ហេតុអ្វីមនុស្សស្រីឆាប់ចាស់? អានហើយសូមស្រឡាញ់ប្រពន្ធនិងម្ដាយអ្នកឲ្យច្រើន!
- 2018-09-18 04:09:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីមនុស្សស្រីឆាប់ចាស់? អានហើយសូមស្រឡាញ់ប្រពន្ធនិងម្ដាយអ្នកឲ្យច្រើន!
ក្នុងជីវិតរបស់មនុស្សស្រី
បានធ្វើព្រះនាង ២០ឆ្នាំ
បានធ្វើម្ចាស់ក្សត្រី ១ថ្ងៃ
បានធ្វើជាស្រីស្នំ ១០ខែ
បានធ្វើជាម៉ែដោះ មួយជីវិត នេះហើយគឺមួយជីវិតរបស់កូនស្រី!
នាងពកូនផង ធ្វើម្ហូបផង បោកខោអាវផង។ នាងប្រើដៃដែលពោរពេញដោយសាប៊ូបោកខោអាវជូតញើសដែលហូរលើផ្ទៃមុខ និងប្រាប់ខ្លួនឯងថា “រង់ចាំថ្ងៃមួយ នៅពេលកូនធំឡើង ម៉ាក់នឹងបានសម្រាកនឹងគេហើយ”។
នៅពេលកូនរបស់នាងធំល្មមនឹងចូលរៀនសាលាមត្តេយ្យ បន្ទាប់ពីជូនកូនទៅសាលារួច នាងក៏ត្រូវទៅផ្សារ ទិញបន្លែសាច់មកធ្វើម្ហូប។ នាងត្រលប់ទៅធ្វើការងារដែលមិនទាន់បានធ្វើតាំងពីព្រឹកដល់ថ្ងៃរសៀល។ ពេលទៅយកកូនត្រលប់មកផ្ទះវិញ នាងនិយាយជាមួយកូនថា “បើសិនជាកូនជិះឡានក្រុងទៅរៀនខ្លួនឯងបាន ម៉ាក់ប្រហែលជាលែងហត់ខ្លាំង ហើយបានសម្រាកខ្លះ”។
នាងមិនដឹងថាស្នាមជ្រីវជ្រួញចាប់ផ្ដើមលេចចេញលើផ្ទៃមុខរបស់នាងឡើយ។ នៅពេលកូនរបស់នាងចាប់ផ្ដើមចូលរៀនថ្នាក់បឋម នាងក៏កាន់តែរវល់ជាងមុនទៀត។ ក្រៅពីការងារផ្ទះដែលត្រូវធ្វើ នាងត្រូវចាំសង្កេតមើលថា កូនសេពគប់មិត្តភ័ក្ដិបែបណា? មិត្តភ័ក្ដិរបស់កូនគឺជាមនុស្សល្អ ឬមនុស្សអាក្រក់? វដ្ដជីវិតរបស់នាងវិលទៅវិលមកជាមួយកន្លែងធ្វើការ ផ្ទះ សាលារៀន ផ្សារ ជាមួយកូន និងប្ដី។
ចុចអាន៖ នារីដែលភ្លេចស្រលាញ់ខ្លួនឯង ច្រើនតែធ្វើរឿង៨យ៉ាងនេះ
មនុស្សស្រីឆាប់ចាស់គឺដោយសារមូលហេតុនេះ
នាងរង់ចាំឲ្យកូនធំឡើង រង់ចាំឲ្យកូនរៀនចប់មហាវិទ្យាល័យ រង់ចាំឲ្យកូនមានការងារធ្វើ រង់ចាំឲ្យកូនមានគ្រួសារ រង់ចាំឲ្យកូនមានកូន ហើយប្រាប់ខ្លួនឯងថា “ចាំដល់ថ្ងៃមួយ ខ្ញុំប្រាកដជាបានរស់ស្រួលហើយ”។
នៅពេលដែលយុវវ័យរបស់នាងកន្លងផុតទៅ នៅសល់ត្រឹមតែស្នាមជ្រួញ ស្នាមជាំ ស្នាមក្រិន និងសក់ស្កូវសស្គុស។
