អាយុ​​​ដើរ​ទៅ​មុខ ប៉ុន្តែ​​​សុខភាព​​និង​​​​សម្រស់​​មិន​​ចាញ់​​ក្មេង​​ បើ​​​​ចេះ​​​គន្លឹះ​​​ ៥យ៉ាង​​នេះ

  • 2019-05-17 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាយុ​​កាន់​​តែ​​ច្រើន សុខភាព​​​របស់​​​មនុស្ស​យើង​​ នឹង​​វិវឌ្ឍ​​ទៅ​​រក​ភាព​​​ទន់​​ខ្សោយ​បន្តិច​ម្តងៗ​​​ ប៉ុន្តែ​​​​ឲ្យ​​តែ​អ្នក​​អាច​​​​​អនុវត្ត​​គន្លឹះ​​សំខាន់​ៗ​​​​៥យ៉ាង​​ខាង​ក្រោម​​នេះ ​​​​​​មិន​ថា​អាយុ​​​​​កើន​ឡើង​​ប៉ុណ្ណា​​ ក៏​នៅតែ​អាច​​មាន​​សម្រស់​ស្រស់​​ស្អាត​ សុខភាព​​មាំទាំ​មិន​ចាញ់​​ក្មេង​​ប៉ុន្មាន​​ទេ​​​។​

​១. មិន​គេង​យូរ​​

​​​ការ​គេង​យូរ​​ម៉ោង​ពេក ធ្វើ​ឲ្យ​អ្នក​​​​​​​ឆាប់​​ចាស់​​​ខ្លាំង​ណាស់​​​ ព្រោះ​​​រាង​​កាយ​​មិន​​​​បាន​សម្រាក​ក្នុង​ពេល​វេលា​​​​សម​​រម្យ​មួយ​​។ ពេល​​​​ខ្លះ​អ្នក​ក្រ​​ចូល​​​​​គេង​​ពេក ហើយ​ក៏​ភ្ញាក់​ជ្រុល​​ម៉ោង ជា​ហេតុ​​បណ្តាល​​​​​ឲ្យ​​សុខភាព​​​ចុះ​​ខ្សោយ​ ស្បែក​​​ប្រែ​​​ក្លាយ​​ជា​​ជ្រួញ​​​​មុន​​​​វ័យ។ ត្រូវ​​​​​​​ចូល​គេង​​ឲ្យ​បាន​ទៀត​ពេល​ មិន​ត្រូវ​​នៅ​ចុច​​ទូរសព្ទ​យូ​រ​​រហូត​​​​ដល់​​​​​​ខក​ម៉ោង ពុំ​​​​ដូច្នោះ​ទេ​​អ្នក​​​នឹង​គេង​​មិន​​​លក់ ​​រាង​កាយ​​មិន​អាច​​ផលិត​​អ័រម៉ូន​ថ្មី​ សុខភាព​និង​​សម្រស់​​ក៏​​ទ្រុឌទ្រោម​​ទៅ​តាម​នឹង​​ដែរ​។

​​​២. ​​ញ៉ាំ​​បន្លែ​ឲ្យ​បាន​ទៀង​ទាត់​

​​គួរ​​តែ​​​ចោល​​ទម្លាប់​​​​​​​​ស្អប់​​​បន្លែ​ចេញ​​ទៅ​។ ​​ប្រសិន​បើ​អ្នក​​​ស្រលាញ់​​​ស្បែក​​ត្រូវ​​​ព្យាយាម​ញ៉ាំ​​បន្លែ​ឲ្យ​​បាន​ច្រើន​​​​ដូច​​គ្នា។ ដោយ​សារ​​បន្លែ ​មាន​​ផ្ទុក​​វីតាមីន​​​​​​​​សំខាន់ៗ​​និង​​ជាតិ​​​រ៉ែ ​ដែល​អាច​ជួយ​​ឲ្យ​អ្នក​​​មាន​សុខភាព​​ល្អ​​។ មិន​តែ​​ប៉ុណ្ណោះ ​​​វា​មាន​​តួនាទី ធ្វើ​ឲ្យ​សម្រស់​​ក្មេង​​ស្អាត​​​​​ ស្បែក​ភ្លឺ និង​​​មាន​​សារប្រយោជន៍​ចំពោះ​​​​ប្រព័ន្ធ​​​រំលាយ​​អាហារ​​ផង​ដែរ​។​ កាលណា​​អ្នក​ព្យាយាម​​ញ៉ាំ​​បន្លែ​​ល្អៗ​​ឲ្យ​បាន​​ច្រើន នោះ​អ្នក​នឹង​ទទួល​​បាន​លទ្ធផល​ជាទី​គាប់​​​​ចិត្ត​មិន​ខាន​។​

