ចំណាយ​ ៣​នាទី​មុន​ពេល​គេង​ក៏​អាច​​ជើង​តូច​បាន​ដែរ​ជាមួយ​ក្បាច់​ហាត់ប្រាណ​ទាំង​នេះ

  • 2018-07-06 06:17:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​ភ្លៅ​ធំ​ធ្វើ​ឱ្យ​ស្លៀក​ពាក់​យ៉ាង​ណា​ក៏​មើល​ទៅ​មិន​ស្អាត​ ជាពិសេស​ពេល​ស្លៀក​ខោ​ខ្លី​សំពត់​ខ្លី​។ ពេល​ដែល​ការ​ហាត់​ប្រាណ​ប្រើ​រយៈ​ពេល​យូរ​ហើយ​ពិបាក​នោះ​ អ្នក​នឹង​ខ្ជិល​មិន​សូវ​ហាត់​នោះ​ទេ។​ តែ​ពេល​នេះ​កញ្ញា​សូម​ណែនាំ​វិធី​ហាត់​ប្រាណ​ដែល​ងាយ​បំផុត​ ហើយ​ចំណាយ​ពេល​ត្រឹម​តែ​៣​នាទី​ប៉ុណ្ណោះ​មុន​ចូល​គេង៖

១. កម្តៅសាច់​ដុំ​នៅ​ផ្នែក​ខាង​មុខ

ហាត់​កម្តៅ​សាច់​ដុំ​ផ្នែក​ខាង​មុខ​នៃ​ពោះ​ ជង្គង់ ​និង​ក្បាល​ពោះ។

របៀប​ហាត់៖​ គេង​ដាក់​ខ្លួន​ឱ្យ​ត្រង់​ ដៃ​ទាំង​ពីរ​ស្រប​នឹង​ដង​ខ្លួន​។ លើក​ជើង​និង​ប្រអប់​ជើង​ឡើង​លើ​ឱ្យ​ត្រង់​ កុំ​បន្ទន់​ជង្គង់ ​បន្ទាប់​មក​បត់​ជើង​មួយ​ម្ខាង​ចុះ​ ឯ​ជើង​ម្ខាង​ទៀត​បញ្ឈរ​ដដែល​ហើយ​លើក​ចុះ​លើក​ឡើង។ ធ្វើ​បែប​នេះ​ឱ្យ​បាន​ម្ខាង​១០​ម្តង។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​រាង​ក្តៅ​នៅ​ក្នុង​សាច់​ដុំ​ នោះ​បាន​ន័យ​ថា​វា​មាន​ប្រសិទ្ធភាព​។

២.​ កម្តៅ​សាច់​ដុំ​ផ្នែក​ខាង​ក្រោយ​

ជំហាន​ទី១៖ គេង​ដាក់​ខ្លួន​ឱ្យ​ត្រង់​ ដៃ​ទាំង​ពីរ​ស្រប​នឹង​ដង​ខ្លួន​ហើយ​លើក​ជើង​ឡើង​ឱ្យ​ត្រង់។ រីឯ​ប្រអប់​ជើង​ត្រូវ​ដាក់​ស្រប​នឹង​ដង​ខ្លួន​។ បត់​ជើង​ដូច​ការ​ណែ​នាំ​ខាង​លើ​ដែរ​ប៉ុន្តែ​ប្រអប់​ជើង​ត្រូវ​បត់​ជានិច្ច។ ធ្វើ​បែប​នេះ​ឱ្យ​បាន​ម្ខាង​១០​ម្តង​។

ជំហាន​ទី២៖​ គេង​ដាក់​ខ្លួន​ឱ្យ​ត្រង់​ ដៃ​ទាំង​ពីរ​ស្រប​នឹង​ដង​ខ្លួន​ លើក​ជើង​ឡើង​លើ​តែ​ហើប​គូទ​បន្តិច។ បន្ទាប់​មក​ទម្លាក់​ជើង​ទាំង​២​ចុះ​បន្តិច ហើយ​យោល​ទៅ​យោល​មក​ឱ្យ​បាន​២០​ដង​។

៣.​ កម្តៅ​សាច់​ដុំ​ផ្នែក​ខាង​ក្នុង

របៀប​ហាត់៖​ គេង​ដាក់​ខ្លួន​ឱ្យ​ត្រង់​ ដៃ​ទាំង​ពីរ​ស្រប​នឹង​ដង​ខ្លួន​រួច​លើក​ជើង​ម្ខាង​គង​លើ​ជើង​ម្ខាង​ទៀត។​ បន្ទាប់​មក​បត់​ជើង​ទាំង​២​កន្ធែក​ចេញ​ពី​គ្នា​ចុះ​ឡើង​។ ផ្លាស់​ប្តូរ​ជើង​ម្ខាង​នៅ​លើ​ម្ខាង​នៅ​ក្រោម​ឱ្យ​បាន​២០​ដង។ ប្រសិន​បើ​មាន​ប្រសិទ្ធភាព​អ្នក​នឹង​មាន​អារម្មណ៍​ថា​តឹង​ជើង​ និង​ជង្គង់៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា