មនុស្ស​ស្រី​កើត​មក​បើ​ឆ្លាត​ពេក ខាត​អ្នកដទៃ តែ​បើ​ល្ងង់​ពេក គឺ​ខាត​ខ្លួន​ឯង

  • 2018-07-12 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​និយាយ​ដល់​មនុស្ស​ស្រី គេ​តែង​គិត​ដល់​តែ​រឿង​អាស្រូវ។ មាន​អ្នក​ណា​កើត​មក​ជា​ស្រីហើយ​ទទួល​បាន​ភាព​សុខ​ស្រួល​ពេញ​មួយ​ជិវិត​នោះ?

គេ​តែង​បង្រៀន​មនុស្ស​ស្រី​ឲ្យ​រស់​នៅ​ចេះ​ប្រមាណ​កម្លាំង​ខ្លួន​ឯង ព្រោះ​បង្ហាញ​ឲ្យ​គេ​ដឹង​ថា​យើង​ឆ្លាត​ពេក​ក៏​មិន​បាន បើ​យើង​ឆោត​ពេក​រឹត​តែ​ខា​ត​ខ្លួន​ឯង​ថែម​ទៀត។ នារី​ឆ្លាត​មាន​ខួរ​ក្បាល​ត្រជាក់ បេះដូង​គិត​វែង​ឆ្ងាយ ហេតុនេះ​អ្នក​ណា​ដែល​ប៉ះ​ដល់​គេ​ប្រាកដ​ជា​គ្មាន​លទ្ធផល​ល្អ​ឡើយ។

រូបតំណាង

មាន​កំហុស​ជា​មួយ​មនុស្ស​ស្រី​ឆ្លាត ហាក់​ដូច​យក​រឿង​ដាក់​ខ្លួន ព្រោះ​ពួក​គេ​ចាំ​យូរ​ណាស់។ និយាយ​ថា​មនុស្ស​ស្រី​លោភលន់ ក៏​មិន​ប្រាកដ​ថា​ខុស ព្រោះ​គេ​តែង​ចង់​ទទួល​បាន​សុភមង្គល​ដែល​ខ្លួន​ស័ក្ដិសម​នឹង​ទទួល​បាន។ ដោយ​ឡែក​សម្រាប់​អ្នក​ឆ្លាត ដើម្បី​ទទួល​បាន​សុភមង្គល គេ​អាច​ប្រើ​វិធី​គ្រប់​យ៉ាង​ដណ្ដើម​យក​បាន​វាក្នុង​ដៃ។

នារី​ឆ្លាត រស់​នៅ​ដើម្បី​ខ្លួន​ឯង យក​ផល​ប្រយោជន៍​ខ្លួន​​ឯង​ជា​ធំ អាត្មានិយម​ដល់​ថ្នាក់​ពេល​ខ្លះ​ភ្លេច​ដល់​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្លួន។ ឆ្លាត​ពេក​ ពេល​ខ្លះ​ក្លាយ​ជា​ល្បិចកល។ គេ​អាច​ច្រានចោល​សេចក្ដី​សុខ​របស់​អ្នក​ដទៃ ឲ្យ​តែ​ខ្លួន​បាន​សុខ​ទាំង​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​រង​ទុក្ខ។ អាស្រ័យហេតុនេះ ប្រឈម​មុខ​នឹង​ស្រី​ឆ្លាត ទោះ​បី​ជា​ស្ញប់ស្ញែង តែ​បុរស​ក៏​មាន​ភាព​ភ័យ​ខ្លាច​មិន​តិច​ដែរ ព្រោះ​មនុស្ស​ប្រុស​ងាយ​សាង​កំហុស ឯ​ស្រី​ឆ្លាត ពូកែ​ចាប់​កំហុស។

ផ្ទុយ​មក​វិញ មនុស្ស​ស្រី​ឆោត ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​នឿយ​ហត់​នឹង​ខ្លួន។ អាណិត​ពួក​គេ​ដែរ នៅ​ពេល​អ្វី​ដែល​ពួក​គេ​ចេះ​នោះ​គឺ​សង្ឃឹម។ សង្ឃឹម​ថា​អ្វី​ៗ​នឹង​ដូច​ពួក​គេ​ប៉ង​ប្រាថ្នា ហើយ​ចុង​បញ្ចប់​ទើប​ដឹង​ថា​ ការ​ពិត​មិន​ដូច​នឹង​អ្វី​ដែល​យើង​គិត។ អ៊ីចឹង​ហើយ ទើប​គេ​ថា​​ធ្វើ​មនុស្ស​ស្រី ត្រូវ​ចេះ​ថ្លឹងថ្លែង ទើប​ចូល​សង្គម​ចុះ ហើយ​មាន​សុភមង្គល។ ទោះ​យើង​ឆ្លាត ក៏​កុំ​បញ្ចេញ​ទាំង​អស់ ប្រយ័ត្ន​គេ​ស្អប់ ហើយ​បើ​យើង​នៅ​ឆោត ត្រូវ​ប្រមូល​បទ​ពិសោធន៍ ហើយ​រៀន​ឆ្លាត​ឡើង៕

រូបតំណាង

ចុចអាន៖

អត្ថបទ៖ Caramel