​​៣. ឈប់​​​​​ញ៉ាំ​អាហារ​​ដែល​​សម្បូរ​ជាតិ​​ខ្លាញ់​​ខ្ពស់

ពពួក​​អាហារ​​​ដែល​​​​មាន​ជាតិ​​​ខ្លាញ់​​​​និង​កាឡូរី​​​ខ្ពស់​ ​​​​​តែង​ផ្តល់​​​នូវ​​​​​គុណវិបត្តិ​ច្រើន​ជាង​គុណ​​សម្បត្តិ​​​។ ​មិន​ថា​ជា​​របស់​​​បំពង​​​​​​​​ ជូរ​ ហឹរ​ ប្រៃ​​​ក៏​​ដោយ វា​​សុទ្ធ​តែ​​អាច​បង្ក​គ្រោះ​​ថ្នាក់​​​ដល់​​​​សុខភាព​​​​របស់​​អ្នក​​​​​ទាំង​អស់​។ ​​អាហារ​ទាំង​​នោះ​​ មិន​ត្រឹម​​​តែ​ធ្វើ​ឲ្យ​ធាត់​​​​ប៉ុណ្ណោះ​ទេ​ វា​​ថែម​ទាំងធ្វើ​ឲ្យ​​ស្បែក​​​​​ក្រៀម​​​ស្រពោន​​ឆាប់​​​ចាស់ ​ និង​​ចូល​ទៅ​​បំផ្លាញ​​រាង​កាយ​​ពី​មួយ​​ថ្ងៃ​ទៅ​​មួយ​​ថ្ងៃ​។​

​​៤. កាត់​បន្ថយ​​ភេសជ្ជៈ​​​​មាន​​ហ្កាស​និង​ជាតិ​​​​ស្ករ​ខ្ពស់​

​ភេសជ្ជៈ​ដែល​មាន​រស់​ជាតិ​​ផ្អែម​និង​មាន​ជាតិ​​ហ្កាស​​​ច្រើន ពេល​អ្នក​ផឹក​​ចូល​​ពោះ​​ទៅ​​​​ច្បាស់​ជា​មាន​​រសជាតិ​​ឆ្ងាញ់​​និង​​​ធ្វើ​ឲ្យ​អារម្មណ៍​​ស្រស់​​​ថ្លា​​​​​​ ប៉ុន្តែ​​បើ​អ្នក​​​​​ញៀន​​​​​ជាមួយ​វា​​​​​​​ខ្លាំង ខ្វះ​មួយ​​ថ្ងៃ​មិន​បាន​ ​​ជាតិ​​​ស្ករ​​​​នៅ​ក្នុង​​ភេសជ្ជ​ទាំង​​នោះ​ នឹង​​​​​ចូល​ទៅ​​​បង្ក​ឲ្យ​​កើត​​ជំងឺ​​ផ្សេងៗ​​​នឹក​ស្មាន​មិន​​​ដល់​ ដូច​ជា​​​ជំងឺ​​បេះដូង ទឹក​​​នោម​​​ផ្អែម និង​លើស​​ឈាម​ជា​​ដើម​​។​

​​៥. ញ៉ាំ​​អាហារ​ពេល​​​ព្រឹក​​កុំ​​បី​ខាន​

​​អាហារ​​ពេល​​ព្រឹក​​ ​​សំខាន់​​​​ជាង​គេ​​បង្អស់​ក្នុង​ចំណោម​​អាហារ​ទាំង​​៣​ពេល​ ដូច្នេះ​​ហើយ​អ្នក​​មិន​អាច​​មើល​​រំលង​​​ដាច់​​​ខាត​។ អាហារ​​ពេល​ព្រឹក ​​​មាន​​នាទី​​បញ្ជូន​​ជីវជាតិ​​សំខាន់ៗ ទៅ​​ឲ្យ​រាង​​​កាយ​ទាំង​មូល ​​ដើម្បី​​ជួយ​ឲ្យ​​រាង​កាយ​​រឹង​មាំ មាន​​កម្លាំង​ធ្វើ​​កិច្ចការ​ផ្សេងៗ​​​ពេញ​មួយ​ថ្ងៃ ជំនួយ​​​ដល់​​​​​ប្រព័ន្ធ​​រំលាយ​អាហារ និង​​​ដំណើរ​ការ​​​​នៃ​​​ខួរ​ក្បាល​​​​។​

​គន្លឹះ​​​​៥ ​​​ខាងលើ​នេះ ​​មើល​ទៅ​​​សាមញ្ញ​​​ពិត​មែន ប៉ុន្តែ​​បើ​អ្នក​អាច​​អនុវត្ត​​​បាន​ជា​រៀងរាល់​​ថ្ងៃ នោះ​​​​អ្នក​​នឹង​​មាន​សុខភាព​ល្អ​ ទាំង​​ផ្នែក​​ខាង​​ក្នុង​​និង​​ខាង​ក្រៅ​​ ស្រស់​​​ថ្លា​​រឹង​មាំ​​​​ដូច​ពេល​​​នៅ​ជា​យុវវ័យ​អីចឹង​​ដែរ​៕​​​​​​​​​​​​

ចុចអានបន្ត៖

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម