៩យ៉ាង ហាមធ្វើដាច់ខាតក្រោយបាយថ្ងៃត្រង់រួច
- 2019-08-08 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៩យ៉ាង ហាមធ្វើដាច់ខាតក្រោយបាយថ្ងៃត្រង់រួច
ក្រោយការញ៉ាំអាហារទាំង៣ពេល ជាពិសេសបាយថ្ងៃត្រង់ ប្រព័ន្ធរំលាយអាហារត្រូវការធ្វើការធ្ងន់។ បើសិនមានការរំខានណាមួយ វានឹងទៅបង្អាក់ឬធ្វើឱ្យប៉ះពាល់ដល់ដំណើរការនេះ។ ហេតុនេះហើយ អ្នកគួរតែចៀសវាងឱ្យបាននូវការធ្វើសកម្មភាពទាំងឡាយដូចខាងក្រោម ដើម្បីទទួលបានសុខភាពល្អ និងមិនមានជំងឺតម្កាត់។
១. ដុសធ្មេញ៖ បើអ្នកញ៉ាំបាយរួចដុសធ្មេញភ្លាម វានឹងធ្វើឱ្យអញ្ចាញធ្មេញងាយនឹងដាច់រលាត់។
២. ផឹកទឹកច្រើនពេក៖ ក្រោយញ៉ាំអាហារភ្លាម មិនគួរផឹកទឹកភ្លាមទេ ព្រោះវានឹងចូលទៅបន្សាបអាស៊ីតក្រពះដែលធ្វើការងាររំលាយអាហារ រហូតបណ្ដាលឱ្យទៅជាឈឺក្រពះ។
៣. បើកបរ៖ ដំណើរការនៃការរំលាយអាហារក្រោយពីការញ៉ាំបាយរួចត្រូវការប្រើឈាមច្រើនដើម្បីធ្វើការងារនេះ។ ដោយសារតែហេតុនេះ វាអាចកាត់បន្ថយឈាមដែលហូរទៅកាន់ខួរក្បាល។ ដូច្នេះបើញ៉ាំបាយរួចភ្លាម អ្នកត្រូវបើកបរភ្លាម វានឹងធ្វើឱ្យអ្នកងងុយគេងដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍បានដោយងាយ។
៤. ងូតទឹក៖ ការងូតទឹកក្រោយពេលបាយភ្លាមៗ នឹងធ្វើឱ្យឈាមហូរទៅកាន់ដៃ ជើង និងសាច់ដុំច្រើន ជាហេតុនាំឱ្យឈាមដែលហូរទៅកាន់ផ្នែកក្រពះដើម្បីរំលាយអាហារមានបរិមាណថយចុះ។ ជាលទ្ធផល វានឹងធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកចុះខ្សោយ ធ្វើឱ្យនឿយហត់ និងកើតជំងឺក្រពះ។
៥. ផឹកតែ៖ នៅក្នុងស្លឹកតែមានផ្ទុកជាតិអាស៊ីតដែលអាចចូលទៅរំខានដល់ការរំលាយប្រូតេអ៊ីនពីចំណីអាហារបាន។
៦. គេង៖ កាលណាអ្នកគេងភ្លាមក្រោយញ៉ាំអាហាររួច លំហូរអាស៊ីតដើម្បីទៅរំលាយអាហារនឹងហូរបញ្ច្រាសដែលនាំឱ្យពិបាករំលាយ ហើយកើតជំងឺក្រពះ។
៧. ដើរ៖ ការធ្វើចលនារាងកាយក្រោយញ៉ាំអាហាររួចនឹងធ្វើឱ្យប្រព័ន្ធរំលាយអាហារមានបញ្ហាក្នុងការស្រូបយកសារធាតុចិញ្ចឹម។
៨. ជក់បារី៖ ដូចរៀបរាប់ខាងលើ ក្នុងពេលរំលាយអាហារ ប្រព័ន្ធរំលាយអាហារត្រូវការឈាមច្រើនខ្លាំង។ ដូច្នេះបើអ្នកជក់បារី សារធាតុអាក្រក់ទាំងឡាយដែលមានក្នុងបារីនឹងត្រូវស្រូបចូលក្នុងរាងកាយ ដែលបង្កើនហានិភ័យខ្ពស់ដល់ថ្លើម និងទម្រង់នោម។
៩. ហាត់ប្រាណ៖ ក្រោយញ៉ាំអាហាររួច ឈាមនិងសរីរាង្គក្នុងរាងកាយនឹងត្រូវផ្ដោតសំខាន់ខ្លាំងលើដំណើរការរំលាយអាហារ។ ដូច្នេះបើអ្នកហាត់ប្រាណ ឬលេងកីឡាភ្លាមបន្ទាប់ពីញ៉ាំបាយរួចនឹងធ្វើឱ្យបរិមាណឈាមដែលហូរសម្រាប់ការរំលាយអាហារមានថយចុះ នាំឱ្យមានបញ្ហាលើប្រព័ន្ធរំលាយ៕
ចុចអាន៖