ដេកស្ពឹកក្រងើបពេក រាងកាយងាយនឹងជួបគ្រោះថ្នាក់ពីជំងឺ ៤ យ៉ាង​នេះ​

  • 2019-06-06 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​រាង​​កាយ​​មនុស្ស​​យើង​​ត្រូវ​ការ​ ​ការ​គេង​ឲ្យ​បាន​គ្រប់​​គ្រាន់​ជា​​ចាំ​​បាច់ ប៉ុន្តែ​​កុំ​ភ្លេច​​ថា​​ បើ​អ្នក​​​ដេក​​​​យូរ​​ម៉ោង​​​ពេក អាច​​បណ្តាល​​មក​ពី​កត្តា​​ច្រើន​យ៉ាង​​ដូច​ជា​ ​ស្រ្តេស​​ គិត​​​ខ្វល់​​​ខ្វាយ​​ច្រើន​​​លើស​​​កម្រិត ​​ជា​​​ហេតុ​​ធ្វើ​ឲ្យ​អ្នក​​​ដេក​ជ្រុល​​​។ ​​​​យ៉ាង​ណា​ក្តី​ បើ​​អ្នក​ឧស្សាហ៍​​មាន​​​​​​​ទម្លាប់​​​​​ដេក​​​ស្ពឹក​ក្រ​ងើប​​​​​​បែប​នេះ​​​ សុខភាព​​ងាយ​​នឹង​​រង​​គ្រោះ​​​ថ្នាក់​ធំៗ​​​​​ ៤ យ៉ាង​​។

១. ​​រាង​​​កាយ​​​ងាយ​​​​​នឹង​រង​​ជំងឹ​​ផ្សេងៗ

​​ឧស្សាហ៍​​​ដេក​​ខក​​ម៉ោង​ជា​​​ប្រចាំ​​ ឬ​​ គេង​មិន​​គ្រប់​គ្រាន់ រាង​​កាយ​​នឹង​​ទន់​​ខ្សោយ​​ពិបាក​​ក្រោក​ ងាយ​​​​​ចម្លង​​ជំងឺ​ផ្សេងៗ​​ចូល​​​​​ក្នុង​ខ្លួន​​​ ដូច​ជា​​​ជំងឺ​បេះដូង និង​ជំងឺលើសឈាម​​ជា​​​​ដើម​។​

​២. ឡើង​គីឡូ

​​​វា​ជា​​​រឿង​​​​មួយ​ដែល​​គួរ​ឲ្យ​​ខ្លាច ព្រោះ​​​ដេក​យូរ​ពេក អ្នក​នឹង​​ឡើង​​ទម្ងន់​ដោយ​​មិន​​​​ដឹង​​ខ្លួន​​។ ​​​​​ដេក​​កាន់​តែ​​យូរ​អ្នក​​កាន់​តែ​ឃ្លាន​​​​​​​​។ ប្រសិន​​​បើ​​អ្នក​​​ក្រ​​ចូល​គេង​​ទៀត​ អ្នក​​​ច្បាស់​​ជា​ញ៉ាំ​​​អាហារ​​​​លើស​​ពី​​​៤ដ​ង​ក្នុង​មួយ​​ថ្ងៃ ដោយ​មិន​​​រាប់​​​​​បញ្ចូល​​ពី​​ចំណី​​​​ខាង​ក្រៅ​​​​ផ្សេង​​ៗ​​​ទៀត​​នោះ​ទេ​។ ​​នេះ​​ហើយ​​ដែល​ជា​​ហេតុ​​​ធ្វើ​ឲ្យ​​រាង​​កាយ​​ធាត់​​​អាក្រក់​​មើល ថែម​​ទាំង​​ប៉ះពាល់​​​សុខភាព​ទៀត​។​ ​

​​៣. ​​​​អារម្មណ៍​​មិន​​នឹងនរ

​​​នរណា​ក៏​​ដោយ បើ​​ដេក​​យូរៗ​​ពេក ​​​​នឹង​​​​បង្ក​​ផល​​ប៉ះពាល់​​​ដល់​​ផ្លូវ​​អារម្មណ៍​ធ្ងន់​ធ្ងរ។ មិន​​តែ​​ប៉ុណ្ណោះ នៅ​ពេល​​ថ្ងៃ ផ្លូវ​​​ចិត្ត​​ក៏អាច​​​​ខុស​​ប្រក្រតី​​បាន​ដែរ ដោយ​​សារ​តែ​​​​រោគ​​សញ្ញា​នៃ​ជំងឺ ADHD (មិន​អាច​​​ផ្ចង់អារម្មណ៍​និង​​យក​​ចិត្ត​​​​​​​​ទុក​​ដាក់​​លើ​​​កិច្ច​​ការ​អ្វី​​មួយ​)​​​​​​​​​។ លើស​ពី​​​​នេះ​ទៅទៀត ​ពេល​​​អនាគត អ្នក​​ក៏​​ងាយ​​នឹង​​​ជំងឺអាល់ហ្សៃមឺរ​​ (Alzheimer) ដែល​​ជា​ជំងឺ​ធ្វើ​ឲ្យ​​​ ការ​​ចង​ចាំ ​ការ​​​គិត និង​​អាកប្បកិរិយា​ចុះ​​អន់​​ថយ​​​​ខុស​​​​ធម្មតា​។

​​​៤. ឆាប់​​ស្លាប់

​​​​សម្រាប់​អ្នក​ដែល​ចូល​​​​​គេង​​ខក​​ម៉ោង ​គេង​​យូរ​​ពេក គេង​មិន​ទៀង​ទាត់​​ ​អ្នក​​អាច​​ប្រឈម​​នឹង​​ហានិភ័យ​ចំពោះ​​​​រាង​កាយ​​​​​​​​ខ្លាំង​ណាស់​​។ ​​​តាម​​ការ​សិក្សា​​​បាន​​​​បង្ហាញ​​ថា​​​​ ​អ្នក​​ដែល​​​​​គេង​​មិន​ទៀងទាត់ ឬ​​មិន​​បាន​គ្រប់​គ្រាន់ ​​​​ងាយ​នឹង​​​​បាត់​បង់​ជីវិត​ជាង​មនុស្ស​​ទូទៅ​។

​​​​​​ខាង​ក្រោម​ជា​គន្លឹះ​​​ជួយ​ឲ្យ​អ្នក​គេង​​ស្កប់​​ស្កល់​​និង​ត្រឹម​ត្រូវ​៖

  • កុំ​ញ៉ាំ​​ច្រើន​ពេក​​ ពិសេស​​​មុន​ពេល​ចូល​គេង ពុំ​​ដូច្នោះ​ទេ​​រាង​កាយ​​​​​នឹង​ត្រូវ​​ធ្វើ​ការ​មិន​​បាន​​សម្រាក​ឡើយ។​

  • ​​​ដាច់​​​ខាត​​កុំ​ផឹក​កាហ្វេ ឬ​​ភេសជ្ជៈ​ណា​​​មាន​កាហ្វេ​អ៊ីន ដែល​អាច​រំខាន​ដល់​​ដំណេក​​របស់​អ្នក​។

  • ​​​​លេង​កីឡា​​​​​ឬ​​ហាត់​ប្រាណ ឲ្យ​បាន​​​៣០​​នាទី ទោះ​មិន​បាន​​​​រាល់​​ថ្ងៃ យ៉ាង​​ហោច​ណាស់​​​បាន២-៣ដង​​​ក្នុង​មួយ​​សប្តាហ៍​។

  • ​​អាច​​​​សៀវ​ភៅ​​​​​ល្អៗ មុន​ពេល​​ចូល​គេង​។

  • ​​​​ព្យាយាម​ចូល​គេង​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដាច់​​ខាត​កុំ​​​​លេង​​ទូរសព្ទ​​​​​​ឲ្យ​​​សោះ​។

  • ​​បិទ​ភ្លើង​​ឲ្យ​ងងឹត​​​ស្លុប គេង​​​លើ​​កម្រាល​ពូក​​​​មាន​សាច់​​ទន់ មាន​ផា​​សុកភាព ​​​អ្នក​​នឹង​​គេង​​លក់​​​​ស្រួល​​ លែង​​​បំផ្លាញ​​សុខភាព​​​​​ខ្លួន​ឯង​​​​​ទៀត​​ហើយ​៕​

ចុចអានបន្ត៖

ប្រភព៖ updatetoday ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម