គ្រោះថ្នាក់ណាស់! កុំអាងមេឃក្ដៅ ហើយចេះតែរកកន្លែងត្រជាក់ខ្លាំង
- 2019-04-24 02:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រោះថ្នាក់ណាស់! កុំអាងមេឃក្ដៅ ហើយចេះតែរកកន្លែងត្រជាក់ខ្លាំង
ក្រៅពីផ្ដោតអារម្មណ៍គិតតែទៅលើកម្តៅព្រះអាទិត្យ អ្នកគួរតែងាកមកមើល និងប្រុងប្រយ័ត្ន ហើយជៀសវាងការធ្វើរឿងដូចខាងក្រោមនេះ ដើម្បីកុំឲ្យរាងកាយរបស់អ្នកទទួលរងការឆក់ពីកម្ដៅ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកយ៉ាងធ្ងន់ធ្ងរ។ អាកាសធាតុកំពុងតែក្ដៅខ្លាំងដូចរាល់ថ្ងៃនេះ បើសិនជាអ្នកនៅតែធ្វើខុស ដោយអនុវត្តវិធីសាស្ត្រដូចខាងក្រោមនេះ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់៖
បើកម៉ាស៊ីនត្រជាក់ដោយដាក់សីតុណ្ហភាពទាបខ្លាំង
ពេលទើបត្រលប់មកពីក្រៅក្ដៅខ្លាំង មនុស្សភាគច្រើនចូលចិត្តបើកម៉ាស៊ីនត្រជាក់ដែលមានសីតុណ្ហភាពទាបខ្លាំង។ ធ្វើបែបនេះវាបណ្ដាលឲ្យញើសរបស់អ្នកស្ងួត និងហួត ហើយវិលត្រលប់ចូលក្នុងខ្លួនវិញ ដែលអាចបណ្ដាលឲ្យមានជំងឺផ្ដាសាយ និងដាច់សរសៃឈាមខួរក្បាល។
ដូច្នេះដើម្បីបង្ការបញ្ហា អ្នកគួរតែបើកម៉ាស៊ីនត្រជាក់នៅសីតុណ្ហភាពត្រឹម ២៨ អង្សាបានហើយ ដូច្នេះទើបធ្វើឲ្យរាងកាយរបស់អ្នកទទួលបានសីតុណ្ហភាពខាងក្នុងមិនសូវខុសពីខាងក្រៅពេក។ លើសពីនេះ គួរតែជៀសវាងចូលបន្ទប់ផ្សេងៗដែលមានម៉ាស៊ីនត្រជាក់ព្រោះសីតុណ្ហភាពអាចខុសគ្នា និងធ្វើឲ្យរាងកាយរបស់អ្នកមិនអាចសម្របខ្លួនបាន។
ដាក់កង្ហារបក់ចំមុខ
ទម្លាប់ដែលមនុស្សជាច្រើនតែងតែងតែធ្វើនៅពេលរដូវក្ដៅនេះ អាចធ្វើឲ្យអ្នកមានជំងឺផ្ដាសាយ និងប៉ះពាល់ត្រង់តំបន់ក្បាល។ ការដាក់កង្ហារបក់ឲ្យចំមុខបែបនេះ ធ្វើឲ្យអតុល្យភាពនៃប្រព័ន្ធ excretory, ជំងឺ circulatory ឈឺក្បាល វិលមុខនៅពេលឈរជាដើម។ ដូច្នេះហើយអ្នកគួរតែអង្គុយឲ្យឆ្ងាយពីកង្ហារឲ្យបាន ១ ទៅ ៣ ម៉ែត្រ វានឹងធ្វើឲ្យខ្យល់ត្រជាក់រសាត់មកជុំវិញរាងកាយអ្នកបាន ហើយសុខភាពក៏ប្រសើរជាងមុនដែរ។
ញ៉ាំការ៉េម ឬអាហារដែលត្រជាក់
ការ៉េមមួយកែវ ឬទឹកកកមួយកែវអាចឲ្យអ្នកត្រជាក់វិញបានភ្លាម។ តែនៅពេលដែលអ្នកត្រូវកម្ដៅព្រះអាទិត្យសីតុណ្ហភាពក្នុងរាងកាយរបស់អ្នកនឹងកើនឡើង បែកញើស ហើយបើអ្នកញ៉ាំរបស់ត្រជាក់ភ្លាមៗវានឹងបង្កឲ្យកម្ដៅកើនឡើងកាន់តែខ្លាំង ហើយអាចជាផ្ដាសាយ ឈឺបំពង់ក និងគ្រុនក្ដៅ។
នេះជាទម្លាប់មិនត្រឹមត្រូវមួយដែលធ្វើឲ្យមនុស្សងាយរងគ្រោះជាច្រើនដោយមិនដឹងខ្លួន។ យល់ល្អគួរតែអង្គុយចុះឲ្យបាត់ក្ដៅប្រហែល ១៥ ទៅ ៣០ នាទីសិនចាំញ៉ាំឬផឹកអាហារដែលត្រជាក់។
ញ៉ាំទឹកត្រជាក់លឿនៗ
ដឹងស្រាប់ហើយមិនថាជាអ្នកណាទេ ឲ្យតែត្រលប់មកពីខាងក្រៅហើយក្ដៅដឹងតែរកទឹកត្រជាក់ភ្លាមៗដើម្បីបានធូរស្រាលបន្តិច។ ប៉ុន្តែការផឹកទឹកត្រជាក់នៅពេលនេះនឹងធ្វើឲ្យក្រពះ រួមទាំងពោះវៀនចុះខ្សោយ ហើយធ្វើឲ្យឈឺក្រពះនិងមិនស្រួលខ្លួន។ ក្រៅពីនេះក៏អាចធ្វើឲ្យអ្នកងាយនឹងឆ្លងមេរោគផ្លូវដង្ហើម និងរលាកសួត ជាដើម។
ផឹកភេសជ្ជៈដែលមានជាតិកាបូនច្រើន
ភេសជ្ជៈដែលមានជាតិកាបូនច្រើន មានជាតិស្ករច្រើន និងផ្អែម ហើយមានជាតិពណ៌គីមី។ ការទទួលទានភេសជ្ជៈបែបនេះ នៅពេលក្ដៅខ្លាំងវានឹងធ្វើឲ្យអ្នកឡើងទម្ងន់ ក្រពះពិបាករំលាយអាហារ ឈឺក្បាល និង ឆាប់ខឹងជាដើម។
ងូតទឹកត្រជាក់ខ្លាំងបន្ទាប់ពីទើបមកពីខាងក្រៅ
ការងូតទឹក ឬយកទឹកមកលាងមុខនឹងធ្វើឲ្យអ្នកត្រជាក់ស្រួលបន្ទាប់ពីទើបតែមកពីខាងក្រៅក្តៅៗ។ ការពិតទៅការធ្វើបែបនេះគ្រោះថ្នាក់ខ្លាំងចំពោះសុខភាពណាស់ ដោយសារតែរាងកាយរបស់អ្នកកំពុងតែកើនកម្ដៅខ្លាំងពេលត្រូវក្ដៅ អ៊ីចឹងបើអ្នកងូតទឹកភ្លាមៗវានឹងធ្វើឲ្យសីតុណ្ហភាពក្នុងរាងកាយប្រែប្រួលភ្លាមៗដែរ ដែលធ្វើឲ្យដាច់សរសៃឈាមខួរក្បាល។ ដូច្នេះអ្នកគួរតែរងចាំបន្តិចសិនបន្ទាប់ពីមកពីខាងក្រៅ ហើយចាំងូតទឹក តែមិនត្រូវងូតទឹកត្រជាក់ពេកនោះទេ។
គេងលើកម្រាលឥដ្ឋដែលត្រជាក់
នៅពេលដែលរាងកាយកំពុងតែក្ដៅ និងមានញើសអ្នកមិនគួរគេងលើកម្រាលឥដ្ឋទេទោះបីវាត្រជាក់ក៏ដោយ។ ពេលនោះរាងកាយនិងរន្ធញើសរួមតូចជាងមុន បណ្ដាលឲ្យកើតជំងឺផ្ដាសាយដោយគេចមិនផុត។ ដូចនេះនៅពេលដែលអ្នកមានអារម្មណ៍ថាក្ដៅ អ្នកគួរជ្រើសរើសកន្លែងដែលត្រជាក់នៅគ្រែ ឬកម្រាលផ្សេង ជាជាងគេងនៅលើឥដ្ឋផ្ទាល់៕