អ្នក​ទាបៗ​អាច​លូត​កម្ពស់​បាន​ ដោយ​វិធីហាត់ប្រាណងាយៗទាំង​នេះ

  • 2018-11-05 02:28:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​កំពុង​តែ​ចង់​ខ្ពស់​ជាង​មុន​ណាស់​មែន​អត់? កុំ​បារម្ភអី អ្នក​នឹង​អាច​​សម្រេច​ដូច​​បំណង ឲ្យ​តែ​ព្យាយាម​ ធ្វើ​តាម​របៀប​ហាត់​ប្រាណ​ដែល​បាន​ណែ​នាំ​ដូច​ខាង​ក្រោម​នេះ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន។ វា​មិន​ត្រឹម​តែ​ ជួយ​ពន្លូត​កម្ពស់​របស់​អ្នក​​នោះ​ទេ ហើយ​ថែម​ទាំង​អាច ជួយ​​​តម្រង់​ឆ្អឹង​ខ្នង​​ថែម​ទៀត​ផង។

​​១#​​

រាល់​​​ព្រឹក​ពេល​​ក្រោក​ឡើង​​អ្នក​គួរ​​​​ហាត់​ប្រាណ​តាម​របៀប​នេះ ដោយ​ឈរ​លើក​ដៃ​ទាំង​ពីរ​​​ឲ្យ​ត្រង់​​ឡើង​​ស្រប​នឹង​ដង​ខ្លួន ហើយ​ឱន​ចុះ​ដោយ​យក​ចុង​ម្រាម​ដៃ​ឲ្យ​ប៉ះ​នឹង​ម្រាម​ជើង ធ្វើ​​ចុះ​ឡើង​​យ៉ាង​ហោច​ឲ្យ​បាន​ ៥ ទៅ​ ៦​ ដង។

​​​​​​​​២#​​

គេង​​នៅ​លើ​កម្រាល ហើយ​​ងើប​តែ​ដង​ខ្លួន​ឡើង ដោយ​ដាក់​ដៃ​ឲ្យ​ត្រង់​ ដើម្បី​ទប់​លំនឹង បញ្ឈរ​ជង្គង់​ឡើង​ និង​មិន​ត្រូវ​ឲ្យ​កែង​​ជើង​ហើប​ផុត​ពី​ដី។ ធ្វើ​បែប​នេះ​​ចុះ​ឡើង​​ពី ១០ ទៅ ២០ ដង។

​​​​​​​៣#​​

ដំបូង​ត្រូវ​ក្រាប​​ខ្លួន​​ទៅ​លើ​កម្រាល បន្ទាប់​មក​យក​ដៃ​ទាំង​ពីរ​ច្រត់ ព្យាយាម​ងើប​ទ្រូង​ឡើង បន្ទន់​ចង្កេះ​បន្តិច ហើយ​ងើយក្បាល ភ្នែក​សម្លឹង​ទៅ​​មុខ​ត្រង់។ ធ្វើ​បែប​នេះ​ឲ្យ​ជាប់​ក្នុង​រយៈ​ពេល ៣០ វិនាទី រួច​អ្នក​អាច​សម្រួល​ឥរិយាបថ​បាន​​។

​​​​​​​៤#​​

សម្រាប់​លំហាត់​ប្រាណ​នេះ​ដែរ​ វា​មាន​ប្រសិទ្ធភាព​ប្រសិន​បើ​អ្នក​​ធ្វើ នៅ​​មុន​ពេល​ចូល​គេង។ ​ដំបូង​ត្រូវ​យក​ដៃ​ទាំង​ពីរ​ច្រត​ចង្កេះ​ ហើយ​បញ្ឈរ​ជើង​ម្ខាង​​ទៅ​​ខាង​មុខ ឯ​ជើង​ម្ខាង​ទៀត​បោះ​ជំហាន​ទៅ​ខាង​ក្រោយ។ ធ្វើ​បែប​នេះ ដោយ​ផ្លាស់​ប្តូរ​ជើង​ទាំង​សង​ខាងឲ្យ​បាន​ពី ១៥ ទៅ ៣០ វិនាទី។

​​​​សម្គាល់​​​

បើ​អ្នក​ចង់​​ឆាប់​ទទួល​​បាន​​លទ្ធផល គួរ​បន្ថែម​ជាមួយ​ឧបករណ៍​មួយ​នេះ ដែល​​អាច​ធ្វើ​​បាន​នៅ​កន្លែង​​ហាត់​ប្រាណ​នានា។

មួយ​វិញ​ទៀត​ កុំ​ភ្លេច​ឆ្លៀត​ពេល​ទៅ​ហែល​ទឹក ទោះ​បី​ជា​មិន​បាន​រាល់​ថ្ងៃ​ក៏​ដោយ​ យ៉ាង​ហោច​ណាស់​ឲ្យ​​​បាន ពី​ ២ ទៅ ៣​ ដង​ ក្នុង​មួយ​សប្តាហ៍ ព្រោះ​​ការ​ហែល​ទឹក​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ក្នុង​ការ​ពន្លូត​កម្ពស់​ និង​ជួយ​ឲ្យ​មាន​រាង​ស្អាត។

ទន្ទឹម​ជាមួយ​នឹង​ការ​ហាត់​ប្រាណ​ អ្នក​គួរព្យាយាម​ញ៉ាំ​អាហារ​ណា ដែល​ជួយ​​​​ឲ្យ​មាន​សុខភាព​ និង​ជំរុញ​ឆ្អឹង​​ឲ្យ​លូត​លាស់​បាន​ល្អមាន​ដូច​ជា សាច់​ត្រី សាច់​សត្វ គ្រាប់​សណ្តែក​ខៀវ​ និង​គ្រាប់​ធញ្ញជាតិ​ផ្សេងៗ។ ជាពិសេស​​ត្រូវ​ញ៉ាំ​អាហារ​ណា ដែល​សម្បូរ​ជាតិ​វីតាមីន​ D កាល់ស្យូម ដូច​ជា​ ពង​មាន់ ទឹក​ដោះ​គោ​ជា​ដើម។

​ព្យាយាម​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ពី ៦ ដល់ ៨ កែវ​ក្នុង​មួយ​ថ្ងៃ។

គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ពី​ ៧ ទៅ​ ៩​ ម៉ោង​ក្នុង​មួយ​យប់ ព្រោះ​ត្រូវ​ចាំ​ថា​ ​ពេល​អ្នក​គេង​រាង​កាយ​អ្នក​គឺ​កំពុង​តែ​លូត​លាស់។

មិន​ថា​ពេល​​ដើរ ឈរ​ ឬ​អង្គុយ ត្រូវ​តម្រង់​ខ្លួន​ឲ្យ​ត្រង់ មិន​ត្រូវ​កោង​ខ្នង​នោះ​ទេ ព្រោះ​វា​អាច​​ធ្វើ​ឲ្យ​​​​ខូច​ឆ្អឹង​កង។

អ្វី​ដែល​​រារាំង​ក្នុង​ការ​លូត​លាស់ អ្នក​ត្រូវ​តែ​ជៀស​វាង​មាន​ដូច​ជា​ ស្រា បារី និង​ភេសជ្ជៈ​ដែល​មាន​សារធាតុ​ញៀន៕

ចុចអានបន្ត៖

ប្រភព៖ Wikihow ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម