ចំណាយត្រឹម​ ២​នាទី​​ធ្វើ​បែប​នេះ​រាល់​ព្រឹក​អាច​ឱ្យ​អ្នក​អាយុ​វែង​បាន

  • 2018-08-14 04:29:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ពេល​តែ​មួយ​ភ្លែត​អាច​ផ្លាស់​ប្ដូរ​ជីវិត​និង​សុខភាព​របស់​អ្នក​បាន​ តើ​អ្នក​គួរ​ចំណាយ​ពេល​បន្តិច​នោះ​ទេ?​ មាន​អ្នក​ខ្លះ​សុខៗ​ក៏​ស្លាប់​នៅ​ពេល​គេង​ ដោយ​គ្មាន​ជំងឺ​ ឬ​រោគ​សញ្ញា​អ្វី​សោះ។ វា​អាច​មក​ពី​មូលហេតុ​ច្រើន​ប្រភេទ​ហើយ​ក្នុង​នោះ​ក៏​មាន​បញ្ហា​ក្រោក​ពី​គេង​ដែរ។ ហេតុ​នេះ​ហើយ​បើ​មិន​ចង់​ឱ្យ​ហួស​ពេល​ទេ​គួរ​តែ​ចំណាយ​២​នាទី​ដើម្បី​ឱ្យ​សុខភាព​រឹង​មាំ​និង​អាយុ​វែង៖

*ជំហាន​ទី​១

នៅ​ពេល​ដែល​អ្នក​ក្រោក​ពី​គេង​អ្នក​មិន​គួរ​ប្រញាប់​ស្ទុះ​ក្រោក​ភ្លាម​ៗ​ពេល​ម៉ោង​រោទ៍​ ឬ​ពេល​ដឹង​ខ្លួន​ភ្លាម​ទេ។ អ្នក​គួរ​តែ​បើក​ភ្នែក​ហើយ​សម្ងំ​កន្លះ​នាទី​សិន​មុន​ក្រោក​ដើម្បី​ឱ្យ​សរីរាង្គ​ខាង​ក្នុង​មាន​ពេល​ចាប់​ផ្ដើម​ដំណើរការ។

*ជំហាន​ទី​២

បន្ទាប់​ពី​សម្រាក​កន្លះ​នាទី​ហើយ​ អ្នក​កុំ​ទាន់​អាល​ក្រោក​គួរ​តែ​ងើប​អង្គុយ​លើ​គ្រែ​កន្លះ​នាទី​ទៀត​សិន។ បន្ទាប់​មក​យក​ដៃ​ចូក​សក់​ទៅ​មក​។ ក្រោយ​មក​ដាក់​ដៃ​ទាំង​១០​ម្រាម​ដាក់​លើ​ក្បាល​ហើយ​អូស​ពី​បង្ហើយ​ដល់​កញ្ចឹង​ក​ឱ្យ​បាន​៣​ទៅ​៤​ដង។ ​ដាក់​ជើង​អ្នក​ចុះ​ពី​លើ​គ្រែ​ហើយ​ធ្វើ​ចលនា​បន្តិច​នោះ​សាច់​ដុំ​អ្នក​នឹង​ត្រៀម​ខ្លួន​ដើម្បី​ដំណើរ​ការ។

អត្ថ​ប្រយោជន៍​៖ បង្កើន​ចលនា​ឈាម​ ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ខួរក្បាល​និង​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់​គល់​សក់​ដើម្បី​ឱ្យ​សក់​ភ្លឺ​រលោង។

ការ​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​ជួយ​ជំរុញ​មេតាបូលីស​ ដុត​បំផ្លាញ​កាឡូរី​ និង​បង្កើន​ថាមពល​សម្រាប់​សកម្មភាព​ប្រចាំ​ថ្ងៃ។​ប្រសិន​បើ​អ្នក​ជា​មនុស្ស​ដែល​ត្រូវ​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ​ច្រើន​ នេះ​គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​ហើយ។

*ជំហាន​ទី​៣

ជា​ចុង​ក្រោយ​អ្នក​គួរ​តែ​អង្គុយ​ខ្លួន​ឱ្យ​ត្រង់​ហើយ​ដក​ដង្ហើម​ឱ្យ​វែងៗ​រួច​សឹម​ក្រោក​តែ​ម្តង​។ មនុស្ស​ភាគ​ច្រើន​មិន​បាន​ចាប់​អារម្មណ៍​រឿង​ក្រោក​ពី​គេង​នោះ​ទេ​ ពោល​គឺ​ប្រញាប់​ប្រញាល់​ក្រោក​ដោយ​មិន​បាន​គិត​ពី​ផល​វិបាក​ទេ៕

ចុចអាន៖

ប្រភព៖ bestie ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម