៨ឧបសគ្គ​​ ​មាន​តែ​គូ​ស្នេហ៍​ស្រឡាញ់​គ្នា​ពិត​ប៉ុណ្ណោះ​អាច​ឆ្លង​ផុត

  • 2018-02-21 07:18:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​សង្ស័យ​ឬ​អត់​ថា​អ្នក​ដែល​រស់​នៅ​ជាមួយ​គ្នា​បាន​យូរ ដែល​គេ​ហៅ​ថា​គូ​ស្នេហ៍​ពិត ឬ​គូ​ជីវិត​បាន​ ​ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​យ៉ាង​ណា​ខ្លះ? ព្រោះ​ពេល​ខ្លះ​រយៈ​ពេល​នៃ​ការ​ស្រឡាញ់​មើល​ចិត្ត​គ្នា​គឺ​មិនអាច​កំណត់​ពី​សេចក្ដី​ស្រឡាញ់​បាន​នោះ​ទេ អ្នក​ខ្លះ​​ស្រឡាញ់​គ្នា​រាប់​ឆ្នាំ​តែ​រៀបការ​ហើយ​ក៏​បែក​គ្នា​វិញ អ្នក​ខ្លះ​មាន​កូន​មាន​អី​ហើយ​ក៏​នៅ​បែក​គ្នា​បាន។ ដើម្បី​ស្រាយ​ចម្ងល់​ទាំង​អស់​នេះ ថ្ងៃ​នេះ កញ្ញា សូម​បង្ហាញ​ពី​ឧបសគ្គ​មួយ​ចំនួន​​ខាង​ក្រោម​នេះ ហើយ​ឆែក​មើល​ខ្លួន​ឯង​ថា​ ធ្លាប់​ឆ្លង​កាត់​អស់​ឬ​នៅ?

១. ការ​មិន​ពេញ​ចិត្ត​ពី​គ្រួសារ

នេះ​អាច​ជា​បញ្ហា​ធំ​របស់​គូ​ជា​ច្រើន​ ដែល​ត្រូវ​បាក់បែក​ចែក​ផ្លូវ​គ្នា​ដោយ​សារ​ការ​រារាំង​របស់​ចាស់​ទុំ ប៉ុន្តែ​បើ​សិន​អ្នក​ពិសោធន៍​ខ្លួន​ឯង​ឲ្យ​ពួក​គាត់​បាន​ឃើញ និង​ឆ្លង​កាត់​ចំណុច​នេះ​បាន នោះ​គឺ​ជា​សញ្ញា​​ល្អ​បញ្ជាក់​ថា​ស្នេហា​អ្នក​នឹង​​ដំណើរ​ទៅ​យ៉ាង​រលូន។

២. រយៈ​ពេល និង​រយៈ​ចម្ងាយ

ស្ទើរ​តែ​គ្រប់​គូ​គឺ​ត្រូវ​ជួប​បញ្ហា​នេះ​ចៀស​មិន​ផុត មិន​ថា​ជា​​រយៈ​ពេល​ដែល​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​មាន​ច្រើន ឬ​​មាន​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​នៅ​ឆ្ងាយ​ពី​គ្នា​។

៣. ចំណុច​​អវិជ្ជមាន​របស់​ម្ខាង​ៗ

ចំណុច​នេះ​ក៏​ធ្វើ​ឲ្យ​គូ​ស្នេហ៍​បែក​បាក់​គ្នា​ច្រើន​ហើយ​ដែរ ព្រោះ​ពេល​ស្រឡាញ់​គ្នា​យូរ​ៗ​ទៅ​ម្នាក់​ៗ​នឹង​ចាប់​ផ្ដើម​បញ្ចេញ​ចរិត​ពិត​របស់​ខ្លួន ដែល​ប្រាកដ​ជា​មាន​ចំណុច​មិន​ល្អ​ខ្លះ​នៅ​ក្នុង​នោះ។ ប៉ុន្តែ​បើ​អ្នក​ទទួល​យក​បាន ហើយ​​​គេ​​ក៏​ទទួល​យក​បាន​ដែរ​ អ្នក​ទាំង​ពីរ​គឺ​សក្ដិសម​ជា​គូ​ព្រេង​បំផុត។

