​​​​​​​​​វិធី​​សាស្រ្ត​​ការពារ​​ជំងឺ​​មហារីក​ ដែល​​​​អ្នក​​​គួរ​​យក​​ចិត្ត​​​ទុក​​ដាក់​​បំផុត

  • 2018-09-26 08:47:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺ​​​​មហារីក​មិន​មែន​​​វិវត្ត​ខ្លួន​​​តែ​​ក្នុង​​​​រយៈ​ពេល​​មួយ​​យប់​​នោះ​ទេ វា​​​​​​​សម្ងំ​​​សន្សំ​​កម្លាំង​​ពង្រីក​​ខ្លួន​​​បន្តិច​​ម្តងៗ​​ នៅ​​ក្នុង​​​រាង​កាយ​​​របស់​មនុស្ស​។ អ្វី​​​ដែល​​អ្នក​​​​​គួរ​​យក​​ចិត្ត​ទុក​​ដាក់​​​បំផុត​​នោះ​​គឺ​​ ការ​​​​ញ៉ាំ​​​អាហារ​​​​ដែល​អាច​​ការពារ​មហារីក និង​​​​ធ្វើ​​សកម្មភាព​​​ប្រចាំ​​​ថ្ងៃ​​​​​​ណា​​​ដែល​​​អាច​​កាត់​​បន្ថយ​ ភាព​​ប្រឈម​​នឹង​ការ​​កើត​​មហារីក​បាន​។ ​ប្រសិន​​បើ​អ្នក​​មាន​​​សញ្ញា​អ្វី​មួយ​​​គួរ​ឲ្យ​​សង្ស័យ​​ ត្រូវ​ទៅ​​​​ជួប​​​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​​ កុំ​បី​ខាន។

  • កាត់​​បន្ថយ​ភេសជ្ជៈ​​​​មាន​ជាតិ​​ស្ករ​​ខ្ពស់ = កាត់​​​បន្ថយ​​ភាព​​ប្រឈម​​នឹង​​​ មហារីក​​អង់ស៊ីម​​។

  • ញ៉ាំ​​អាហារ​​​មាន​ជាតិ​​ម្សៅ​(ចេកខ្ចី ស្រូវ​សាឡី ដំបូង.. ) = កាត់​​​បន្ថយ​​ភាព​​ប្រឈម​​នឹង មហារីក​​ពោះ​​វៀន។

  • ដើរ​ឬ​​ឈរ​ ច្រើន​ជាង​អង្គុយ​​យូរ​​ជាប់​មួយ​​កន្លែង​ = កាត់​​​បន្ថយ​​ភាព​​ប្រឈម​​នឹង មហារីក​​ពោះ​​វៀន​និង​អង់ស៊ីម​​។

  • ចំហុយ​​ផ្កា​​ខាត់ណា​បៃតង​​មុន​ពេល​​ញ៉ាំ(មិន​មែន​​ស្ងោរ)​ = កាត់​​​បន្ថយ​​​​​​ការ​កើត​​ជំងឺ​​មហារីក​​ផ្សេងៗ។

  • ​អាហារ​​​ពេល​​​​​ល្ងាច​​​ត្រូវ​ញ៉ាំ​​​សាលាដ​​មាន​​ដូច​ជា ខ្ទឹម​ស​​​ចិញ្ច្រាំ​​២​​កំពឹស​ ​​​​ប្រេង​​អូលីវ​​២​ស្លាប​ព្រា ប៉េង​ប៉ោះ Pasta ផលិតពី​ស្រូវ​​​​សាឡី​​​ = កាត់​​​បន្ថយ​​ភាព​​ប្រឈម​​នឹង មហារីក​​ពោះ​​វៀន ថ្លើម និង​ប្លោកនោម​​​។

  • ​​​​ឲ្យ​​រាង​​កាយ​​ប៉ះ​​ជាមួយ​​​ពន្លឺ​ព្រះ​អាទិត្យ​​ ឲ្យ​បាន​​១៥​នាទី​​​​ក្នុង​មួយ​​ថ្ងៃ​​​​​ = កាត់​​​បន្ថយ​​ភាព​​ប្រឈម​​នឹង មហារីក​​ច្រើន​ប្រភេទ ដោយ​​​សារ​រាង​កាយ​ស្រូប​យក​ជាតិ​វីតាមីន​D បាន​​ច្រើន។

  • ផឹក​​​តែ​​បៃតង = កាត់​​​បន្ថយ​​ភាព​​ប្រឈម​​នឹង មហារីក​​ដោះ ក្រពេញ​អូវែ ពោះវៀន ក្រពេញ​ប្រូស្តាត និង​សួត។

  • ញ៉ាំ​​ត្រី​​សាល់ម៉ុន = កាត់​​​បន្ថយ​ការ​​កកើត​​កោសិកា​​មហារីក​ក្នុងពោះ​​វៀន។

  • ញ៉ាំ​​ផ្លែ​​​ឃីវី​ជា​អាហារ​​សម្រន់ = កាត់​​​បន្ថយ​​​និង​​ការ​​ពារ​​ ​​​ជំងឺ​​មហារីក។
  • បិទ​​ភ្លើង​​ពេល​​គេង​ = កាត់​​​បន្ថយ​​ភាព​​ប្រឈម​​នឹង មហារីកដោះ ក្រពេញ​អូវែ​ ជាពិសេស​​សម្រាប់ស្រីៗ។
  • ញ៉ាំ​​​ខ្ទឹម​​បារាំង = ការ​ពារ​​មិន​​​ឲ្យ​​កើត​កោសិកា​មហារីក។

  • ព្យាយាម​ដើរ​ឲ្យ​បាន​​៣០​នាទី​​ក្នុង​មួយ​​ថ្ងៃ = កាត់​​​បន្ថយ​​ភាព​​ប្រឈម​​នឹង មហារីក​ដោះ។

  • មិន​​​​​​យក​​ខោអាវ​​ទៅ​​បោកអ៊ុត​​ស្ងួត = កាត់​​​បន្ថយ​​ភាព​​ប្រឈម​​នឹង មហារីក​​​​​ក្រលៀន​និង​ថ្លើម។

  • កាត់​​​បន្ថយ​​ការ​ញ៉ាំ​​ដំឡូង​​​​បំពង = ការ​ពារ​​មិន​​​ឲ្យ​​កើត​កោសិកា​មហារីក។

  • ផឹក​​ទឹក​​ដោះ​គោ = កាត់​​​បន្ថយ​​ភាព​​ប្រឈម​​នឹង មហារីក​ពោះវៀន។

  • កាត់​​​បន្ថយ​​ការ​ញ៉ាំ​​​​របស់​​ត្រាំ = កាត់​​​បន្ថយ​​ភាព​​ប្រឈម​​នឹង មហារីក​​នៅ​ក្នុង​ក្រពះ។

ចុចអានបន្ត៖

​​

​​

​​​​​​

ប្រភព៖ Rd ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម