មនុស្ស​ស្រី​​​ស្រឡាញ់​​គ្មាន​ស្ដាយ​ចិត្ត​ទេ បើ​សង្សារ​ធ្វើ​រឿង​តូច​ៗ ៩​យ៉ាង​នេះបាន​​

  • 2018-07-30 08:10:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​មិន​មែន​ពិបាក​យល់​នោះ​ទេ ប៉ុន្តែ​មក​ពី​មនុស្ស​ប្រុស​ខ្លះ​​មិន​ចង់​យល់​តែ​ប៉ុណ្ណោះ។ មិនបាច់​និយាយ​ដល់​រឿង​ធំដុំ ៩​ចំណុច​សាមញ្ញៗ​ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​មនុស្ស​ស្រី​ចង់​បាន​ពី​ដៃ​គូ​ស្នេហា​របស់​នាង។

រូបតំណាង

**១. យល់​ចិត្ត**

ព្រោះ​មនុស្ស​ស្រី​ក្នុង​មួយ​នាទី​អាច​មាន​ដល់ ១០០​អារម្មណ៍ ជា​ពិសេស​នៅ​ពេល​​មាន​រដូវ​​សូម​កុំ​ធ្វើ​ឲ្យ​នាង​អាក់​អន់​ចិត្ត ឬ​ខូច​អារម្មណ៍។ បុរស​ណា​អាច​ធ្វើ​បាន​ចំណុច​នេះ​គឺ​ជា​ទេវបុត្ត​របស់​នាង​តែ​ម្ដង។

២. កុំ​ធុញទ្រាន់

ដែល​នាង​ផ្ញើ​សារ​ទៅ​ញឹកញាប់ ដែល​នាង​ចូលចិត្ត​ទូរសព្ទ​ទៅ ដែល​នាង​ចូលចិត្ត​សួរ​ច្រើន។ បើ​មិន​ព្រោះ​តែ​​ស្រឡាញ់​ នាង​មិន​ធ្វើ​រឿង​ទាំង​នេះ​ទេ។

៣. និយាយ​ផ្អែម​ខ្លះ

បង​បារម្ភ​ណា

ស្រឡាញ់​ណា

នឹក​ណា

ចាំ​​ចូល​គេង​ដំណាល​គ្នា​ណា

ដល់​ផ្ទះ​ហើយ​ទូរសព្ទ​ប្រាប់​ផង​ណា

និយាយ​ទៅ! មនុស្ស​ស្រី​ភាគ​ច្រើន​ឮ​បែប​នេះ​ដឹង​តែ​ចិត្ត​ទន់​ហើយ។

៤. ចង​ចាំ​ថ្ងៃ​សំខាន់​ៗ​ឲ្យ​បាន​ល្អ

មិនបាច់​ចាំ​ទាំង​អស់​ទេ គ្រាន់​តែ​ចាំ​បាន​ខ្លះ​ៗ​គ្រប់គ្រាន់​ហើយ យ៉ាង​ហោច​ណាស់​ឲ្យ​នាង​មាន​អារម្មណ៍​ថា​នាង​នៅ​សំខាន់​សម្រាប់​អ្នក។

៥. មាន​ពេល​វេលា​ឲ្យ​នាង​ខ្លះ​ផង

ព្រោះ​មនុស្ស​ស្រី​ឆាប់​គិត​ច្រើន​ណាស់ ១០០​ទាំង​១០០​ គឺ​ត្រូវ​ការ​ពេល​វេលា​នៅ​ជាមួយ​គូ​ស្នេហ៍។ បើ​គ្មាន​ពេល​ទៅ​រក​នាង​ទេ នៅ​ពេល​ណា​ទំនេរ​ទូរសព្ទ​ទៅ​លេង​ខ្លះ​ក៏​បាន ឆាត​ទៅ​លេង​ខ្លះ​ក៏​បាន ដើម្បី​ឲ្យ​នាង​មាន​អារម្មណ៍​ជឿជាក់​លើ​អ្នក។

៦. កក់​ក្ដៅ ពឹងពាក់​បាន

យ៉ាង​ហោច​ណាស់​ក៏​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា​ ពេល​មាន​កណ្ដុរ​កន្លាត​រត់​មក អ្នក​ហក់​ចេញ​ពី​កៅអី​... រួច​ហើយ​ស្រែក​ប្រណាំង​ជាមួយ​នាង។

៧. ហ៊ាន​បើក​ចំហ​ពី​ទំនាក់ទំនង

គ្មាន​មនុស្ស​ស្រី​ណា ចង់​ស្រឡាញ់​​នរណា​ម្នាក់​លួច​លាក់​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​នាង​​មាន​អារម្មណ៍​ថា​មិន​ស្រួល តូច​ចិត្ត ហើយ​អ្វី​ដែល​សំខាន់ មនុស្ស​ប្រុស​ដែល​ហ៊ាន​និយាយ​ថា​ខ្លួន​ឯង​មាន​សង្សារ​ហើយ​គឺ​ជា​មនុស្ស​ប្រុស​​គួរ​ឲ្យ​ជឿជាក់​ម្នាក់​​ហើយ​សម្រាប់​នាង។

៨. ទៅ​ណា​មក​ណា​សូម​ឲ្យ​ប្រាប់

មិនមែន​តាម​រក​រឿង មិន​មែន​ចង់​ធ្វើ​ឲ្យពិបាក មិន​មែន​សាំញ៉ាំ មិន​មែន​តាម​ចាប់​កំហុស ប៉ុន្តែ​នាង​​ចង់​ដឹង​ក៏​ព្រោះ​​ស្រឡាញ់ និង​បារម្ភ​ពី​អ្នក។

៩. បញ្ឈប់​ចរិត​ព្រាន​ដើម្បី​នាង

បើ​ភាគី​ម្ខាង​ព្យាយាម​យក​ចិត្ត​ទុក​ដាក់ បារម្ភ និង​មើល​ថែ ក្នុង​ខណៈ​ដែល​ម្ខាង​ទៀត​ក្បត់​ចិត្ត​​មាន​អ្នក​ថ្មី​នោះ តើ​អ្នក​និង​នាង​ស្រឡាញ់​គ្នា​ដើម្បី​អ្វី បើ​នៅ​មិន​ទាន់​បញ្ចប់​ចរិត​នេះ​បាន?   ចុចអាន៖

ប្រភព៖ Understantgirl ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម