មនុស្សស្រី ៦ប្រភេទដែលមនុស្សប្រុសប្រាថ្នាចង់បានជាគូអនាគត
- 2018-11-20 02:22:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រី ៦ប្រភេទដែលមនុស្សប្រុសប្រាថ្នាចង់បានជាគូអនាគត
ភាគច្រើននារីបច្ចុប្បន្នកំពុងតែច្រឡំថាមនុស្សប្រុសស្រឡាញ់តែភាពស្រស់ស្អាតរបស់មនុស្សស្រី តែនេះវាគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ ព្រោះបុរសដែលមានភ្នែកមុតគេសម្លឹងរកមនុស្សស្រីដែលមានលើសពីសម្រស់។ ខាងក្រោមនេះជាប្រភេទមនុស្សស្រីដែលមនុស្សប្រុសកំពុងតែស្វែងរកជាអនាគត៖
១. រហ័សរហួន និងឈ្លាសវៃ
នារីបែបនេះមានភាពទាក់ទាញម្យ៉ាងដែលធ្វើឲ្យមនុស្សប្រុសមិនងាយធុញទ្រាន់ ព្រោះនាងអាចបត់បែនបានគ្រប់កាលៈទេសៈ។ នាងមិនងាយចាញ់បោកអ្នកណា ហើយក៏មិនងាយនឹងឲ្យអ្នកណាមកធ្វើបាបនាង។ នាងមានភាពរឹងមាំមួយដែលអាចឲ្យនាងលេចធ្លោជាងមនុស្សស្រីដទៃ។ មនុស្សប្រុសដែលមានភ្នែកមុតតែងសម្លឹងរកមនុស្សស្រីដែលឆ្លាត ព្រោះគេដឹងថានាងនឹងជួយជ្រោមជ្រែងពួកគេឲ្យបានខ្ពស់ និងងាយស្រួលរស់នៅជាមួយគ្នា។
**២. ឯករាជ្យ និងម្ចាស់ការលើខ្លួនឯង**
ចរិតនាងមានភាពច្បាស់លាស់ មិនចូលចិត្តអែបអបឬដើរតាមអ្នកណា។ អាចនិយាយបានថានាងមិនចូលចិត្តឲ្យអ្នកណាមានគុណស្រ័យមកលើនាង ជួយនាង ឬផ្គត់ផ្គង់នាងទេ គឺនាងចង់មានអ្វីជារបស់ខ្លួន។ ម្យ៉ាងទៀតនាងមានភាពរឹងមាំ និងមិនចូលចិត្តសូញសាញច្រើន រអ៊ូច្រើនពេលចេញទៅណាមកណា។
៣. រីករាយ និងចិត្តទូលាយ
ជាមនុស្សស្រីដែលតែងតែមានស្នាមញញឹមដ៏ស្រស់ស្អាតមួយដែលអាចឆាបយកបេះដូងមនុស្សប្រុស ហើយនាងជាថ្នាំរីករាយមួយដែលអាចឲ្យមនុស្សក្បែរខ្លួនញញឹម និងរសាយពីទុក្ខកង្វល់ទាំងប៉ុន្មាន។ មនុស្សប្រុសស្រឡាញ់បំផុតនារីបែបនេះ ព្រោះធ្វើឲ្យពួកគេមានអារម្មណ៍ចង់ក្បែរដោយមិនធុញទ្រាន់។ លើសពីនេះការបើកចិត្តឲ្យទូលាយក៏ជាចំណុចខ្លាំងមួយដែរ ព្រោះបើចិត្តតូចចង្អៀតពេក ក៏អាចធ្វើឲ្យបុរសមិនហ៊ានចូលក្បែរដែរ។
៤. ស្អាតបែបសាមញ្ញៗ និងធម្មជាតិ
កុំគិតថាការតែងខ្លួនខ្លាំង សិចស៊ីគឺជាភាពទាក់ទាញសម្រាប់មនុស្សប្រុសនោះ ព្រោះបើគេជាបុរសដែលភ្នែកមុតគេមិនសម្លឹងរកនារីបែបនោះទេ។ គេចង់បាននារីដែលស្អាតបែបធម្មជាតិ មិនប្រើការ Make up ខ្លាំងបាត់រហូតបាត់សម្រស់ដើម និងភាពស្រស់ស្អាតដែលខ្លួនមានពីកំណើត។ ការរៀបចំខ្លួនបែបសាមញ្ញៗ មិនសិចស៊ីខ្លាំងពេកមិនលេងខ្លួនឆើតឆាយពេកនេះទើបជាចំណុចខ្លាំងមួយ។
៥. មិនរញ៉េរញ៉ៃច្រើនក្នុងរឿងស្នេហា
មនុស្សស្រីដែលមានភាពស្ងប់ស្ងាត់ជាមួយរឿងស្នេហាគឺពិសេសណាស់ក្នុងភ្នែកមនុស្សប្រុស ព្រោះពួកគេមិនមែនចង់បាននារីដែលវក់វី រញ៉េរញ៉ៃជាមួយរឿងហ្នឹងខ្លាំងនោះទេ។ លើសពីនេះចរិតនាងគឺមិនងាយនឹងទទួលយកអ្នកណាម្នាក់មកទុកក្នុងចិត្តឡើយ។ បើមានវិញមួយគឺដឹងមួយ មិនមែនឲ្យគេញ៉ែបានតាមតែចិត្តនោះទេ។
៦. ឲ្យតម្លៃលើចំណេះដឹង
នារីដែលចូលចិត្តរៀននេះរៀននោះ មិនចេះនៅទំនេរចោល ហើយសំខាន់គឺឲ្យតម្លៃទៅលើចំណេះដឹង។ មនុស្សស្រីប្រភេទនេះបើបានជាគូអនាគត គឺសំណាងណាស់ព្រោះនាងនឹងជួយជ្រោមជ្រែងបុរសជាគូឲ្យរីកចម្រើន និងអប់រំកូនបានយ៉ាងប្រសើរ។
កុំគិតថាមនុស្សស្រីឲ្យតែស្អាតដឹងតែមនុស្សប្រុសស្រឡាញ់ណា ព្រោះនៅមានចំណុចពិសេសៗជាច្រើនទៀតដែលគេមើល៕
ចុចអាន៖បុរសនឹងឲ្យតម្លៃខ្ពស់ ព្រមទាំងចង់គ្រងរក្សា បើនារីមានចំណុចពិសេសបែបនេះ