៤. ​មិត្តភ័ក្ដិ​ជិតស្និទ្ធ

នៅ​ពេល​ស្រឡាញ់​មនុស្ស​ម្នាក់ អ្នក​ក៏​ត្រូវ​ទទួល​យក​សង្គម​របស់​​គេ​ដែរ ដូច្នេះ​បើ​អ្នក​មាន​ភាព​ចុះ​សម្រុង​ជាមួយ​មិត្តភ័ក្ដិ​របស់​គេ​ហើយ​នោះ គឺ​ជា​សញ្ញា​ដែល​បង្ហាញ​ថា​ចំណង​ស្នេហ៍​អ្នក​នឹង​រឹង​មាំ។

៥. បញ្ហា​ហិរញ្ញវត្ថុ

បញ្ហា​នេះ​គឺ​អាច​កើត​ឡើង​សឹង​តែ​គ្រប់​គូ ប៉ុន្តែ​បើ​អ្នក​ពុះពារ​វា​ផុត​ជាមួយ​គ្នា​បាន បញ្ហា​ផ្សេង​ៗ​នឹង​អាច​ចាត់​ការ​បាន​ដោយ​ងាយ​ស្រួល។

៦. បញ្ហា​អ្នក​ទី​បី

គឺ​ជា​បញ្ហា​ដែល​អ្នក​ណា​ៗ​ក៏​មិន​ចង់​ជួប ព្រោះ​បញ្ហា​នេះ​ប្រៀប​បី​ដូច​ជា​ឧបសគ្គ​ដ៏​អាក្រក់​សម្រាប់​ស្នេហា​ប៉ុន្តែ​បើ​ទី​បំផុត​អ្នក​អាច​រក​ដំណោះស្រាយ​រួម​គ្នា​ដោយ​សន្តិវិធី ហើយ​ធ្វើ​ឲ្យ​បញ្ហា​នេះ​លែង​កើត​ឡើង​ជា​ថ្មី​បាន នោះ​ក៏​បង្ហាញ​ថា​គ្មាន​អ្នក​ណា​អាច​មក​បំបែក​បំបាក់​អ្នក​ទាំង​ពីរ​បាន​ឡើយ។

៧. ការ​លំបាក

បើ​សិន​ជា​គូ​ព្រេង​​ស្រឡាញ់​គ្នា​ពិត​មែន​គឺ​ប្រាកដ​ជា​ធ្លាប់​បាន​ជួប​ការ​លំបាក​ផ្សេង​ៗ​ជាមួយ​គ្នា ព្រោះ​ការ​លំបាក​នេះ​ហើយ​គឺ​ជា​​ការ​ពិសោធន៍​ពី​ក្ដី​ស្រឡាញ់ និង​ការ​លះបង់​ដើម្បី​គ្នា​ទៅ​វិញ​ទៅ​មក។

៨. ឈ្លោះ​គ្នា​រក​បែក តែ​ក៏​ត្រូវ​គ្នា​វិញ

គ្រប់​គូ​គឺ​ត្រូវ​ឆ្លង​កាត់​ស្រាប់​ទៅ​ហើយ​សម្រាប់​ចំណុច​នេះ ប៉ុន្តែ​បើ​សិន​ការ​ឈ្លោះ​គ្នា​នោះ​ធ្ងន់ធ្ងរ​ខ្លាំង​ដល់​ថ្នាក់​​ពេល​ខ្លះ​អ្នក​ចង់​សម្រេច​ចិត្ត​លែងលះ ប៉ុន្តែ​អ្នក​នៅ​តែ​ត្រលប់​មក​យោគយល់​គ្នា​បាន នោះ​ស្ដែង​ឲ្យ​ឃើញ​ថា​អ្នក​ទាំង​ពីរ​ពិត​ជា​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់ ឬ​ពុំ​ដូច្នោះ​ទេ​គឺ​ព្រហ្មលិខិត​ចារ​ឲ្យ​អ្នក​ទាំង​ពីរ​ជា​គូ​​ព្រេង​នឹង​គ្នា​តែ​ម្ដង។

ការ​ពិត​ទៅ​ការ​ប្រើប្រាស់​ជីវិត​គូ​រួមរស់​ជាមួយ​នរណា​ម្នាក់​គឺ​ត្រូវ​ជួប​ប្រទះ​រឿងរ៉ាវ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ប៉ុន្តែ​បើ​អ្នក​ទាំង​ពីរ​ចាប់​ដៃ​គ្នា​ហើយ​ឆ្លង​កាត់​វា​បាន នោះ​មាន​ន័យ​ថា​អ្នក​ជា​គូ​ព្រេង​ពិត​ប្រាកដ​ហើយ ៕

ចុចអាន៖

ប្រភព៖ P-mee ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន