​​​របស់​​​​៦​​យ៉ាង ប៉ះ​​​​​ហើយ​​​​​​ត្រូវ​​​​តែ​​​លាង​​​ដៃ​​ភ្លាម​​ៗ ទើប​​មិន​​​​​ឆ្លង​​​​រោគចូល​​ខ្លួន

  • 2019-05-24 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​​លាង​​​​ដៃ​​​​​​​ជាមួយ​​​នឹង​​សាប៊ូ​ឬ​​ជែល​​សម្លាប់​​​មេរោគ​ឲ្យ​​បាន​ញឹក​​​​ញាប់​​​​​ ​ជា​​​​​​​វិធី​​​​ដ៏​​ល្អ​​​​មួយ​ ដើម្បី​​ជៀស​​​វាង​​ ​​​​ពី​​ការ​​​​​​​ឆ្លង​​​​​​បាក់​តេរី​​​និង​​​​​​​វីរុស​​ផ្សេង​ៗ​​​​​​ ដែល​​​មើល​​​​នឹង​​​ភ្នែក​​ពុំ​ឃើញ​​​​​​។ ​​​​អ្វី​​​​​ដែល​​​​សំខាន់​​ជាង​នេះ​ទៀត​​នោះ​​គឺ ​​​​​​មាន​​​​របស់​​​​១០​យ៉ាង ដែល​​​​​​​អ្នក​​ត្រូវ​​​​តែ​​លាង​​​ដៃ​​ភ្លាម​ៗ បន្ទាប់​​​ពី​​​ប៉ះ​​​វា​​​រួច​​​​​​​​។

​​​១. លុយ​

​​​នៅ​​ពេល​​​ចាយ​​វាយ ភាគ​​​ច្រើន​​​​​​អ្នក​​​តែង​​​​ប្រើ​​​​​​​​​សាច់​​លុយ​​ ជាង​​ការ​​ប្រើ​​​​​កាត​ធនាគារ​​​​ជា​ពិសេស​​ប្រទេស​​ខ្មែរ​​យើង​​តែ​ម្តង​។ ​​​​​​​​​​​​​​​​​​​តាម​​ការ​​​​ស្រាវជ្រាវ​​​​​​​​​​​​​​​​ ​​​​​​​​ទៅ​​​​​​​លើ​​​​ក្រដាស​​​​​​ប្រាក់​​​១​​​ដុល្លារ​​អាមេរិក​ មក​ពី​​ធនាគារ​​​នៃ​ទីក្រុង​ញ៉ូវយ៉ក​​​ បាន​​​​រក​ឃើញ​​​​​​​​​​​ប្រភព​​មេរោគ​​​​​​​​​​​​​​ដូច​ជា ​ចេញ​​ពី​ទឹក​មាត់​ បាក់តេរី​​​ពី​​​​ប្រដាប់​​ភេទ DNA ពី​​​​​​​សត្វ​​​ចិញ្ចឹម​​​​​ រួម​​ទាំង​​​វីរុស​​ផ្សេងៗ​​​ទៀត​​​។ អ្នក​​​​​​មិន​​​​​​​​​ដឹង​​​​ទេ​​​ថា​​​​​​​​​​​​​​​​​​​​​​​​​​ក្នុង​​​កាបូប​​​​​​​​​​​​​​​​​​​​​​របស់​​អ្នក​ផ្ទុក​មេរោគ​​​​ច្រើន​​​កម្រិត​​ណា​​​​​នោះ​ទេ ​​​ដូច្នោះ​​​ហើយ​​​បន្ទាប់​​​ពី​​កាន់​​​​​លុយ​​​​រួច ត្រូវ​​​​​​លាង​​​ដៃ​​ជាមួយ​​​​​​​​​​​​​នឹង​​សាប៊ូ​​ឲ្យ​បាន​ស្អាត​​ល្អ​។​

​​​២. បង្កាន់​​ដៃ ​​​​សោ​​ឬ​គន្លឹះ​​ទ្វារ

អ្វី​​ដែល​​​​អ្នក​​គួរ​​​​ចង់​​​ចាំ​ទុក​​​​​​ខ្លាំង​​​បំផុត គឺ​​មិន​​​ត្រូវ​​​ភ្លេច​លាង​​​ដៃ ​​​​​ក្រោយ​​​​​​​​​ចាប់​​​កាន់​​​​​​​បង្កាន់​​​ដៃ ​​សោ គន្លឹះ​​​​​ទ្វារ​ ឬ​​បង្គោល​​​​​នានា​​​​ ​នៅ​​ទី​​​សាធារណៈ ​​​ព្រោះ​​​​​វា​​​មាន​​ជាប់​ជាមួយ​​នឹង​​​​បាក់តេរី​​​​​​ វីរុស​​​ដែល​​​នឹក​​ស្មាន​​ពុំ​​​ដល់​​​។ ​​សូម្បី​​​​បង្កាន់​ដៃ​ជណ្តើរ​​​យន្ត ​​​​​​​​​​​គន្លឹះ​ទ្វារ​​​​បន្ទប់​​​​​​ទឹក ​​មាន​​​មនុស្ស​​​​​ច្រើន​​ណាស់​​​​​បាន​​ប៉ះ​​​វា​​​​​ ជា​​​​​ហេតុ​​​បណ្តាល​​ឲ្យ​​មេរោគ​​​​អាច​ចម្លង​​ពី​​មនុស្ស​ម្នាក់​ទៅ​​ម្នាក់​​​ទៀត​​​​​​​​បាន​​យ៉ាង​​​​​បំផុត​​​។​

​​​​៣. ​​​បញ្ជី​​មុខ​​ម្ហូប​​​នៅ​ភោជនីយដ្ឋាន​

​​​​​​​​​​​​​ ភោជនីយដ្ឋាន​ជា​ទី​​​កន្លែង​​​​ ដែល​​​​​​​​មេរោគ​​អាច​ពួន​​សំងំ​​​​​ ​ប៉ុន្តែ​​​​​កាន់​​តែ​​យ៉ាប់​​​ជាង​នេះ​​​​ទៀត គឺ​​​បញ្ជី​មុខ​​​​ម្ហូប​។​​​​ ​​​​តាម​ការ​​​ស្រាវជ្រាវ​​​ពី​​សាកលវិទ្យាល័យ អារីហ្សូណា​​​​​​​​បាន​​រក​​ឃើញ​​​ បាក់តេរី​​​ដល់​ទៅ​​​​​​​​​​ចំនួន​ជាង​​​​​១៨​​ម៉ឺន​​​​​ ​​ព្រោះ​​​​​​នៅ​​​ពេល​​​​កុម្ម៉ង់​ម្ហូប គ្រប់​គ្នា​​​តែង​​តែ​​កាន់​​មីនុយ​ ធ្វើ​​​​​​​​​ឲ្យ​​​វា​​​​​​​​​ក្លាយ​ជា​​របស់​​​កខ្វក់​​មួយ ក្នុង​​​ចំណោម​​របស់​​កខ្វក់​​​​ដទៃ​​ទៀត​​។​

​​​៤. វត្ថុ​​​​​នៅ​​ក្នុង​​ការិយាល័យ​​​​​របស់​​គ្រូពេទ្យ​

​​​​​​សឹង​​​តែ​​​​គ្រប់​​​​វត្ថុ​​ទាំង​អស់​​​​​​​នៅ​ក្នុង​​បន្ទប់​​គ្រូពេទ្យ​ ​​​​មាន​​​ផ្ទុក​​​​​​​​បាក់តេរី ពិសេស​គឺ​​​ប៊ិច​​​​​ដែល​អ្នក​​បំពេញ​​​​បែប​បទ​​​ចូល​​មន្ទីរ​ពេទ្យ​​​​​​​​​​​។ ​​​អ្វី​​​ដែល​​​​​​អ្នក​​​ត្រូវ​​ប្រុង​​​​ប្រយ័ត្ន​ឲ្យ​បាន​​ខ្ពស់​​​​​​ជាង​នេះ​​​​​​​​​​​មាន​​​​​ដូច​ជា​​​​​​ ​​​​​កៅអី​​អង្គុយ​​រង់​ចាំ ​​​ដៃ​​ទ្វារ...​​​។ ​​​​​គួរ​​​​លាង​​​ដៃ​​​​ភ្លាម​ៗ​​​​​ ​ តាម​​របៀប​​​ត្រឹម​​ត្រូវ​​​​​​​​​ មិន​មែន​​​​លាង​​​​​​​​ឲ្យ​​​​តែ​​ហើយៗ​​ទេ​។​

​៥. សត្វ​​​ចិញ្ចឹម​

​​​​​​ភាគ​​ច្រើន​​​​​​​​​អ្នក​មាន​​សត្វ​​ចិញ្ចឹម​​​ ​​​​​​តែង​​ប្រលែង​​លេង​​ប៉ះ​ផ្ទាល់​​​​​​​​​ដោយ​មិន​បាន​លាង​សម្អាត​​​ដៃ​​តាម​​ក្រោយ​​​​​​។ ​​​​​​​​​​​​​​​​​​​​​​យ៉ាង​ណា​​​​​មិញ​​ ដាច់​​ខាត​​​ត្រូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លាង​​​​​​​​​​កុំ​​បី​ខាន​​​ ព្រោះ​​​​​​​​​​​​​សត្វ​​​​ចិញ្ចឹម​​​​​​​មាន​​​​ជំងឺ​​​​​​​ផ្សេងៗ​​​​​​​​​ ដែល​​អាច​​​ចម្លង​​មក​អ្នក ប្រសិន​បើ​​​​​​ធ្វេស​​​ប្រហែស​​​​​។ មួយ​​​វិញ​​ទៀត ​​​​រឿង​​​​​​​​​ដែល​​គួរ​ឲ្យ​​ខ្លាច​​បំផុត​​​ គឺ​​​អ្នក​​បណ្តោយ​​ឲ្យ​​​ឆ្កែ​មក​​លិឍ​មុខ​​​លិឍ​​មាត់​។​

​៦. អេក្រង់​​ផ្សេងៗ​​

​​​​​​​​ដោយ​​​សារ​​​​តែ​​បច្ចេកវិទ្យា​​​​​​​​​ទំនើប ក្រដាស​​​​​​​សរសេរ​​​​​​​នឹង​​​ត្រូវ​​​ជំនួស​​​ដោយ​​​​​​​​​អេក្រង់​​​ ដូច​ជា​​​​​​​ម៉ាស៊ីន​​​​​បំពេញ​​​​​បែប​បទ​​​​នៅ​​ប្រលាន​យន្តហោះ​​​ជា​​​ដើម​​​​​​​។ ​​​​កន្លែង​​ទាំង​​​អស់​នោះ​​​ហើយ​​​​​​​ ​​​​​​​ដែល​​សម្បូរ​​មេរោគ​​​​​ច្រើន​ជាង​អ្វី​​ដែល​អ្នក​គិត​ទៅ​ទៀត​។ ​​​​​​​សូម្បី​​តែ​​​​​ទូរសព្ទ​​ដៃ​​​​​​​​​​​ផ្ទាល់​​​​​​​ខ្លួន​​​របស់​អ្នក​​​​​​ ​​​​ក៏​​​ពោរពេញ​​​​​​​​​​​ទៅ​​​​ដោយ​​​​​​​​​​​​​​​​​​មេរោគ​​​​បាក់តេរី​​​​​​​​រាប់​​​មិន​​អស់​​​​​​​​។ ​​​​ហេតុ​នេះ​​​​ហើយ ​​​​​​​ត្រូវ​​លាង​​ដៃ​​​ឲ្យ​បាន​ស្អាត​​​​​​ ដើម្បី​​សម្លាប់​​មេរោគ មុន​​នឹង​អ្នក​​​​​​​​​​ធ្វើ​​​អ្វី​​​ផ្សេង​ទៀត​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអានបន្ត៖ ​​សុខភាព​​​​បេះដូង​​​កំពុង​​ប្រឈម​​នឹង​​​គ្រោះ​ថ្នាក់ បើ​​​អ្នក​​មាន​​សញ្ញា​​​ ៤​យ៉ាង​​នេះ

​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​ ​

​​​​​​​​​​​​​​​

ប្រភព៖ Rd ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម