រៀបការហើយចង់បានសុភមង្គល ទាល់តែយល់ដឹងពីរឿងទាំងនេះ
- 2019-02-18 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀបការហើយចង់បានសុភមង្គល ទាល់តែយល់ដឹងពីរឿងទាំងនេះ
រឿងគ្រួសារនេះមិនមានអ្វីខុសអ្វីត្រូវជានិច្ចនោះទេ អ្វីដែលសំខាន់នោះគឺស្ថិតនៅត្រង់ថាតើម្នាក់ៗស្រឡាញ់ និងមានបំណងល្អចំពោះគ្នាឬអត់? រៀបការហើយចង់បានសុភមង្គល ទាល់តែយល់ដឹងពីរឿងទាំងនេះ៖
៥ យ៉ាងដែលមនុស្សប្រុសចង់បានពីគូជីវិត
១. ការយោគយល់
២. ការជឿទុកចិត្ត
៣. ការជ្រោមជ្រែង
៤. ការឯកភាព
៥. ការគោរព
៣ យ៉ាងដែលមនុស្សស្រីចង់បានពីគូជីវិត
១. សុវត្ថិភាព
២. ភាពរ៉ូមែនទិក
៣. ក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់
បញ្ហាធំទាំង ៣ នៃជីវិតគូ៖
១. បញ្ហាលុយកាក់
២. បញ្ហាក្បត់ផិត
៣. បញ្ហាខ្វះទំនាក់ទំនង
៣ យ៉ាងត្រូវថែម ៣ យ៉ាងត្រូវថយក្នុងការរស់នៅជីវិតគូ៖
១. បន្ថែមការយកចិត្តទុកដាក់ចំពោះការផ្លាស់ប្ដូរនានារបស់ភាគីម្ខាងទៀត
២. បន្ថែមការសម្លឹងមើលលើចំណុចល្អរបស់ភាគីម្ខាងទៀត
៣. បន្ថែមការនិយាយពីចំណុចល្អរបស់ភាគីម្ខាងទៀត
៤. បន្ថយការប្រៀបធៀបជីវិតគូខ្លួនជាមួយគូអ្នកដទៃ
៥. បន្ថយការរិះគន់ ឬដៀលត្មិះ
៦. បន្ថយការស្មានព្រោះធ្វើឲ្យកើតការយល់ច្រឡំ
៤ យ៉ាងធ្វើឲ្យបានច្រើនសម្រាប់ជីវិតគូ៖
១. នឹកឃើញចំណុចល្អរបស់អ្នកម្ខាងទៀតឲ្យបានច្រើន
២. សរសើរចំណុចលេចធ្លោរបស់អ្នកម្ខាងទៀតឲ្យបានច្រើន
៣. យល់ពីអារម្មណ៍លំបាករបស់អ្នកម្ខាងទៀតឲ្យបានច្រើន
៤. អភ័យទោសចំពោះចំណុចមិនល្អរបស់អ្នកម្ខាងទៀតឲ្យបានច្រើន
៤ ប្រយោគដែលគួរយកមកនិយាយជានិច្ច៖
១. សុំទោស អូន/បង ខុសហើយ
២. អូនជឿចិត្តបង/បងជឿចិត្តអូន
៣. អូនមានមោទនភាពចំពោះបង/បងមានមោទនភាពចំពោះអូន
៤. អូនស្រឡាញ់បង/បងស្រឡាញ់អូន
រឿងគ្រួសារនេះមិនមានអ្វីខុសអ្វីត្រូវជានិច្ចនោះទេ អ្វីដែលសំខាន់នោះគឺស្ថិតនៅត្រង់ថាតើម្នាក់ៗស្រឡាញ់ និងមានបំណងល្អចំពោះគ្នាឬអត់? មនុស្សរស់នៅក្រោមដំបូលតែមួយ បើខ្វះការស្រឡាញ់ខ្វល់ខ្វាយពីគ្នាហើយ កុំថាឡើយរកក្ដីសុខ សូម្បីការងារមុខរបរនានាក៏មិនរីកចម្រើនបានដែរ ៕
ចុចអាន៖
ប្ដីប្រពន្ធរៀបការច្រើនឆ្នាំ នៅតែអាចរក្សាចំណងស្នេហ៍ផ្អែមល្ហែមបាន ពឹងលើ ៥ ចំណុចនេះ
៨ឧបសគ្គ មានតែគូស្នេហ៍ស្រឡាញ់គ្នាពិតប៉ុណ្ណោះអាចឆ្លងផុត