ប្ដី​ប្រពន្ធ​រៀបការ​ច្រើន​ឆ្នាំ នៅ​តែ​​អាច​រក្សា​ចំណង​ស្នេហ៍​ផ្អែមល្ហែម​បាន ពឹង​លើ ៥ ចំណុច​នេះ

  • 2018-02-23 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​គូស្នេហ៍​មិន​ជា​ច្រើន​ប៉ុន្មាន​ទេ ដែល​អាច​រក្សា​ចំណង​ស្នេហ៍​រវាង​ប្ដី​ប្រពន្ធ​ខ្លួន​ឲ្យ​នៅតែ​រឹងមាំ តែ​បើ​ពិតជា​មាន​ចិត្ត​ចង់​រក្សា ៥ វិធី​នេះ​អាច​ជួយ​បាន។ កញ្ញា នឹង​បង្ហាញ​ជូន​របៀប​ថែរក្សា​ចំណង​ស្នេហ៍​ឲ្យ​នៅតែ​រឹងមាំ៖

១.ផ្ដោត​លើ​ដៃគូ​សំខាន់​បំផុត

អ្នក​ត្រូវ​ទន្ទេញ​ក្នុង​ចិត្ត​ថា មាន​តែ​ប្ដី/ប្រពន្ធ​អ្នក​ប៉ុណ្ណោះ​ដែល​សំខាន់​បំផុត ក្រៅ​ពី​នោះ​គឺ​ជា​រឿង​បន្ទាប់បន្សំ។ នៅ​ពេល​អ្នក​អាច​ចាំ​ពាក្យ​ទាំង​នេះ អ្នក​មើល​ឃើញ​តម្លៃ ហើយ​ក្ដី​ស្រលាញ់​គឺ​ធំធេង​ចំពោះ​គ្នា​រហូត។

២.យក​ឈ្នះ​ភាព​ភ្លើតភ្លើន

បើ​គូ​ណា​អាច​យក​ឈ្នះ​ការ​អូសទាញ​ពី​ភាព​សប្បាយ​ហ៊ឺហា​ពី​ខាងក្រៅ​បាន នោះ​សម្ពន្ធភាព​ប្ដី​ប្រពន្ធ​នឹង​នៅតែ​ល្អ​ដដែល ព្រោះ​អ្នក​នឹង​នៅ​តែ​មើល​ឃើញ​ដៃគូ​ខ្លួន​ល្អ​ជានិច្ច។

៣.មាន​ភាព​កំប្លុកកំប្លែង​ក្នុង​ខ្លួន

ស្នេហា​វ័យ​ណា​ក៏​ដោយ ក៏​ត្រូវ​ការ​គ្រឿង​បន្ថែម​មួយ​នេះ​ដែរ។ តែ​សូម​កុំ​ធ្វើ​ខ្លួន​ជា​មនុស្ស​ប៉ប៉ាច់ប៉ប៉ោច​និយាយ​ច្រើន​អត់ប្រយោជន៍ ព្រោះ​នឹង​រុញច្រាន​ដៃគូ​ឲ្យ​ឃ្លាត​ឆ្ងាយ​ទៅ​វិញ​ទេ។

៤.ស្ដាប់​ម្នាក់​ទៀត ជាជាង​និយាយ​តែឯង

ត្រូវ​ចេះ​ស្ដាប់​ពី​តម្រូវការ​របស់​ដៃគូ​ឲ្យ​បាន​ជាង​ខ្លួនឯង​និយាយ ទើប​អ្នក​ដឹង​ថា​ត្រូវ​បំពេញ​បន្ថែម​នូវ​ចំណុច​ណា​ខ្លះ។

៥.ស្មើ​ភាព​គ្នា

រវាង​ប្ដី​ប្រពន្ធ គឺ​គ្មាន​ភាគី​ណា​មាន​សិទ្ធ ឬ​ចំណែក​តូច​ជាង​ឡើយ។ បើ​អ្នក​រក្សា​តម្លៃ​នៃ​ភាព​ស្មើ​គ្នា ជីវិត​ស្នេហា​អ្នក​ក៏​កាន់តែ​សុខសាន្ត​រហូត៕

ចុចអាន៖បណ្ដាំ​ម៉ែ​ក្មេក៖ កូន​ស្រី​ម៉ែ​​មិន​​ល្អ​ឥត​ខ្ចោះ​ទេ​ណា៎ ប៉ុន្តែ... (បុរស​គ្រប់​រូប​​គួរ​តែ​អាន)

ប្រភព៖ familyshare ប្រែ​សម្រួល៖ ទ្រី រ៉ាវី