មនុស្សស្រីជប៉ុនរៀបការនឹងខ្លួនឯង ចង់បានសេរីភាព ច្រើនជាងការរៀបអាពាហ៍ពិពាហ៍
- 2019-08-08 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីជប៉ុនរៀបការនឹងខ្លួនឯង ចង់បានសេរីភាព ច្រើនជាងការរៀបអាពាហ៍ពិពាហ៍
អត្រាភាគរយដែលនារីជប៉ុនកំពុងមានការងារល្អធ្វើនៅក្នុងសង្គមកំពុងកើនឡើងដល់ចំណុចខ្ពស់បំផុត។ ទោះបីជាសម្ពាធត្រូវយកប្ដីនៅតែខ្ពស់ តែនារីប្រទេសភាគច្រើនបានច្រានចោលជីវិតគូទាំងស្រុង។ Sanae Hanaoka វ័យ៣១ឆ្នាំ ស្ថិតក្នុងឈុតរ៉ូបសស្អាតខ្លាំងបំផុត សក់ខ្មៅរលើបត្រូវបួងឡើងលើស្អាតមិនចាញ់តារាភាពយន្ត។ ដូចនឹងកូនក្រមុំដទៃដែរ Hanaoka កំពុងឈរចាំដើម្បីដើរចូលសាល បង្ហាញមុខអ្នកទាំងអស់គ្នា។
យ៉ាងណាក្ដី នេះមិនមែនជាពិធីរៀបការធម្មតានោះឡើយ ដោយពិធីនេះធ្វើឡើងគ្មានកូនកំលោះឡើយ។ នៅក្នុងសាលដែលមានមិត្តភ័ក្ដិជិត៣០នាក់នេះ ស្រីស្អាតវ័យ៣១ឆ្នាំ ធ្វើពិធីប្រកាសថារៀបការនឹងខ្លួនឯង។ នៅលើឆាក នារីរូបនេះប្រកាសថា ខ្ញុំចង់រស់នៅជីវិតមួយសម្រាប់ខ្លួនឯង និងពឹងផ្អែកតែលើកម្លាំងញើសឈាមខ្លួនឯងតែប៉ុណ្ណោះ។
មង្គលការដែលមានតែកូនក្រមុំបែបនេះ ចាប់ផ្ដើមរីកដុះដាលដូចផ្សិតនៅរយៈពេល៥ឆ្នាំចុងក្រោយនេះនៅជប៉ុន និងកំពុងកើនឡើងគួរឲ្យកត់សម្គាល់។ តាមនោះដែរ នារីជ៉ប៉ុនគិតថា ការរៀបការធ្វើឲ្យជីវិតពួកគេដូចជាត្រូវជាប់អន្ទាក់។ យោងតាមតួលេខថ្មីបំផុត ក្នុងចំណោមនារី ២០នាក់ គឺមានដល់ទៅ៧នាក់ដែលមិនទាន់រៀបការដល់អាយុ៥០ឆ្នាំ។ នេះគឺជាតួលេខដែលខ្ពស់បំផុតក្នុងមួយសតវត្សកន្លងមក។
ទោះបីជារដ្ឋាភិបាលកំពុងជំរុញឲ្យរៀបការ និងបង្កើតកូនដើម្បីបង្កើនប្រជាជនក៏ដោយ តែនារីជប៉ុនគិតថាជីវិតអាពាហ៍ពិពាហ៍ពិតជាមានទម្ងន់ខ្លាំងណាស់ ធ្វើឲ្យខ្លួនឯងបាត់បង់សេរីភាពជាទម្ងន់៕
ចុចអានបន្ត៖ ស្រីៗឲ្យតែមាន៤យ៉ាងនេះ ទោះមិនស្អាតខ្លាំងក៏ប្រុសតំរៀបជួរគ្នាសុំស្រលាញ់ដែរ