នៅពេលដែលកូនចាកចេញពីនាងទៅ នៅសល់ត្រឹមតែម្ដាយជរា ដែលនាងបានតែដកដង្ហើមធំ “ដល់ពេលហើយ ដែលខ្ញុំអាចរស់នៅបានស្រណុកស្រួល”។
ប៉ុន្តែគួរឲ្យស្ដាយ ធ្មេញរបស់នាងចាប់ផ្ដើមជ្រុះ ត្រចៀកចាប់ផ្ដើមថ្លង់ ភ្នែកចាប់ផ្ដើមស្រវាំង។
របស់ស្រួយរបស់រឹង ដែលបានត្រឹមលេបទឹកមាត់កាលពីមុន ពេលនេះចង់ហូបក៏ហូបមិនបាន។
បទចម្រៀងពីរោះៗដែលគ្មានពេលស្ដាប់សោះកាលពីមុន ពេលនេះក៏ស្ដាប់លែងកើត។
មើលអ្វីស្អាតៗក៏ឃើញតែរូបភាពស្រអាប់ៗទាំងអស់។
ពេលកូនដែលបែកផ្ទះ មកលេងនាងម្ដងទៀតព្រមទាំងមានកូនតូចមកជាមួយ នាងក៏ចាប់ផ្ដើមមានជីវិតជីវាឡើងវិញ។ ក្មេងតូចនោះមិនបានហៅនាងថាម៉ាក់ទេ ប៉ុន្តែគឺហៅថា “យាយ”។
ទាំងនេះហើយជាមូលហេតុធ្វើឲ្យមនុស្សស្រីចាស់។ នាងស្រឡាញ់ប្ដី ស្រឡាញ់កូន ស្រឡាញ់ចៅ ស្រឡាញ់គ្រួសាររបស់នាង ប៉ុន្តែនាងស្ទើរតែភ្លេចចាប់អារម្មណ៍ និងស្រឡាញ់មនុស្សម្នាក់ឲ្យឈឹង!
មនុស្សម្នាក់នោះជានរណា? គឺខ្លួននាងនោះហើយ!
“មនុស្សស្រីអើយ តើពេលណាទើបនាងអាចស្រឡាញ់ខ្លួនបាន? នាងមិនដែលស្រឡាញ់ខ្លួនឯងសោះមែនទេ? លោកប្ដីៗនិងកូនៗទាំងឡាយ គួរស្រឡាញ់នាងឲ្យបានច្រើនៗ កុំបណ្ដោយឲ្យនាងកាន់តែចាស់ដោយសារអ្នកមិនដែលមើលថែ ឬចាប់អារម្មណ៍”។
គ្រាន់តែផ្ដល់ការយកចិត្តទុកដាក់ ចែករម្លែកការងារធ្ងន់ស្រាល និងនិយាយពាក្យថាស្រលាញ់ទៅកាន់នាងរាល់ថ្ងៃគឺជាឱសថទិព្វដែលអាចឱ្យនាងស្រស់ស្អាតឡើងវិញ ហើយផ្កាញញឹមក៏រីកស្គុសស្គាយលើបបូរមាត់នាងបានរាល់ថ្ងៃដែរ។
ដូច្នេះក្រៅពីពាក្យផ្អែមល្ហែម និងជួយការងារផ្ទះ បុរសៗក៏អាចទិញប្រេងបំបាត់សង្វារ Bio Oil ជាផលិតផលរបស់ប្រទេសអាហ្វ្រិចខាងត្បូង ផ្សំឡើងដោយ វីតាមីនA, វីតាមីនE, ប្រេងផ្ការរ៉ូសម៉ារី, ឡាវិនឌរ័, ខាឡិនដូឡា, ខាំម៉ូមៃ និងប្រេង Purcelline ដែលជាសារធាតុមានប្រសិទ្ធិភាពខ្ពស់ក្នុងការបំបាត់សម្លាក ការពារសង្វារ ព្យាបាលសង្វារ បំបាត់ភាពជ្រីវជ្រួញ ធ្វើឱ្យស្បែកតឹងណែន ក្មេងជាងវ័យ៕