មិនត្រឹមយកធ្វើម្ហូបឆ្ងាញ់ បន្លែ៤មុខនេះ អាចប្រឆាំងជំងឺមហារីកបាន

  • 2019-08-08 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អ្នក​ប្រាកដ​ជា​ភ្ញាក់​ផ្អើល ដោយសារ​បន្លែ​​៤​មុខ​នេះ ​មិន​ត្រឹម​​យក​ធ្វើ​ម្ហូប​មាន​ឱជារស​ឈ្ងុយ​ឆ្ងាញ់​ទេ ​ថែម​ទាំង​ជា​ឱសថ​ការពារ​ជំ​ងឺ​មហារីក​ទៀត​ផង។

​១. ​ស្ពៃ​ក្ដោប

​អ្នក​ប្រ​ហែល​គិត​ថា​ស្ពៃ​ក្ដោប​គ្រាន់​ជា​បន្លែ​ដែល​គេ​ទុក​សម្រាប់​ធ្វើ​ម្ហូប​ប៉ុណ្ណោះ តែ​តាម​ពិត​វា​ជា​បន្លែ​មួយ​ក្នុង​ចំណោម​បន្លែ​​ទាំង​១០​មុខ ​អាច​បង្ការ​មហារីក​បាន​យ៉ាង​ល្អ។ ញ៉ាំ​ស្ពៃ​ក្ដោប​កាន់​តែ​ច្រើន អាច​កាត់​បន្ថយ​ជំ​ងឺ​មហារីក និង​ជួយ​បង្កើន​ភាព​ស៊ាំ​ដល់​រាង​កាយ​។ ​បន្លែ​នេះ​ពិត​ជា​មាន​គុណ​សម្បត្តិ​ច្រើន​មហាសាល ​រី​ឯ​តម្លៃ​វិញ​ក៏​មិន​សូវ​ថ្លៃ​ដែរ។

​២. ​ស្ពៃ​ប្រូ​ខូ​លី

​​​អ្នក​គួរ​បរិភោគ​ស្ពៃ​ប្រូ​ខូ​លី​ឲ្យ​បាន​ច្រើន ​ដោយសារ​វា​ផ្ទុក​ជីវជាតិ Glucosinolate ​ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំង​ជំ​ងឺ​​មហារីក​​យ៉ា​ង​មាន​ប្រសិទ្ធ​ភាព។ ​លើស​ពី​នេះ ​វា​ក៏​ផ្ទុក​យ៉ាង​ច្រើន​នូវ​ជីវជាតិ glucoraphanin, gluconasturtian ​និង​ glucobrassicin ​ជា​បណ្ដុំ​ក្រុម​ដែល​​មាន​សមត្ថភាព​បន្សុទ្ធ​ជា​តិ​ពុល​យ៉ាង​ល្អ​ក្នុង​រាង​កាយ។ ​តាម​ការ​សិក្សា​បង្ហាញ​ថា ​ទទួល​ទាន​ស្ពៃ​​ប្រូ​ខូ​លី​១០០​ក្រាម​ជា​ប្រចាំ ​កាត់​បន្ថយ​មហារីក​សួត​និង​ប្រូ​ស្តាត​បាន។ ​មួយ​វិញ​ទៀត ការពារ​​ពី​ជំ​ងឺ​មហារីក​ក្រពះ ​និង​បំពង់​អាហារ​បាន​​យ៉ាង​ប្រសើរ​ទៀត​ផង។​

៣. ​បន្លែ​ភ្លៅ​កង្កែប (​Celery)

​​​​បន្លែ​នេះ​ពេញ​និយម​បំផុត​សម្រាប់​មនុស្ស​ជា​ច្រើន ពិសេស​ពេល​ហូប​នំបញ្ចុក។ គុណ​សម្បត្តិ​គឺ​រារាំង​បាក់​តេ​រី​​នៅ​ក្នុង​ពោះ​វៀន ពង្រឹង​ច​ល​នា​ពោះ​វៀន កាត់​បន្ថយ​​សារធាតុ​ដែល​ប៉ះ​ពាល់​ដល់​ស្រទាប់​ពោះ​វៀន​ធំ ​និង​ការពារ​មិន​ឲ្យ​កើត​មហារីក​លើ​ពោះ​វៀន​ធំ​ផង​ដែរ។

៤. ​ប៉េង​ប៉ោះ

​​​បន្លែ​មួយ​មុខ​នេះ​ផ្ទុក​សារ​ជាតិ​លី​កូ​ពីន​យ៉ាង​ច្រើន ព្រម​ទាំង​អង់​ទី​អុក​ស៊ី​ដង់​ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​ទប់​ស្កាត់​មហារីក។ ​ម្យ៉ាង​ទៀត ​ប្រឆាំង​នឹង​ការ​កកើត​កំណក​ឈាម​​ក្នុង​សរសៃ​ឈាម​និង​បន្សាប​រ៉ា​ឌី​កាល់​សេរី​ក្នុង​ខ្លួន​បាន​ថែម​ទៀត។ ​បន្ថែម​ពី​នេះ ​ប៉េង​ប៉ោះ​ជួយ​ការពារ​មិន​ឲ្យ​កើត​មហារីក​ក្រពះ ​និង​ពោះ​វៀន មហារីក​សុ​ដន់ ​រួម​ទាំង​​ក្រពេញ​ប្រូ​ស្តាត​យ៉ាង​មាន​ប្រសិទ្ធភាព៕​​

ចុចអាន៖ ​​ ៩យ៉ាង ហាម​ធ្វើ​ដាច់​ខាត​ក្រោយ​បាយ​ថ្ងៃ​ត្រង់​រួច

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម