ចែករំលែកវិធីត្រាំស្រាផ្លែឈើ សម្រាប់អ្នកដែលចូលចិត្តបែបបុរាណ
- 2019-03-22 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចែករំលែកវិធីត្រាំស្រាផ្លែឈើ សម្រាប់អ្នកដែលចូលចិត្តបែបបុរាណ
នេះគឺជាវិធីងាយៗបំផុត ដែលអ្នកអាចធ្វើការត្រាំស្រាផ្លែឈើមានរសជាតិឆ្ងាញ់ ប្រសិនបើអ្នកចូលចិត្តឱជារសបែបនោះ។
គ្រឿងផ្សំរួមមាន៖
ទំពាំងបាយជូរកន្លះគីឡូ
ក្រូចលឿង២ ផ្លែ
ក្រូចឆ្មារកន្លះគីឡូ
ប៉ោម៣ ផ្លែ
ត្របែក៣ ផ្លែ
ចេក ៥ ផ្លែ
ស្ករគ្រីស្តាល់ (Alum Sugar)
ស្រាស (បិទធម្មជាតិ) ១លីត្រកន្លះ
វិធីធ្វើ៖
បកសំបកក្រូចចេញឲ្យស្អាត ដើម្បីការពារមិនឲ្យមានជាតិល្វីងពេលត្រាំជាមួយស្រា។
ប៉ោម ក្រូចឆ្មារ ត្របែក ចេក ត្រូវចិតជាបន្ទះស្តើងៗ។
វាយបំបែកស្ករគ្រីស្តាល់ជាបំណែកតូចៗ។
រកមើលក្រឡកែវណា ដែលមានចំណុះ៥លីត្រ លាងឲ្យស្អាតល្អ។
ដាក់ផ្លែឈើចូលមួយមុខម្តងៗ ហើយចាក់ស្ករគ្រីស្តាល់ពីលើផ្លែឈើនិមួយៗ។
ចាក់ស្រាសចូល គ្របឲ្យជិត ទុករយៈពេល១ ខែ។ ទុកកាន់តែយូរ ស្រានឹងប្រែពណ៌កាន់តែលឿង រសជាតិក៏កាន់តែឆ្ងាញ់ជាប់មាត់។ ត្រូវប្រយ័ត្ន មិនគួរមួលគម្របជិតពេក ព្រោះនៅពេលផ្លែឈើរីកមាឌ វាអាចនឹងផ្ទុះឡើង។
ចុចអានបន្ត៖ រូបមន្តធ្វើពងទាប្រៃឆ្ងាញ់ជាប់មាត់ ទុកញ៉ាំនៅផ្ទះក៏បាន ធ្វើលក់ក៏បាន