របៀបរបបញ៉ាំអាហារដែលមិនបណ្ដាលឲ្យអ្នកធាត់ទោះបីជាចង់ញ៉ាំអីក៏ដោយ
- 2018-08-29 00:08:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបរបបញ៉ាំអាហារដែលមិនបណ្ដាលឲ្យអ្នកធាត់ទោះបីជាចង់ញ៉ាំអីក៏ដោយ
ការញ៉ាំអាហារគឺជារឿងមួយដែលអ្នកគួរតែយកចិត្តទុកដាក់ ព្រោះបើអ្នកញ៉ាំមិនបានត្រឹមត្រូវនោះទេ អ្នកអាចឡើងទម្ងន់ និង ក្លាយជាធាត់ក៏ថាបាន។ ចំពោះអ្នកដែលគាត់ចង់មិនឲ្យខ្លួនឯងធាត់ និង ឡើងទម្ងន់ ទោះបីជាចង់ញ៉ាំអីក៏ដោយគួរតែប្រើវិធីខាងក្រោមនេះ ៖
១. ដឹងពីពេលដែលអ្នកឃ្លាន ៖ កុំចាំដល់អ្នកមានអារម្មណ៍ថាឃ្លានខ្លាំងទើបរកអីញ៉ាំ ព្រោះពេលនោះក្រពះរបស់អ្នកនឹងរីកធំ ដូច្នេះហើយអ្នកត្រូវតែរកអាហារញ៉ាំពេលដែលអ្នកចាប់ផ្ដើមឃ្លានតិចៗ។
**២. កុំញ៉ាំទាល់តែហល់ ៖** ទោះបីជាអាហារឆ្ងាញ់ដល់ណាក៏ដោយក៏អ្នកមិនគួរបណ្ដោយខ្លួនញ៉ាំរហូតដល់ឆ្អែតជ្រុលនោះដែរ គួរតែកំណត់ការញ៉ាំឲ្យបានសមល្មមទោះស្ថិតក្នុងពេលណាក៏ដោយ។
៣. កុំបណ្ដោយតាមអារម្មណ៍ ៖ ការញ៉ាំមិនគួរបណ្ដោយតាមអារម្មណ៍នោះទេ ទោះបីពេលខ្លះអ្នកពិបាកចិត្ត អ្នកសប្បាយចិត្ត ក៏អ្នកមិនគួរញ៉ាំខុសរបៀបដែរ ដូចជាការញ៉ាំអាហារច្រើន ហើយញ៉ាំច្រើនដង។
៤. កុំតមអាហារ ៖ ការតមអាហារមិនមែនជាវិធីល្អសម្រាប់ការសម្រកទម្ងន់នោះទេ ដូច្នេះអ្នកមិនគួរតមអាហារខ្លាំងពេកឡើយ គ្រាន់តែញ៉ាំឲ្យបានល្មម និង ចៀសវាងអាហារណាដែលមិនល្អទៅបានហើយ។
៥. ដឹងពីរបបអាហារ ៖ អ្នកត្រូវឲ្យរាងកាយអ្នកទទួលបានគ្រប់ក្រុមនៃអាហារ មិនមែនញ៉ាំតែមួយមុខដូចជាសាច់ ឬ ក៏អាហារក្រៀមនោះទេ ត្រូវញ៉ាំទាំងបន្លែ ទាំងសាច់ ទាំងអាហារបំប៉នផ្សេងៗ។
ឲ្យតែដឹងពីរបៀបញ៉ាំ គឺញ៉ាំមិនចេះធាត់ទេ!
ចុចអាន៖
មិនធម្មតា! ១សប្តាហ៍សោះ ស្រកគីឡូយ៉ាងនេះ ឯរាងដឹងតែស្អាត បើធ្វើតាម ៣ចំណុចនេះ
ហាត់តែប៉ុន្មានក្បាច់នេះអាចស្រកទម្ងន់ហើយបានគូទធំជាងមុនទៀត