​​ការ​ឬ​​រក​ស៊ី មាន​កូន​​ចៅ​​ក្រោម​​បង្គាប់ ​ដូច្នេះ​ភាព​​ម៉ឺងម៉ាត់​ ការ​​បញ្ជា​​គឺ​​ជា​រឿង​​​​​​​ដែល​ត្រូវ​ធ្វើ​​ចាំ​​​បាច់​ ប៉ុន្តែ​​បើ​​មក​​ដល់​​ផ្ទះ​​ នៅ​ធ្វើ​​ចរិត​មេ ចង់​គ្រប់​​គ្រង​​ប្រពន្ធ ឲ្យ​​សា្តប់​​​​​​តាម​គ្រប់​​បែប​យ៉ាង​​​​នោះ ទៅ​​មិន​​រួច​ទេ។ មនុស្ស​​ស្រី​ណា​​ក៏​​ចង់​​មាន​​តម្លៃ មាន​ជំហរ​ផ្ទាល់​​ខ្លួន​ដែរ មិន​មែន​​ចង់​​បង្វិល​ឲ្យ​ទៅ​ខាង​ណា​ ក៏​​​ទៅ​តាម​ដូច​​ចិត្ត​​​ឡើយ។

៧. មនុស្សប្រុស​មាត់​​ដាច

​​​​​គេ​ថា​មនុស្ស​ប្រុស​​មិន​​​សូវ​​​ចេះ​​​និយាយ​​​​ដើម​​​​​ដូច​​មនុស្ស​​ស្រី តែ​​ច្រឡំ​ធំ​​​ហើយ បើ​​ប៉ះ​​​ចំ​​ប្រុស​មាត់​​ដាច​​វិញ​ សម្តី​ហូរ​​​ដូច​​ទឹក​​ក្នុង​លូ។ ទៅ​​ដល់​​ទី​ណា ស្អុយ​ឈ្មោះ​ទី​នោះ ពិសេស​ពេល​ជួបជុំ​​ស៊ី​​ផឹក​ជាមួយ​មិត្ត​ភ័ក្តិ​​ហ្នឹង​តែ​ម្តង។​ មាន​បញ្ហា​​​​​អី​​តិច​តួច មិន​ចេះ​​លាក់ សូម្បី​​តែ​​រឿង​​ឯកជន​​​ផ្ទាល់​ខ្លួន ​ក៏​ត្រូវ​​បែក​​​ធ្លាយ​ខ្ទេចខ្ទី​​គ្មាន​​សល់៕​​​​​​​

ចុចអានបន្ត៖ ប្ដី​មាន​ស្រីនៅ​ក្រៅ តើ​គួរ​វ៉ៃ​ស្រី​កំណាន់​ប្ដី ឬ​បោះបង់​ប្ដី​ដែល​ផិត​ក្បត់​ចោល​?

ប្រភព៖ rugyim ប្រែ​សម្រួល៖ ដេត ឈុនអ៉ី