កំហុស​ធំ​បំផុត​របស់​មនុស្ស​ស្រី​គឺ​ជឿ​ពាក្យ​មនុស្ស​ប្រុស​ថា៖ កុំ​បារម្ភ ទុក​បង​ចិញ្ចឹម​អូន

  • 2019-08-11 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កើត​មក​ជា​មនុស្សស្រី ត្រូវ​មាន​២​ចំណុច​ជា​ដាច់​ខាត ទី​មួយ​គឺ​ត្រូវ​ស្អាត និង​ទី​២​គឺ​ត្រូវ​ឯករាជ្យរឿង​លុយ​កាក់។ ពាក្យ​ដែល​ទុក​ឲ្យ​គេ​ចិញ្ចឹម​នោះ យើង​ត្រូវ​លុប​ចេញ​ពី​ខួរ​ក្បាល​ទាំង​ស្រុង កុំ​គិត​ដល់​វា​ឲ្យ​សោះ។

មនុស្ស​ស្រី​មិន​តិច​ឡើយ នៅ​ពេល​ស្ថិត​ក្នុង​ចំណង​មនោសញ្ចេតនា​ណា​មួយ តែង​ត្រូវ​បាន​ខាង​ប្រុស​សន្យា​ថា យើង​មិន​ចាំ​បាច់​ធ្វើ​អ្វី​ឡើយ ដោយ​គ្រាន់​តែ​ទុក​ឲ្យ​គេ​ចិញ្ចឹម​បាន​ហើយ។ ប្រសិន​ជា​សម័យ​មុន ឬ​ចំពោះ​​អ្នក​ដែល​មិន​ទាន់​គិត​បាន​ជ្រៅជ្រះ ប្រាកដ​ជា​ជឿ​សម្ដី​គេ​ស្លុង ព្រោះ​គិត​ថា​នឹង​បាន​ស្រណុក​ខ្លួន មិន​បាច់​ធ្វើ​អ្វី ក៏​អាច​រស់​នៅ​បាន​យ៉ាង​ស្រួល។ តែ​ចំពោះ​មនុស្ស​ស្រី​សម័យ​នេះ អ្នក​ដែល​មាន​ចំណេះ​ច្រើន​គ្រប់គ្រាន់​ គេ​នឹង​បដិសេធ​នឹង​សំណើរ​នេះ​ដោយ​មិន​រួញរា។

យើង​​ត្រូវ​ទទួល​ស្គាល់​ថា តួនាទី​របស់​មនុស្ស​ប្រុស​ក្នុង​គ្រួសារ​នីមួយ​ៗ​គឺ​សំខាន់​ខ្លាំង​ណាស់ គឺ​ស្ទើ​តែ​មិន​អាច​ខ្វះ​បាន។ ភាគី​ប្រុស​ស្រី សុទ្ធ​តែ​ត្រូវ​ការ​ជំនួយ​របស់​គ្នា​ទៅ​វិញទៅ​មក ទើប​មាន​លំនឹង ដូច​ពាក្យ​គេ​ថា សំណាប​យោង​ដី ស្រីយោង​ប្រុស។

យ៉ាងណាក្ដី កាលៈទេសៈ ត្រូវ​បាន​ប្រែប្រួល​ហើយ។ នៅ​ពេល​នេះ មនុស្ស​ស្រី​មិន​មែន​នៅ​តែ​ជុំ​វិញ​ចង្ក្រាន​ទៀត​ឡើយ។ ពួក​គេ​សុទ្ធ​តែ​មាន​ការងារ​ក្នុង​សង្គម​ទាំង​អស់ ដោយ​ខ្លះ​ទៀត ធ្វើ​ការ​មិន​ចាញ់ ឬ​ខ្លះ​ល្អ​ជាង​មនុស្ស​ប្រុស​ទៀត​ផង។ ដូច​នេះ នៅពេល​ដែល​ឮ​ពាក្យ​ថា​អ្នក​ណា​សុំ​ចិញ្ចឹម គឺ​ពួក​គេ​អស់​សំណើច​ផង ហួស​ចិត្ត​ផង ព្រោះ​ពេល​នេះ នៅ​មាន​អ្នក​មាន​គំនិត​ដូច​នេះ​ទៀត។

ដូច​ដឹង​ស្រាប់​ហើយ មនុស្ស​ស្រី​គឺ​ស្រលាញ់​នៅ​នឹង​ភ្នែក ដរាប​អ្នក​នៅ​មាន​សម្រស់ អ្វី​ដែល​អ្នក​និយាយ​សុទ្ធ​តែ​មាន​ទម្ងន់​ទាំង​អស់។ នៅ​ពេល​នេះ​ហើយ ដែល​​គេ​អាច​ជះ​លុយ​ទាំង​បាច់​ៗ ដើម្បី​ចិញ្ចឹមអ្នក។ តែ​នៅ​ពេល​ដែល​ស្នាម​ជាំ ស្នាម​ជ្រួញ របស់​អ្នក​ចាប់​ផ្ដើម​លេច​ឡើង ពេល​នោះ​ហើយ ដែល​លុយ​របស់​គេ​នឹង​លែង​ចាយ​លើ​អ្នក។

ដូច​នេះ​បើ​អ្នក​បោះ​បង់​អាជីព ឬ​មិន​ស្រវេស្រវា រក​ការងារ​ឲ្យ​ខ្លួន​ឯង​ទេ​ ថ្ងៃ​ដែល​គេលែង​ដៃ​ចោល​អ្នក​នោះ ពេល​នោះ​​ហើយ ទោះ​អ្នក​ស្ដាយ​ក្រោយ​ក៏​លែង​ទាន់​ទៀត​ដែរ។ ពាក្យ​ចិញ្ចឹម​មួយ​ម៉ាត់ និយាយ​ចេញ​មក​គឺ​ស្រួល​បំផុត តែ​គ្មានកុងត្រា ភស្តុតាង ឬ​សាក្សី​អ្វី​មក​សំណាង​ទាំង​អស់ គឺ​រយៈ​ពេល​ដែល​គេ​ចិញ្ចឹម​យើង​គឺ​អាស្រ័យ​លើ​ចិត្ត​គេប៉ុណ្ណោះ៕

ចុចអាន៖ ​ មនុស្សស្រី​ជប៉ុន​រៀបការ​នឹង​ខ្លួន​ឯង ចង់​បាន​សេរីភាព ច្រើន​ជាង​ការ​រៀប​អាពាហ៍ពិពាហ៍

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម