មិនធម្មតា! ១​សប្តាហ៍សោះ ស្រក​គីឡូយ៉ាងនេះ ឯរាងដឹងតែស្អាត បើធ្វើតាម ៣ចំណុច​នេះ

  • 2018-08-17 03:14:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំពោះ​អ្នក​ធាត់​ៗ​បើ​និយាយ​ពី​រឿង​ឲ្យ​ស្រក​ទម្ងន់​គឺ​ពិត​ជា​រឿង​ពិបាក​ធ្វើ​បំផុត។​អ្នកខ្លះ​ហេតុ​តែ​ចង់​ស្គម​ពេក​បែរ​ជា​បោះបង់​អាហារ​ពេល​ព្រឹក​ចោល​ដោយ​យល់​ថា​ជា​មូល​ហេតុ​នាំ​ឲ្យ​ធាត់។

អ្នក​ជំនាញ​សម្រស់​បាន​ប្រាប់​ថា​ការ​ពិត​មិន​ដូច្នេះ​ទេ​ផ្ទុយទៅវិញ​អាហារ​ពេល​ព្រឹក​គឺ​ជា​ប្រភព​ដ៏​សំខាន់​និង​មាន​នាទី​ទ្រទ្រង់​រាងកាយ​និង​ធ្វើ​ឲ្យ​អ្នក​មាន​រាង​ស្អាត​ខ្លាំង​ទៅ​វិញ។

ប្រសិន​បើ​អ្នក​ធ្វើ​តាម​វិធី​៣នេះ​អំលុង​ពេល​អាហារ​ពេល​ព្រឹក​អ្នក​នឹង​មាន​រាង​ស្អាត​ក្រោយ​ស្រក​គីឡូ​ស្រឺត​ៗ។

អ្នក​ជំនាញ​បន្ត​ថា​កាន់​តែ​ពិសេស​គឺ​សម្រាប់​អ្នក​ចង់​ស្គម​លឿន​ឯ​រាង​ស្អាត​ស្លីម​ក្នុង​រយៈ​ពេល​ខ្លី​អាច​អនុវត្ត​គន្លឹះ​​៣​នេះ​ដើម្បី​ស្រក​បាន​៦​គីឡូក្រាម​ក្នុង​រយៈ​ពេល​១​សប្តាហ៍។

១.​ញ៉ាំ​ផ្លែឈើ​ទាំង​នេះ

សាក​ប្ដូរ​ទម្លាប់​ញ៉ាំ​គុយទាវ​ទឹក​ស៊ុប​ឬ​បាយ​ស្រូប​សាច់​បី​ជាន់​មាន​ខ្លាញ់​រងើម​ដែល​នឹក​ឃើញ​ក៏​ស្រក់​ទឹក​មាត់​នោះ​ចេញ។​សូម​ងាក​មក​ទទួល​ទាន​​ផ្លែឈើ​ចម្រុះ​មុខ​គ្នា​ដែល​មាន​ដូចជា​​ចេក​ណាំវ៉ា​​ចេក​ពងមាន់​ប៉ោម​ល្ហុង​ក្រូច​ពោធិ៍សាត់​ឬ​ប័រ​ឬ​ផ្លែឈើ​ណា​ផ្សេង​ទៀត​​ដែល​អ្នក​ចូល​ចិត្ត​លាង​សម្អាត​ឲ្យ​ល្អ​រួច​ចិត​ជា​ចំណិត​តូច​ៗ។​

