ត្រឹម​​​​១​​​​​​​ម៉ោង​​​​​​​ ​​បន្ទាប់​​ពី​​​​ផឹក​​ភេសជ្ជៈ​​ទាំង​​នេះ ​​រាង​​កាយ​​នឹង​​​រង​ផល​​​ប៉ះ​ពាល់​​​​ជា​​​ច្រើន​

  • 2019-03-25 07:09:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភេសជ្ជៈ​​​​​កំប៉ុង​​​​​​​​​​​​ដែល​​មាន​​រសជាតិ​ផ្អែម​​ និង​​​មាន​ជាតិ​​​​ហ្គាស៍​​ គឺ​​​​​​ជា​​​ទី​​​ពេញ​​និយម​​​​សម្រាប់​​​មនុស្ស​ភាគ​​​ច្រើន។ ដោយ​​​សារ​​​​​​តែ​​​​ បន្ទាប់​​​ពី​​ផឹក​​​​ចូល​ពោះ​​​​​ហើយ​​ វា​អាច​ជួយ​​​ឲ្យ​អ្នក​​មាន​​អារម្មណ៍​ស្រស់​​ស្រាយ​​ ភ្លឺ​​ស្វាង​​ និង​​​​​​កាត់​​​បន្ថយ​​ភាព​​នឿយ​​ហត់​​​ ទើប​​បាន​​​​ជា​​អ្នក​​​នឹក​​​​​ឃើញ​​ចង់​​ផឹក​​​ជា​​​និច្ច​ជា​កាល​ ទាំង​​មិន​​បាន​គិត​ពី​ផល​ប៉ះពាល់​​ធ្ងន់ធ្ងរ។

​​​ប្រសិន​​បើ​​អ្នក​​ចូល​​ចិត្ត​​ផឹក​​​ភេសជ្ជៈ​ទាំង​នេះ​​ញឹក​​ញាប់ វា​​នឹង​​បណ្តាល​ឲ្យ​​ធ្មេញ​​​ពុក លើស​​ទម្ងន់​​ និង​​​​​បង្ក​​​​ទៅ​ជា​​​ជំងឺ​​ផ្សេងៗ​​ទៀត​​ដែល​​នឹក​​ស្មាន​​មិន​​ដល់​​​។ ​​​​​​​​​​តើ​​អ្នក​​​​ដឹង​​​ទេ​​​ថា ត្រឹម​​​​១​​​​​ម៉ោង​​​​ប៉ុណ្ណោះ ​​​​​​​​​បន្ទាប់​​ពី​​​​ផឹក​​ភេសជ្ជៈ​​កំប៉ុង​​​អស់​​ទាំង​​នេះ​​​​​​ រាង​​​កាយ​​​​របស់​​អ្នក​​បាន​​​ទទួល​​​រង​​​គ្រោះ​​ថ្នាក់​​អ្វី​​ខ្លះ​ទៅ​?

​​​​ក្នុង​​​​រយៈ​ពេល​​​​ ១០​ នាទី​

​​ផឹក​​​​​​​​​​មួយកំប៉ុង​ ​ឬ​​មួយ​​​​ដប ​​​​ស្មើ​​នឹង​​​​​​​​​​​​​​​​​​​​ញ៉ាំ​​​ស្ករ​​​​ ១០​​ ព្រា​​បាយ​​​ចូល​​ក្នុង​​​ខ្លួន​​​ ប៉ុន្តែ​​អ្នក​​មិន​​ដឹង​​ទេ​​ថា​​វា​​ផ្អែម​​​​ដល់​​​កម្រិត​​​នេះ ដោយ​​សារ​​តែ​គេ​​​​​បាន​​​ដាក់​​​​បញ្ចូល​​​អាស៊ីត​ផូស្វ័រ ដើម្បី​​កាត់​​​​​​​ជាតិ​​​ផ្អែម និង​​​​​​ធ្វើ​​​ឲ្យ​អ្នក​​បន្ត​​ផឹក​​​​ដោយ​​មិន​​​ដឹង​​​ខ្លួន។

​​ក្នុង​​​​រយៈ​ពេល​​​​ ២០​ នាទី​

​​​​​​កម្រិត​​​​​​​​ជាតិ​​ស្ករ​​ក្នុង​​រាង​​​កាយ​នឹង​​​កើន​ឡើង។ រាង​​​កាយ​​​​​​បញ្ចេញ​អាំងស៊ុយលីន​ភ្លាមៗ ចំណែក​​ឯ​​​ថ្លើម​​​វិញ​​​​​​​​បាន​​​បម្លែង​​ជាតិ​​ស្ករ​​​​ទៅ​ជា​​​​​ខ្លាញ់ រីក​​រាល​​ដាល​​ពេញ​​សារពាង្គកាយ​។

​​​ក្នុង​​​​រយៈ​ពេល​​​​ ៤០​ នាទី

​ជាតិ​​កាហ្វេ​អ៊ីន​​​ជ្រាប​​ចូល​​​ កែវ​​ភ្នែក​​​របស់​​អ្នក​​នឹង​​​រីក​​ធំ កម្រិត​​សម្ពាធ​​​នៃ​​​​រាង​កាយ​ក៏​​​​កើន​ឡើង​ជាង​មុន​។ ​​​​​​​​​​​​​ថ្លើម​​​​​​​​​បញ្ជូន​ជាតិ​​​ស្ករ​​​​​​​ទៅ​​​កាន់​​​សរសៃ​​ឈាម​​​​​​​។ រាំង​​​​ស្ទះ​​​ដំណើរ​ការ​​ខួរ​​ក្បាល​​ ធ្វើ​​ឲ្យ​អ្នក​​មិន​ងងុយ​គេង​។

​​​ក្នុង​​​​រយៈ​ពេល​​​​ ៤៥​ នាទី

​​​​​​ខួរ​​​ក្បាល​​​​​​​​​​បង្កើន​​ល្បឿន​​​​​ក្នុង​​ការ​​បង្កើត​កោសិកា​សរសៃប្រសាទ ធ្វើ​​​​​ឲ្យ​អ្នក​​​មាន​អារម្មណ៍​​​​​ស្រស់​​​ថ្លា​ជាង​មុន​។

​​​​​​ក្នុង​​​​រយៈ​ពេល​​​​ ​១ ម៉ោង​​​​ពេញ​

​អាស៊ីដ​​​​ផូស្វ័រ បាន​​​ចូល​​​​ទៅ​​លាយ​ឡំ​គ្នា​ជាមួយ​​​​​កាល់ស្យូម ម៉ាញេសូម និង​​​ស័ង្កសី​​ក្នុង​​​​ពោះវៀន បណ្ដាល​​ឲ្យ​​​​​​​​​​​​ជាតិ​​​ស្ករ​​​​​កើត​ឡើង​​​​កាន់​​តែ​​ខ្ពស់​​ ​​​​​ហើយ​​​​ជាតិ​​​កាហ្វេអ៊ីន​​​​​ធ្វើ​​ឲ្យ​អ្នក​​​នោម​​ញឹក​​​។ ​​​​​​​​​​ជាពិសេស ​​​អ្នក​​បាន​​បាត់​​បង់​​​​​កាល់ស្យូម ម៉ាញេសូម និង​​​ស័ង្កសី ដែល​​​​​​​​សុទ្ធ​​​​សឹង​​​​តែ​ជា​​​​សារធាតុ​​សំខាន់​​​​​​​​​​សម្រាប់​​​​ឆ្អឹង បូក​​​​រួម​​នឹង​​​ការ​​​ បាត់​​បង់​​​​សូដ្យូម អេឡិចត្រូលីត​​​​​​​ និង​​​​​​ជាតិ​​​​ទឹក​ទៀត​​ផង​​​​។​

​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់​​​​​​ពី​​​​​ដំណើរ​​​​​​ការ​​​​​១​​ម៉ោង​​​​​នេះ​​បាន​​បញ្ចប់ រាង​​​​កាយ​​​​​​​​​ប្រមូល​​ផ្ដុំ​​​ដោយ​​​​​​​​ជាតិ​​​ស្ករ ហើយ​​​​​​​​​​អ្នក​​​​ច្បាស់​ជា​មាន​​អារម្មណ៍​​​​ថា​អស់​​​កម្លាំង​​ពី​​ក្នុង​​​ខ្លួន​​ និង​​​ចង់​​ផឹក​​​​​វា​​​​បន្ថែម​​​ទៀត។

កាន់​តែ​​​ផឹក វា​​កាន់​​​តែ​​ប៉ះ​​ពាល់​​​​​ដល់​​សុខភាព​​របស់​អ្នក ដូច​ជា​​​​​ឡើង​​​​សម្ពាធ​​ឈាម​​​ ទឹក​​នោម​ផ្អែម ​​​លើស​​​​ទម្ងន់...។​​​​ ​​​​​​​​ហេតុ​​​​​​​​​​​​​​នេះ​​ កុំ​​​​ឧស្សាហ៍​​​​​ផឹក​​ភេសជ្ជៈ​​ដែល​​មាន​​ជាតិ​​កាបូន​​​ច្រើន​ពេក ត្រូវ​​​​​​​​​​ផឹក​​ទឹក​​ធម្មតា​​​​ឲ្យ​បាន​​​ច្រើន​​​ ទើប​​​​​អាច​ជៀស​​ផុត​និង​ការពារ​​អ្នក​​ពី​​​ជំងឺ​​​​ផ្សេងៗ​​៕​

ចុចអានបន្ត៖

​​​​​​

ប្រភព៖ rugyim ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម