មេផ្ទះសម័យថ្មី គួរជៀសកំហុស ៤យ៉ាងពេលលាងបន្លែ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព
- 2019-04-29 04:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេផ្ទះសម័យថ្មី គួរជៀសកំហុស ៤យ៉ាងពេលលាងបន្លែ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព
ការដាក់ត្រាំបន្លែជាមួយនឹងទឹកអំបិល ពេលអ្នកចិតបន្លែហើយទើបលាង....គឺជាទម្លាប់ខុសមួយ ដែលបណ្តាលឲ្យម្ហូបអាហារគ្មានសុវត្ថិភាព និងបាត់បង់ជីវជាតិសំខាន់ៗ។ កំហុសពេលលាងបន្លែដែលគ្រប់គ្នាតែងធ្វើ អាចបង្កគ្រោះថ្នាក់ដល់សុខភាព ដោយសារតែមេរោគ បាក់តេរី រួមទាំងសារធាតុគីមីផ្សេងៗមិនជ្រះស្អាតល្អ។
១. ត្រាំបន្លែក្នុងទឹកយូរពេក
នេះមិនមែនជាវិធីល្អឡើយ ព្រោះការត្រាំបន្លែក្នុងទឹកយូរពេក មិនអាចលាងជម្រះជាតិគីមីថែមទាំងធ្វើឲ្យបន្លែបាត់បង់ជីវជាតិសំខាន់ៗផងដែរ។ មួយវិញទៀត ម៉ូលេគុលគីមីម៉្យាងឈ្មោះថា អូស្មូស៊ីស (osmosis) នឹងត្រលប់ចូលទៅក្នុងបន្លែភ្លាមៗ។ តាមអ្នកជំនាញបានបញ្ជាក់ថា អ្នកគួរលាងបន្លែដោយការបង្ហូរទឹកពីលើរហូតទាល់តែបន្លែស្អាតល្អ។ វិធីនេះដែរ អាចជួយលាងសម្អាតសារធាតុកខ្វក់ កាកសំណល់ថ្នាំសម្លាប់សត្វល្អិត និងជួយរក្សាជីវជាតិល្អៗដែលមាននៅក្នុងបន្លែ។
២. ចិតរួចទើបលាងទឹក
បន្លែត្រូវលាងទឹកឲ្យបានស្អាតល្អសិន មុននឹងចិត។ បើចិតហើយទើបយកទៅលាង វីតាមីននៅក្នុងបន្លែ នឹងសាយភាយចូលទៅក្នុងទឹក បាត់បង់ពី ១៤-២៣ % ហើយបើត្រាំចោលរយៈពេលមួយយប់ វីតាមីនC ស្ទើរបាត់បង់ទាំងស្រុង។ ចំណែកឯកម្រិតនៃ វីតាមីន B ជាតិរ៉ែ និងប្រូតេអ៊ីន ក៏បានបាត់បង់មួយភាគធំដែរ។
៣. ត្រាំបន្លែក្នុងទឹកអំបិល
ស្រ្តីមេផ្ទះភាគច្រើន ចូលចិត្តយកបន្លែឬផ្លែឈើ ទៅត្រាំក្នុងទឹកអំបិល ព្រោះជឿថាវិធីនេះ អាចធានាសុវត្ថិភាពនៅពេលញ៉ាំ។ យ៉ាងណាមិញ ទឹកអំបិល គ្មានតួនាទីអ្វីអាចកម្ចាត់មេរោគនិងជាតិគីមីនៅក្នុងបន្លែបានឡើយ។ សព្វថ្ងៃនេះ ក៏មិនទាន់មានដំណោះស្រាយណា ដែលអាចកម្ចាត់ជាតិគីមីក្នុងបន្លែផ្លែឈើបាន១០០%ដែរ។ សូម្បីតែប្រភេទទឹកសម្រាប់លាងបន្លែនិងផ្លែឈើ អាចលាងជម្រះជាតិគីមីតែផ្នែកខាងក្រៅប៉ុណ្ណោះ។ អ្នកក៏ត្រូវលាងវាជាមួយទឹកស្អាតច្រើនលើកច្រើនសារ បន្ថែមពីលើដែរ។
៤. គិតថាលាងបន្លែតែ ២-៣ ដង ជាការស្រេច
មនុស្សភាគច្រើនគិតថា ការលាងបន្លែ២-៣ដង ជាការស្រេចហើយ ព្រោះពេលចម្អិនទៅ បាក់តេរី ប៉ារ៉ាស៊ីតនឹងងាប់អស់។ ប៉ុន្តែអ្វីៗមិនដូចការគិតរបស់អ្នកទាំងស្រុងឡើយ។ បន្លែមួយចំនួនដូចជា ស្ពៃក្តោប ផ្កាខាត់ណា បន្លែដែលដាំដុះជាប់នឹងដី គឺមានមេរោគ ជាតិកខ្វក់ បាក់តេរីផ្សេងៗ ដែលមិនអាចមើលនឹងភ្នែកទទេឃើញ។
ខាងក្រោមនេះ ជារបៀបណែនាំក្នុងការលាងបន្លែឲ្យបានស្អាតត្រឹមត្រូវល្អ
ត្រសក់ ត្រប់ ឬបន្លែផ្លែឈើណា ដែលមានប៉ារ៉ាស៊ីតទុំជាប់ច្រើន គួរចិតសំបកចេញមុននឹងញ៉ាំ។
ការចម្អិនក្នុងសីតុណ្ហភាពក្តៅខ្លាំង ក៏អាចបំផ្លាញប៉ារ៉ាស៊ីតបានដែរ ជាពិសេស ផ្កាខាត់ណាជាដើម បន្ទាប់ពីលាងទឹករួច គួរស្រុះក្នុងទឹកក្តៅរយៈពេល២នាទី នោះប៉ារ៉ាស៊ីតអាចបាត់បង់៣០% ហើយពេលអ្នកចម្អិនវាឲ្យឆ្អិន ប៉ារ៉ាស៊ីតនឹងបាត់បង់ ៩០%។
ពន្លឺព្រះអាទិត្យអាចបណ្តេញប៉ារ៉ាស៊ីតលើបន្លែ។ ដាក់បន្លែឲ្យត្រូវពន្លឺថ្ងៃ៥នាទី អាចកម្ចាត់ប៉ារ៉ាស៊ីតបានប្រហែល៦០% ឯណោះ៕
ចុចអានបន្ត៖
ហានិភ័យសុខភាព ៧យ៉ាង ស្រីៗមិនគួរមើលរំលងដាច់ខាត
គ្រោះថ្នាក់ណាស់! កុំអាងមេឃក្ដៅ ហើយចេះតែរកកន្លែងត្រជាក់ខ្លាំង