ការ​​ញ៉ាំ​ផ្លែឈើ​បែប​នេះ​មិន​ធ្វើ​ឲ្យ​ខូច​សុខភាព​ទេ។​បើ​តាម​អ្នក​ឯកទេស​សម្រស់​ប្រាប់​ថា​នៅ​ក្នុង​ប្រភេទ​ផ្លែ​ឈើ​ទាំង​នោះ​​វា​មាន​ផ្ទុក​នូវ​វីតាមីន​ចិញ្ចឹម​រួច​ទៅ​ហើយ​​អ្នក​នឹង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​បាន​គ្រប់​ល្មម​ដូច​គ្នា។​ការ​ញ៉ាំ​លើក​ដំបូង​ៗ​ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​មិន​ទាន់​ស៊ាំ​ឬ​ទម្លាប់​ជា​ហេតុ​អាច​ឲ្យ​អ្នក​ហាវ​រលុង​ក្នុង​ពោះ​ចង់​តែ​រក​អី​ញ៉ាំ​បន្ថែម។​ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី២​ឬទី៣​អ្នក​នឹង​​អាច​ធ្វើ​បាន​​ទម្លាប់​នេះ។

ផ្លែឈើ​ក្រៅ​តែ​ជួយ​ឲ្យ​ស្រក​គីឡូ​ហើយ​តែ​ក៏​អាច​ឲ្យ​អ្នក​ងាយ​ស្រួល​ក្នុង​ការ​បញ្ចេញ​កាក​សំណល់​បាន​ល្អ​ប្រសិន​បើ​អ្នក​ទទួល​ទាន​សារធាតុ​សរសៃ​ដែល​មាន​នៅ​ក្នុង​ផ្លែ​ល្ហុង។

ក្រោយ​ញ៉ាំ​បែប​នេះ​ទៀង​ទាត់​សូម​ត្រៀម​តែ​មាន​រាង​ស្អាត​ឲ្យ​ហើយ​ទៅ​អស់​បារម្ភ​រឿង​ពិបាក​ស្លៀកពាក់​ឬ​តែង​ខ្លួន​បែប​cute​ទាន់​សម័យ​ទៀត​ហើយ។

២.​អ្នកអាចដាំបបរជាមួយដំឡូង

អ្នក​អាច​ដាំ​បបរ​ជាមួយ​ដំឡូង​ជ្វា​បាន​ដោយ​អ្នក​អាច​យក​អង្ករ​ចំនួន​មួយ​ចាន​តូច​លាង​ឲ្យ​ស្អាត​រួច​ដាំ​ឲ្យ​ពុះ​ទើប​ដាក់​ដំឡូង​ជ្វា​ចូល​រំងាស់​ចំនួន​៣០​នាទី​ដោយ​ប្រើ​ភ្លើង​បើក​តិចៗ​ជា​ការ​ស្រេច។

ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​រួច​ក្រពះ​និង​ពោះវៀន​អ្នក​នឹង​ដំណើរ​ការ​ល្អ​ដោយ​ជួយ​ជម្រះ​សារធាតុ​ពុល​ទាំងឡាយ​ឲ្យ​ចេញ​មក​ក្រៅ​អស់​បាន។

៣.​នំប៉័ង

អ្នក​ក៏​អាច​យក​នំប៉័ង​ដែល​ធ្វើ​ពី​ស្រូវ​សាលី​មក​ធ្វើ​ជា​អាហារ​ពេល​ព្រឹក​ផង​ដែរ​ព្រោះ​នំប៉័ង​ប្រភេទ​នេះ​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​មិន​ឡើង​ទម្ងន់​ឡើយ។​បន្ថែម​ពី​នេះ​វា​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់​ផង​ដែរ។

ដូច​នេះ​អ្នក​អាច​យក​អាហារ​៣​ប្រភេទ​នេះ​មក​ធ្វើ​អាច​អាហារ​ពេល​ព្រឹក​របស់​អ្នក​ដើម្បី​អាច​រក្សា​រូបរាង​​ដែល​ស្អាត​មួយ​បាន​ក្នុង​រយៈ​ពេល​១​សប្តាហ៍៕

ចុចអាន៖ញ៉ាំអាហារ៩មុខនេះប្រចាំថ្ងៃ ដឹងតែស្អាតខ្លាំង បើមិនជឿសាកសិនក៏បាន

ប្រភព៖ health.com.kh