ហានិភ័យសុខភាព ៧យ៉ាង ស្រីៗមិនគួរមើលរំលងដាច់ខាត
- 2019-04-26 08:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហានិភ័យសុខភាព ៧យ៉ាង ស្រីៗមិនគួរមើលរំលងដាច់ខាត
នៅសុខៗសង្កេតឃើញរាងកាយប្រែប្រួលខុសធម្មតាកុំចេះតែធ្វេសប្រហែសឲ្យសោះ។ ទុកយូរៗទៅសុខភាពនឹងចុះទ្រុឌទ្រោមកាន់តែខ្លាំងឡើង។ ទាន់នៅដំណាក់ធូរស្រាលគួរតាមដានឲ្យហើយ កុំចាំដល់ធ្ងន់ធ្ងរ។
១. តែងមានអារម្មណ៍ថាក្តៅពេកឬត្រជាក់ពេក
បើអ្នកមិនអាចដឹងពីសីតុណ្ហភាពមធ្យមក្នុងទីកន្លែងដែលអ្នកកំពុងនៅ មានន័យថាអ័រម៉ូនរបស់អ្នកគ្មានលំនឹងឡើយ។ វាបណ្តាលមកពីកម្រិតអេស្ត្រូសែន ដែលជាអ័រម៉ូនបញ្ជាការផលិតក្នុងសរីរាង្គមនុស្សស្រី។ ជាធម្មតាកម្រិតអ័រម៉ូន ប្រែប្រួលគ្រប់ពេលវេលា ពិសេសក្នុងអំឡុងពេលមករដូវ ហើយពេលខ្លះទៀត វាក៏បានផលិតនៅក្នុងរាងកាយផងដែរ។ កម្រិតអេស្រ្តូសែន អាចបង្កផលប៉ះពាល់ដល់សីតុណ្ហភាពក្នុងខ្លួនអ្នក។ បើវានៅកម្រិតទាប អ្នកនឹងមានអារម្មណ៍ថាក្តៅក្នុងខ្លួន ហើយបើវាមានកម្រិតខ្ពស់ នោះអ្នកនឹងមានអារម្មណ៍ថាត្រជាក់ដៃជើង។
២. ជ្រុះសក់
សក់ជ្រុះគឺជាសញ្ញាបង្ហាញថា អ្នកមានអ័រម៉ូនTestosterone ទាបណាស់ ព្រោះអ័រម៉ូននេះអាចជួយឲ្យសក់ដុះលូតលាស់ល្អ។ ភាពគ្មានលំនឹងរបស់វាមិនត្រឹមតែធ្វើឲ្យសក់ជ្រុះប៉ុណ្ណោះទេ សូម្បីតែរោមដៃជើង និងរោមក្លៀក ក៏ប៉ះពាល់ដែរ គ្រាន់តែអ្នកមិនបានកត់សម្គាល់ ប្រសិនបើអ្នកកោញឹកញាប់។
៣. លែងចាប់អារម្មណ៍លើម្ហូបដែលចូលចិត្តញ៉ាំពីមុន
តើអ្នកធ្លាប់មានអារម្មណ៍ថាគ្រាន់តែឃើញរបស់ញ៉ាំក៏ឆ្អែតឬញ៉ាំបានតិចដែរទេ? តើអ្នកមានអារម្មណ៍ថាអ្វីក៏លែងនឹកឃ្លានដូចមុនដែរទេ? បម្រែបម្រួលចំណង់ចំណូលចិត្តក្នុងការញ៉ាំ អាចជាសញ្ញានៃមហារីកអូវែ ហើយអ្នកអាចនឹងមានឈឺក្នុងពោះ និងផ្លាស់ប្តូរទម្លាប់បត់ជើង។
៤. មានកំណកឈាមពេលមករដូវ
មនុស្សស្រីមានប្រភេទឈាមរដូវខុសៗគ្នា អ្នកខ្លះមកតិចល្មម ខ្លះច្រើនជោគជាំ និងមានដុំកកតិចតួច ជារឿងធម្មតា។ ប៉ុន្តែបើឈាមរដូវប្រែទៅជាពណ៌ក្រមៅ កករឹងដុំធំៗ អាចជាសញ្ញាប្រឈមនឹងកើតមានកោសិកា Fibroids (ការលូតលាស់ដែលមិនមែនជាមហារីកដែលមាននៅក្នុងឬជុំវិញស្បូន) ។
៥. ឈឺចង្កេះ និងឈឺជើង
ឈឺផ្នែកចង្កេះខាងក្រោម តែងកើតមានក្នុងអំឡុងពេលមករដូវ។ យ៉ាងណាមិញ បើចង្កេះនិងស្មារបស់អ្នកនៅតែឈឺ តឹងក្នុងសាច់ដុំ មុនឬក្រោយពេលមករដូវ ប្រហែលមកពីអ្នកបាត់បង់អង់ដូមី។ ម្យ៉ាងទៀតវានឹងធ្វើឲ្យជើងទាំងសងខាងរបស់អ្នក ឈឺចុកចាប់កាន់តែខ្លាំងមុនពេលមករដូវ។
៦. មានអារម្មណ៍ថាឈឺចាប់ពេលហាត់ប្រាណ
បើអ្នកតែងមានអារម្មណ៍ថាឈឺផ្នែកត្រគាកពេលដែលរត់ ដើរ ឬឈរក្នុងរយៈពេលយូរ មានន័យថា Endometrium (ស្រទាប់ខាងក្នុងនៃស្បូន) កំពុងតែមានបញ្ហា។ ក្នុងករណីនេះ កោសិកាអង់ស៊ីម និងផ្នែកខាងក្រៅ បានតភ្ជាប់សរីរាង្គខាងក្នុងជាប់គ្នា បណ្តាលឲ្យអ្នកមានការឈឺចាប់ រហូតមិនអាចហាត់ប្រាណបាន។
៧. ឡើងមុននៅចង្កា
២សប្ដាហ៍មុនពេលមករដូវ កម្រិតអ័រម៉ូនប្រែប្រួល អ្នកនឹងមុនលើចង្កា ប៉ុន្តែវានឹងបាត់ទៅវិញដោយខ្លួនឯង។ បើវានៅមានដដែល គឺមកពីអ័រម៉ូនចុះខ្សោយ ដូច្នេះអ្នកគួរទៅជួបគ្រូពេទ្យជាបន្ទាន់កុំឲ្យហួសពេល។
ចុចអានបន្ត៖