មេរៀនជីវិតដែលមនុស្សអាចរៀនចេះពីរឿងអកុសលទាំង៥យ៉ាង
- 2019-06-28 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេរៀនជីវិតដែលមនុស្សអាចរៀនចេះពីរឿងអកុសលទាំង៥យ៉ាង
ដំណើរជីវិតប្រព្រឹត្តទៅមិនទៀងទាត់ឡើយ។ មិនមែនគ្រប់គ្នាសុទ្ធតែជួបរឿងល្អទាំងអស់ ហើយក៏គ្មានអ្នកណាដែលជួបរឿងស៊យទាំងអស់ដែរ។ មានការលើកឡើងមួយថា ពេលជីវិតស្ថិតក្នុងស្ថានភាពលំបាក យើងនឹងអាចរៀនសូត្របានច្រើនពីស្ថានភាពទាំងនោះ តួយ៉ាងដូចកាលៈទេសៈទាំង៥ខាងក្រោមអ៊ីចឹង៖
ភាពលំបាក
បង្រៀនឱ្យមនុស្សចេះអត់ធ្មត់
យល់ពីតម្លៃនៃលុយ
ចេះដើរតាមជំហាននីមួយៗនៃជីវិត
ការអាប់យស
បង្រៀនឱ្យមនុស្សយល់ពីការឈឺចាប់
មិនថាអ្នកមានកម្រិតណា គង់តែជួបនៅថ្ងៃណាមួយ បើហ៊ានប្រមាថ
បង្រៀនមនុស្សមិនឱ្យបំពាន ឬជាន់ឈ្លីអ្នកតូចទាប
កំហុស
បង្រៀនមនុស្សឱ្យចេះឱ្យតម្លៃឱកាស
ចេះគិតមុនធ្វើអ្វីនៅពេលក្រោយ
ភាពខ្វះខាត
បង្រៀនមនុស្សឱ្យចេះចែករំលែក
ដឹងថាអ្នកណាជាមិត្តពិតប្រាកដ
ការបាត់បង់
បង្រៀនមនុស្សឱ្យចេះអភិវឌ្ឍខ្លួន
ព្យាយាមច្រើនជាងមុន
ចេះប្រយ័ត្នប្រយែង និងត្រៀមខ្លួនជានិច្ច
ចុចអាន៖
មនុស្សស្រីកើតមកបើឆ្លាតពេក ខាតអ្នកដទៃ តែបើល្ងង់ពេក គឺខាតខ្លួនឯង
រឿង៦យ៉ាង គួរដឹងឱ្យហើយទាន់ខ្លួននៅក្មេង ទើបមិនហួសពេល