ហាត់​តែ​ប៉ុន្មាន​ក្បាច់​នេះ​អាច​ស្រក​ទម្ងន់​ហើយ​បាន​គូទ​ធំជាង​មុន​​ទៀត

  • 2018-08-16 09:14:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យ​ចាស់​ពោល​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ។​ ក្បាច់​ហាត់​ប្រាណ​នេះ​ក៏​ដូច​គ្នា​ដែរ​គឺ​ហាត់​ហើយ​មាន​ប្រសិទ្ធភាព​បាន​ដល់​ទៅ​ពីរ​យ៉ាង។​ អ្នក​ណា​មិន​ចង់​បាន​រាង​ស្អាត​ហើយ​គូទ​ធំ​​ជាង​មុន​ទៀត​នោះ។​ សាក​អនុវត្ត​ទាំង​អស់​គ្នា​ចង់​ដឹង​ប្រសិទ្ធភាព​យ៉ាង​ណា​៖

១.​ អង្គុយ​ចោងហោង​ជំហាន​ដំបូង

មិន​មាន​អ្វី​ដែល​ជា​ការ​លំបាក​ទេ​គឺ​គ្រាន់​តែ​អង្គុយ​ដូច​ក្នុង​រូប​ដាក់​ដៃ​ទាំង​ពីរ​ក្ដោប​ចូល​គ្នា ​រួច​ហើយ​ទប់​លំនឹង​ឱ្យ​បាន​ល្អ​ ខ្នង​កុំ​ឱន​ពេក។

២.​ អង្គុយ​ចោងហោង​ហើយ​ទាត់​ទៅ​មុខ

អ្នក​ធ្វើ​ជំហាន​ដំបូង​ហើយ​ងើប​រួច​លើក​ជើង​ម្ខាង​ទាត់​ទៅ​មុខ​ទៅ​ក្រោយ។

៣.​ ចោងហោង​សូម៉ូ​

ដូច​ដែល​អ្នក​បាន​ឃើញ​ក្នុង​រូប​ហើយ​ ក្បាច់​នេះ​មិន​ខុស​ពី​ក្បាច់​ដំបូង​ប៉ុន្មាន​ទេ​គឺ​គ្រាន់​តែ​ខុស​ត្រង់​ដៃ​បន្តិច។​ អង្គុយ​ចោងហោង​រួច​ដាក់​ដៃ​ចុះ​ បន្ទាប់​មក​ងើប​លើក​ឈរ​លើក​ដៃ​ទាំង​ពីរ​ឡើង​លើ។

៤.​ ចោងហោង​រួច​រមួល

ក្បាច់​នេះ​អ្នក​គ្រាន់​តែ​អង្គុយ​ដូច​មុន​រួច​លើក​ដៃ​ទាំង​ពីរ​ទប់​ក្បាល​ដូច​ក្នុង​រូប។ ក្រោយ​មក​អ្នក​គ្រាន់​តែ​ងើប​ឈរ​ហើយ​លើក​ជើង​ម្ខាង​ឡើង​លើ។

៥.​ លោត​ចោងហោង

ធ្វើ​ក្បាច់​ដំបូង​បង្អស់​ហើយ​លោត។

៦.​ ចោងហោង​បិទ​ជើង

ក្បាច់​នេះ​គឺ​ខុស​ពី​ក្បាច់​មុនៗ​ត្រង់​ក្ដោប​ជើង។​ អ្នក​ធ្វើ​ដូច​ក្បាច់​ដំបូង​បង្អស់​ដែរ​គ្រាន់​តែ​ក្តោប​ជើង​ហើយ​ងើប​ឈរ។

៧.​ ចោងហោង​រមួល​ជើង

ធ្វើ​ដូច​ក្នុង​រូប​ហើយ​បន្ទន់​ជើង​តែ​កុំ​ឱ្យ​ជង្គង់​ដល់​ដី។

៨.​ ចោងហោង​បន្ទន់​ជង្គង់

អ្នក​លុត​ជង្គង់​ម្ខាង​ហើយ​ជើង​ម្ខាង​ទៀត​ទប់​ដូច​ក្នុង​រូប។

៩.​ ចោងហោង​ឈាន​ជើង

ធ្វើ​ក្បាច់​ដំបូង​សា​ឡើង​វិញ​ ហើយ​ងើប​តែ​កុំ​ងើប​អស់​ពេក​រួច​ឈាន​ជើង​ម្ខាង​ចេញ។

១០.​ ងើប​ឈរ​ហើយ​ចោងហោង

ធ្វើ​ជំហាន​ដំបូង​ឡើង​វិញ​ហើយ​លោត​ឡើង​ដើម្បី​ឈរ​តែ​នៅ​ពេល​ឈរ​ត្រូវ​ផ្គុំ​ជើង៕

ចុចអាន៖

ប្រភព៖ ngoisao ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា