​ស្រី​​ៗ​ឥឡូវ​មិន​ចង់​រៀបការ ព្រោះតែ​ហេតុផល ៦ យ៉ាង​នេះ

  • 2018-12-03 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​សម័យ​នេះ បើ​ទោះ​ជា​មាន​វ័យ​ច្រើន​ហើយ​ក៏​ដោយ ក៏​នៅតែ​មិន​ទាន់​គិតគូ​ពី​រៀប​ការ​ដែរ។ តើ​មាន​ហេតុផល​អ្វី​ខ្លះ​ទៅ​បាន​ជា​ធ្វើឲ្យ​ស្រី​ៗ​មួយ​មិន​ចង់​រៀបការ​បែប​នេះ? កញ្ញា នឹង​លើក​យក​ហេតុផល​មួយ​ចំនួន​ដែល​ធ្វើឲ្យ​មនុស្ស​ស្រី​មិន​ចង់​មាន​គូ៖

១.ធ្លាប់​ឃើញ​អ្នក​ដទៃ​ឈឺចាប់

ហេតុផល​ទី​១ ព្រោះ​ពួកគេ​​ធ្លាប់បាន​ឃើញ​គូ​ស្វាមី​ភរិយា​ជាច្រើន​មិន​សប្បាយចិត្ត​ពេល​រៀបការ​ហើយ។ ដូចនេះ​ពួកគេ​យល់​ឃើញ​ថា​ក្រោយ​អាពាហ៍ពិពាហ៍​រួច​អាច​ធ្វើឲ្យ​មាន​ការ​ឈឺចាប់ និង​គ្មាន​សុភមង្គល​ក្នុង​គ្រួសារ​បាន ទើប​ស្រី​ៗ​មួយ​ចំនួន​មិន​ចង់​​គិតគូរ​រឿង​នេះ​។

២.រស់នៅ​ក្រោមគំនាប

ក្រោយពេលរៀបការ និង​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​រួច ភរិយា​ប្រៀប​ដូច​​មនុស្ស​​ជាប់​ចំណង។ មាន​មនុស្ស​ស្រី​ខ្លះ​បន្ទាប់ពី​រៀបការ​រួច​​​ធ្លាប់​ទទួល​រង​អំពើ​ហិង្សារ​​ទាំង​កាយ​ ទាំង​ចិត្ត តែ​​នៅ​តែ​មិន​ហ៊ាន​លែងលះ ព្រោះ​មិន​ចង់​មាន​ឈ្មោះ​ជា​ស្រី​មេម៉ាយ។

៣.ផ្លាស់ប្ដូរ​កន្លែង​រស់នៅ

ពេល​រៀបការ​ហើយ ភាគច្រើន​កូន​ស្រី​ត្រូវ​ផ្លាស់​ទៅ​រស់នៅ​ផ្ទះ​ខាង​ប្រុស។ បញ្ហា​ដែល​ត្រូវ​ប្រឈមមុខ​​គឺ​សាច់​ថ្លៃ ជាពិសេស​ឪពុក​ម្ដាយ​ក្មេក។ នេះ​ជា​ដែល​ធ្វើឲ្យ​មនុស្ស​ស្រី​មួយ​ចំនួន​ភ័យ​ខ្លាច​មិន​ចង់​រៀបការ។

៤.មាន​សម្ពាធ​ខ្លាំង

ស្ត្រី​ពេល​មាន​ស្វាមី​ មាន​​សម្ពោធ​កាន់តែ​ច្រើន​ដូចជា​ត្រូវ​រ៉ាប់រង​ការងារ​ក្រៅ​ផ្ទះ​ផង ការងារ​ក្នុង​ផ្ទះ​ផង មើល​ថែ​ទាំ​ប្ដី កូន និង​គ្រួសារ​ទាំង​មូល។

៥.ស្ពាយ​ជីីវិតនៅ​លីវ

ប្រសិន​បើ​​មនុស្ស​ស្រី​​ចូលចិត្ត​ដើរលេង​សប្បាយ ​ប្រាកដជា​មិន​ចង់​គិតគូរ​ពី​រឿង​រៀបការ​ឡើយ។ ព្រោះ​ក្រោយ​ពេល​មាន​គ្រួសារ អ្នក​នឹង​គ្មាន​​សេរីភាព​ដើរហើរ​បាន​ដូច​ពេល​នៅ​ខ្លួន​មួយ។

៦.ខ្លាច​ខូច​រូបរាង

ក្រោយ​រៀបការ​ហើយ និង​មាន​កូន ធ្វើឲ្យ​មនុស្ស​ស្រី​ប្រែប្រួល​រូបរាង​លែងសូវ​​ស្អាត​ដូច​មុន។ នេះ​ជា​ចំណុច​ដែល​ស្ត្រី​ជាច្រើន​កំពុង​តែ​ជួប​ប្រទះ និង​ខ្វល់ខ្វាយ​ចិត្ត​ពី​បញ្ហា​នេះ ហើយ​ក៏​ធ្វើឲ្យ​ពួក​គេ​រអា​នឹង​ការ​រៀបការ​ផង​ដែរ៕

ចុចអាន៖កុំ​ចាំ​ដល់ជ្រេ​វ័យ​ហើយ​ បាន​​សម្រេចរៀប​ការ​ ព្រោះអាចធ្វើឲ្យ​ខ្សែ​ជីវិត​អ្នក​យឺត

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម