អ្នកស្គមៗចង់ឡើងគីឡូ មករៀនធ្វើល្ពៅក្រឡុកទឹកដោះគោ ឆ្ងាញ់ហើយប៉ូវខ្លាំងទៀត
- 2018-09-29 18:21:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកស្គមៗចង់ឡើងគីឡូ មករៀនធ្វើល្ពៅក្រឡុកទឹកដោះគោ ឆ្ងាញ់ហើយប៉ូវខ្លាំងទៀត
ល្ពៅគឺជាប្រភពដ៏ល្អនៃវីតាមីន E (Alpha Tocopherol), Thiamin, Niacin, វីតាមីន B6, Folate, ជាតិដែក ម៉ាញេស្យូម និងផូស្វ័រ ហើយក៏ជាប្រភពដ៏ល្អនៃកាកសរសៃ វីតាមីន A, វីតាមីន C, Riboflavin, ប៉ូតាស្យូម និងម៉ង់កាណែស។
សម្រាប់ប្រិយមិត្តដែលកំពុងស្វែងរកអាហារដែលអាចធ្វើឲ្យខ្លួនឡើងគីឡូបានលឿន កញ្ញាសូមណែនាំនូវភេសជ្ជៈមួយមុខគឺ ល្ពៅក្រឡុកទឹកដោះគោ ដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏សម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗជាច្រើន ហើយក៏ងាយស្រួលធ្វើដែរ។
គ្រឿងផ្សំដែលត្រូវការនោះគឺមានដូចជា៖ ល្ពៅ ១គីឡូ ទឹកដោះគោខាប់ ៩៥មីលីលីត្រ និងទឹកដោះគោស្រស់ ២០០មីលីលីត្រ។
វិធីធ្វើ៖
ជំហានទី១៖ ចិតសម្បកល្ពៅ និងកាត់ជាចំណិតតូចៗ។
ជំហានទី២៖ ដាក់ល្ពៅចំហុយចំនួន ១៥នាទី។
ជំហានទី៣៖ ចាក់ល្ពៅដែលចំហុយរួច ទឹកដោះគោខាប់ និងទឹកដោះគោស្រស់ ចូលក្នុងម៉ាស៊ីនក្រឡុក ហើយកិនក្រឡុកចំនួន ៣នាទី។
ជំហានទី៤៖ ចាក់ចូលកែវ ឬដបទុកទទួលទានបាន។ ទស្សនាវីដេអូខាងក្រោមនេះ៖
ចុចអាន៖
វិធីសាស្រ្តការពារជំងឺមហារីក ដែលអ្នកគួរយកចិត្តទុកដាក់បំផុត
អ្នកផឹកច្រើនប្រយ័ត្ន! អវយវៈ ១០អាចត្រូវបំផ្លាញខ្ទេច ដោយការផឹកគ្រឿងស្រវឹង