មិនមែន​មិន​ចង់​រៀបការ​ទេ តែព្រោះ​​ហេតុផល ៥ យ៉ាង​នេះ ទើប​ធ្វើឲ្យ​ស្រីៗគ្មាន​គូ​គាប់

  • 2018-12-04 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កើត​មក​មួយ​ជាតិ​ដូច​គ្នា គ្មាន​នារី​ណា​ម្នាក់​មិន​ចង់​មាន​គូ​គាប់​ទ្រនាប់​ចិត្ត​ឡើយ។ តែ​ព្រោះ​រឿង ៥ យ៉ាង​នេះ​ទើប​ធ្វើឲ្យ​មនុស្ស​ស្រី​ជាច្រើន​បន្ត​រស់នៅ​ម្នាក់ឯង បើ​ទោះ​ដឹង​ថា​វា​ឯកា​ក៏​ដោយ។

១.មិន​អាច​រក​បុរស​ដែល​ត្រូវ​ចិត្ត

ពេល​មាន​ស្នេហា ស្រី​ៗ​គ្រាន់តែ​ចង់​បាន​ទំនាក់ទំនង​មួយ​ដែល​មាន​ភាព​ច្បាស់លាស់ គេ​ជា​សុភាព​បុរស ហើយ​សំខាន់​ត្រូវ​ចិត្ត​ខ្លួនឯង។ ប៉ុន្តែ​បែរជា​មិន​អាច​រក​ឃើញ​មនុស្ស​ប្រុស​ល្អ​ម្នាក់​ដូច​ចិត្ត ​មាន​តែ​ទ្រាំ​រស់នៅ​ម្នាក់ឯង​វិញ ទើប​​ចង់​គ្រាំគ្រា​ចិត្ត។

រូបតំណាង

**២.បុរស​មក​សុំ​ស្នេហ៍​ច្រើន​ណាស់ ប៉ុន្តែ​ចិត្ត​មិន​ស្មោះ**

ពេល​ស្រលាញ់​គ្នា​នារី​ៗ​មិន​ចង់​បាន​បុរស​ណា​ដែល​ល្អឥតខ្ចោះ​ឡើយ សុំ​ត្រឹម​តែ​មាន​ចិត្ត​ស្មោះ​មួយ​និង​មួយ​ទៅ​បាន​ហើយ តែ​បែរជា​រក​មិន​បាន។ ស្រលាញ់​ប្រុស​ដែល​មាន​ចិត្ត​សាវា គឺ​មាន​តែ​ធ្វើ​ឲ្យ​ផ្លូវ​ចិត្ត​ទទួល​រង​ទារុណកម្ម​ប៉ុណ្ណោះ។

៣.ស្រលាញ់​សេរី​ភាព​ខ្លាំង​ពេក

មនុស្ស​ដែល​ធ្លាប់​តែ​រស់នៅ​បែប​ឯករាជ្យ មិន​ចូលចិត្ត​ឲ្យ​អ្នក​ដទៃ​មិន​ចេះ​ដឹង​រឿង​ផ្ទាល់​ខ្លួន ច្រើនតែ​មិន​ចង់​មាន​ស្នេហា។ ពួកគេ​គិត​ថា ការ​មាន​ដៃគូ​អាច​ធ្វើឲ្យ​ខ្លួន​លែង​មាន​សេរីភាព​ដូច​កាល​ខ្លួន​មួយ ហើយ​ពេល​ចង់​ទៅ​ណា​មក​ណា ទិញ​អ្វី ឬ​ការ​ស្លៀកពាក់​ជា​ដើម​សុទ្ធតែ​សួរ​ម្ខាង​ទៀត។

៤.មិន​ទាន់​មាន​លំនឹង

មិន​មែន​តែ​បុរស​ទេ​ដែល​គិត​ពី​ចំណុច​នេះ មនុស្ស​ស្រី​ក៏​ផ្ដោត​សំខាន់​ត្រង់​ចំណុច​នេះ​ដូច​គ្នា។ ស្រ្តី​តែង​គិត​ថា ខ្លួន​គ្មាន​អ្វី​សេសសល់ ឬ​មាន​ការងារ/មុខ​របរ​ជាក់លាក់ ដូចនេះ​មិន​ទាន់​ចង់​មាន​ស្នេហា ព្រោះ​តែ​មិន​ចង់​ពឹង​ពាក់​ខាង​ដៃគូ​ទាំង​ស្រុង។

៥.គ្មាន​អ្នក​យល់​ចិត្ត

ស្រលាញ់​គ្នា​ទាល់តែ​ចេះ​យល់​ចិត្ត តែ​បើ​ប៉ះ​ចំ​បុរស​ដែល​មិនមែន​ចំណុច​នេះ ទើប​ធ្វើឲ្យ​មនុស្ស​ស្រីមិន​ចង់​មាន​គូ៕

ចុចអាន៖​ស្រី​​ៗ​ឥឡូវ​មិន​ចង់​រៀបការ ព្រោះតែ​ហេតុផល ៦ យ៉ាង​នេះ

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម