នារី​ដែល​ភ្លេច​ស្រលាញ់​ខ្លួន​ឯង ច្រើន​តែ​ធ្វើ​រឿង​៨​យ៉ាង​នេះ

  • 2018-07-19 08:38:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ក្ដី​សុខ​និង​​សុភមង្គល​ នារី​តែង​ចំណាយ​ពេល​ច្រើន​ទៅ​លើ​ការ​ថែ​ទាំ​គ្រួសារ ផ្ទះ​សម្បែង និង​ការងារ​ក្នុង​ក្រៅ រហូត​ស្ទើរ​តែ​លែង​មាន​ពេល​សម្រាប់​មើល​ថែ​ខ្លួន​ឯង។ មាន​នារី​ច្រើន​ណាស់​ដែល​ជួប​ប្រទះ​បញ្ហា​ទាំង​នេះ រហូត​ធ្វើ​ឱ្យ​ខ្លួន​ប្រែ​ទៅ​ជា​ឆាប់​ចាស់​ជាង​មុន។ ទង្វើ​៨​យ៉ាង​ដូច​ខាង​ក្រោម​នេះ បញ្ជាក់​ថា នារី​យើង​បាន​ចំណាយ​ពេល​​លើ​របស់​ក្រៅ​ខ្លួន រហូត​លែង​​គិតគូរ​ពី​ខ្លួន​ឯង​ជ្រុល។

១. សុខ​ចិត្ត​ឈប់​ពី​ការងារ​ដែល​ខ្លួន​ស្រលាញ់ ហើយ​នៅ​ផ្ទះ​មើល​ថែ​កូន និង​ការ​ងារ​ផ្ទះ ទាំង​ដែល​រៀន​បាន​ច្រើន​ក៏​ដោយ។

២. ​ប្រាក់​ដែល​រក​បាន​មក​តែង​សន្សំ​ និង​ប្រើ​សម្រាប់​តម្រូវការ​របស់​សមាជិក​ក្នុង​គ្រួសារ តែ​មិន​ហ៊ាន​ចំណាយ​​​​ដើម្បី​ទិញ​របស់​​ដែល​ខ្លួន​ស្រលាញ់។

៣. លែង​គិត​គូរ​លើ​ការ​តុបតែង​ខ្លួន សម្លៀក​បំពាក់​ថ្មី​ ឬ​ភាព​ស្រស់​ស្អាត​ដូច​ពី​មុន។

៤. ក្រោយ​សម្រាល​កូន​រួច ក៏​លែង​គិត​គូរ​ពី​រូប​សម្រស់ បណ្ដែត​បណ្ដោយ​ខ្លួន អាង​តែ​លែង​ត្រូវ​ចេញ​ទៅ​ក្រៅ មិន​គិត​គូរ​ពី​បញ្ហា​សង្វារ​លើ​ស្បែក​ពោះ និង​ការ​សម្រក​ជាតិ​ខ្លាញ់។

៥. មួយ​ថ្ងៃៗ អង្គុយ​តែ​មើល​កូន មិន​សូវ​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បង​ប្អូន សាច់ញាតិ និង​មិត្តភ័ក្ដិ​ សូម្បី​តែ​តាម​បណ្ដាញ​សង្គម។

៦. មិន​ហ៊ាន​ចេញ​ទៅ​ដើរ​កម្សាន្ត​ឆ្ងាយ​ៗ ក្រៅ​ពី​ទៅ​ផ្សារ​ទិញ​ម្ហូប ហើយ​ចូល​ផ្ទះ​វិញ​​ដាំ​ស្ល។

៧. ទុក​ឱ្យ​ប្ដី​ជា​អ្នក​សម្រេច​ចិត្ត​រឿង​គ្រប់​យ៉ាង​​ក្នុង​ផ្ទះ មិន​ថា​រឿង​តូច​ឬ ធំ។

៨. មាន​បញ្ហា​អ្វី​ សុខ​ចិត្ត​លាក់​ទុក​ក្នុង​ចិត្ត​ម្នាក់​ឯង​ ព្រោះ​ខ្លាច​មាន​ជម្លោះ​ក្នុង​គ្រួសារ។ សុខចិត្ត​កើត​ទុក្ខ ឬ​យំ​ម្នាក់​ឯង។

ក្រោយ​ពី​បាន​អាន​ចំណុច​ខាង​លើ​ហើយ នារី​គួរ​ងាក​មក​គិត​ឡើង​វិញ​ ទោះ​បី​ស្រលាញ់​គ្រួសារ​ខ្លាំង​យ៉ាង​ណា ក៏​គួរ​ស្រលាញ់​ខ្លួន​ឯង​ឱ្យ​បាន​ច្រើន​ជា​មុន​សិន។ ហេតុ​ផល​គឺ​ថា បើ​អ្នក​ជ្រុល​ធ្វើ​រឿង​ទាំង​នេះ មិន​បាន​គិតគូរ​ពី​ខ្លួន​ឯង វា​អាច​បណ្ដាល​ឱ្យ​មាន​បញ្ហា​ច្រើន​ ទាំង​សុខភាព​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ។ ដូច្នេះ​​គួរ​​ថ្លឹងថ្លែង​ និង​ពិភាក្សា​គ្នា​ជាមួយ​ស្វាមី​ មុន​​ពេល​សម្រេច​ចិត្ត​រៀប​ការ​ដើម្បី​ចែករំលែក​បន្ទុក​គ្នា​ក្នុង​ការ​ផ្ដល់​សុភមង្គល​​ឱ្យ​គ្រួសារ និង​អាច​មាន​ពេលវេលា​មើល​ថែ​ខ្លួន​ឯង​បាន​ផង។

កាល​ណា​នារី​អាច​មើល​ថែ និង​ផ្ដល់​ក្ដី​ស្រលាញ់​ដល់​ខ្លួន​ឯង​បាន​ច្រើន ​ស្វាមី​ក៏​មិន​ងាយ​ទៅ​មាន​ក្រៅ​ដែរ ព្រោះ​មក​ដល់​ផ្ទះ​ឃើញ​ប្រពន្ធ​នៅ​តែ​ស្រស់​ស្អាត ផ្ទះ​សម្បែង​ក៏​រៀបរយ ចំណែក​កូន​ៗ​ក៏​មាន​សុខភាព​ល្អ។ ដូច្នេះ​ កុំ​ភ្លេច​ណា ទិញ​​សម្លៀក​បំពាក់​ស្អាតៗ ​គ្រឿង​សម្អាង​តុបតែង​ខ្លួន និង​ប្រើ Bio Oil ​ដែល​អាច​ជួយ​​ការពារ​សង្វារ​ ពេល​មាន​ផ្ទៃពោះ កាត់​បន្ថយ​សង្វារ​ក្រោយ​ពេល​សម្រាល និង​កាត់​បន្ថយ​សម្លាក​បាន​គ្រប់​ប្រភេទ៕

ចុចអាន​៖១៣​ការ​ពិត​​​ក្នុង​ជីវិត​ គួរ​ចាំ​ទុក​បង្រៀន​កូន​ចៅ ​បើ​ចង់​ឲ្យ​ពួក​គេ​ដើរ​គន្លង​ធម៌

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម