ពពោះខែដំបូងៗ អ្នកម៉ាក់ៗហាមដាច់ខាតញ៉ាំអាហារ ៤ ប្រភេទនេះ

  • 2019-05-16 04:40:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាង​កាយ​របស់​ស្ត្រី​គឺ​ងាយ​រង​គ្រោះ​បំផុត​ពេល​ដែល​ចាប់​ផ្ដើម​ពពោះ​។​ ក្នុង​ខែ​ដំបូង​ ហានិភ័យ​​នៃ​ការ​រលូត​កូន​មាន​​ភាគរយ​ខ្ពស់​ណាស់​។​ ការ​រលូត​កូន​ដំបូង​អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ ប៉ុន្តែក៏​កុំ​ព្រងើយ​កន្តើយ​ជា​មួយ​នឹង​អ្វី​ដែល​អ្នក​ម៉ាក់​បាន​បរិភោគ​រាល់​ថ្ងៃ​ ព្រោះ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ទារក​និង​សុខភាព​របស់​​ម៉ាក់​ៗ​បាន។​ ហេតុ​នេះ​ហើយ ទើប​អ្នក​ជំនាញ​បាន​ប្រាប់​ថា​អាហារ​ ៤ មុខ​ខាង​ក្រោម​នេះ​ ថាគ្រោះ​ថ្នាក់​ខ្លាំង​ណាស់​សម្រាប់​អ្នក​មាន​ផ្ទៃ​ពោះ​ក្នុង​ខែ​ដំបូង​។​

ល្ហុង​ខ្ចី

វា​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​បណ្ដាល​ឲ្យ​រលូត​កូន​ងាយ​បំផុត​។​ មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​ស្ងោរ​ល្ហុង​ជា​មួយ​សាច់​ជ្រូក​ញ៉ាំ​ដើម្បី​ជំនួយ​ដល់​ការ​បំបៅ​ទឹក​ដោះ​កូន​ និង​ផ្ដល់​ប្រូតេអ៊ីន​ច្រើន​ដល់​អ្នក​ម៉ាក់​។​ ប៉ុន្តែ​ល្ហុង​ខ្ចី​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​។​ ការ​ញ៉ាំ​ល្ហុង​ខ្ចី​គឺ​ប៉ះ​ពាល់​ខ្លាំង​បំផុត​ដល់​ការ​រលូត​កូន​។​ មូល​ហេតុ​មក​ពី​ល្ហុង​ខ្ចី​ មាន​អង់​ស៊ីម​ដែល​អាច​បណ្ដាល​ឲ្យ​ស្បូន​កន្ត្រាក់​ធ្វើ​ឲ្យ​រលូត​កូន​។​

ផ្លែ​ម្នាស់

ពិត​ណាស់​អ្នក​ម៉ាក់​គ្រប់​រូប​តែង​តែ​មាន​ទម្លាប់​គិត​ថា ​ផឹក​ទឹក​ម្នាស់​នឹង​ធ្វើ​ឲ្យ​អ្នក​ម៉ាក់​មាន​កម្លាំង​មាន​កម្លាំង​ ហើយ​ងាយ​ស្រួល​សម្រាល​។​ ម្នាស់​ក៏​ផ្លែ​ឈើ​ដែល​បណ្ដាល​ឲ្យ​រលូត​កូន​យ៉ាង​មាន​គ្រោះ​ថ្នាក់​បំផុត​ដែរ ប៉ុន្តែ​មាន​អ្នក​ដឹង​មិន​ច្រើន​ទេ​ ជា​ពិសេស​ពពោះ​ក្នុង​អំឡុង​ពេល​ ៣ ខែ​ដំបូង​។​ ដោយ​សារ​តែ​មាន​សារជាតិ​ bromelain ដែល​អាច​ធ្វើ​ឲ្យ​ស្បូន​ធ្លាក់​ចុះ​ និង​ធ្វើ​ឲ្យ​រលូត​កូន​បាន​។​

ដូច​នេះ​ហើយ​ក្នុង​អំឡុង​ពេល​ ៣​ ខែ​ដំបូង​នៃ​ការ​ពពោះ​ អ្នក​ម៉ាក់​កុំ​ញ៉ាំ​ម្នាស់​ ឬ​ផឹក​ទឹក​ម្នាស់​ តែ​អ្នក​អាច​ញ៉ាំ​បាន​ក្នុង​បរិមាណ​តិច​ ព្រោះ​ម្នាស់​ក៏​មាន​សារ​ជាតិ​ចិញ្ចឹម​ដល់​សុខភាព​ច្រើន​ដែរ​ ប៉ុន្តែ​កុំ​ញ៉ាំ​ច្រើន​ឲ្យ​សោះ​។​

ផ្លែ​ត្រងែន

មនុស្ស​ស្រី​ភាគ​ច្រើន​ចូល​ចិត្ត​ញ៉ាំ​ណាស់ ​ព្រោះ​វា​មាន​រសជាតិ​ផ្អែម​។​ ទោះ​បី​ជា​បែប​ហ្នឹង​មែន​ តែ​អ្នក​មាន​ផ្ទៃ​ពោះ​មិន​​គួរ​ញ៉ាំ​ទេ​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​កើន​កម្ដៅ​ក្នុង​ខ្លួន​ដែល​នាំ​ឲ្យ​ឈឺ​ចាប់​ក្នុង​ពោះ​ អាច​រង​របួស​ដល់​ទារក​ និង​រលូត​បាន​។​

អាហារ​កំប៉ុង

មនុស្ស​ស្រី​​គួរ​តែ​បញ្ឈប់​ទម្លាប់​ប្រើ​អាហារ​កំប៉ុង​ភ្លាម​ៗ​ ចាប់​ពី​ខែ​ដំបូង​ និង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​។​ ទឹក​ផ្លែ​ឈើ​កំប៉ុង​ សាច់​កំប៉ុង​ មាន​ផ្ទុក​សារធាតុ​បម្រុង​ច្រើន​ និង​បាក់តេរី​ដែល​បាន​លាក់​ខ្លួន​នៅ​ខាង​ក្នុង​ ដែល​អាច​បណ្ដាល​ឲ្យ​​អ្នក​មាន​ផ្ទៃ​ពោះ​មាន​ជំងឺ​បាន​៕

ចុចអាន៖ ចង់ឲ្យកូននិងខ្លួនឯងស្អាត ហើយសុខភាពល្អ អ្នកម៉ាក់កុំមើលរំលងផ្លែឈើ១មុខ​នេះ

ប្រភព៖ bestie ប្រែ​សម្រួល៖ ឃួន​ សុលីកា