បុរស​នឹង​កាន់តែ​ស្រលាញ់ បើ​មនុស្ស​ស្រី​ហ៊ាន​ធ្វើ​រឿង​ទាំង ៧ យ៉ាង​នេះ

  • 2017-12-18 07:35:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​ទាំង ៧ នេះ​រឹតតែ​ពិសេស​ថែម​ទៀត ប្រសិនបើ​ខាង​ស្រី​ហ៊ាន​ធ្វើ ដើម្បី​បុរស​ជា​សង្សារ ព្រោះ​ថា​កម្រ​មាន​ស្រី​ៗ​ហ៊ាន ឬ​ចេះ​ធ្វើ​រឿង​ទាំង​នោះ​ខ្លាំង​ណាស់។ ចង់​ដឹង​ថា ៧ យ៉ាង​ខាង​ក្រោម​មាន​អ្វី​ខ្លះ សូម​អាន​ទាំងអស់​គ្នា៖

១.លេង​វីដេអូ​ហ្គេម៖ បុរស​ស្រលាញ់​អ្នក​កាន់តែ​ខ្លាំង នៅ​ពេល​អ្នក​មិន​ខ្លាច​ចាប់​យក​ឧបករណ៍​បញ្ជា និង​ប្រកួតប្រជែង​លេង​ហ្គេម​សំណព្វ​ជាមួយគាត់។

២.ដឹង​ពី​កីឡា៖ ប្រសិនបើ​ក្មេង​ស្រី​ដឹង​ពី​រឿង​មួយ​ចំនួន​ទាក់ទង​នឹង​កីឡា​នាង​នឹង​រក​ពិន្ទុ​​បាន​កាន់តែ​ច្រើន​ពី​បុរស ជាពិសេស​បាល់ទាត់​តែ​ម្ដង។ ព្រោះ​កម្រ​មាន​មនុស្ស​ស្រី​ណា​ស្គាល់​ពី​ប្រភេទ​កីឡា​ណាស់។

រូបតំណាង

**៣.សើច**៖ ការ​មើល​ឃើញ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់​សើច​សប្បាយ​ក្អាកក្អាយ​ច្រើន​គឺជា​សេចក្ដី​សុខ​ផ្លូវ​ចិត្ត​របស់​បុរស។

៤.ហ៊ាន​សម្លឹង​ចំ​ភ្នែក​គេ៖ មនុស្ស​ប្រុស​លង់​នឹង​សម្រស់​កែវ​ភ្នែក​ណាស់ ដូចនេះ​គេ​តែងតែ​ចង់​ឲ្យ​គូ​ស្នេហ៍​ហ៊ាន​មើល​ឲ្យ​ចំ​ភ្នែក​គេ​វិញ។

រូបតំណាង

៥.លេង​ជាមួយ​សក់​របស់​គាត់៖ បុរស​ៗ​ចូលចិត្ត​ឲ្យ​គេ​លេង ឬ​អង្អែល​សក់​របស់​ពួកគេ​ណាស់ ព្រោះ​មើល​ទៅ​ស្និទ្ធស្នាល។

៦.ក្លិន​ក្រអូប៖ នេះ​ជា​មន្ដ​ស្នេហ៍​ដ៏​ខ្លាំងក្លា​សម្រាប់​ទាក់ទាញ​ចិត្ត​បុរស ហើយ​គ្មាន​បុរស​ណា​ប្រកែក​ថា​មិន​ចូលចិត្ត​នៅ​ក្បែរ​មនុស្ស​ស្រី​មាន​ក្លិន​ឈ្ងុយឈ្ងប់​។

៧.ធ្វើ​ខ្លួន​ធម្មជាតិ​ៗ៖ មនុស្ស​ប្រុស​កាន់តែ​ស្រលាញ់​នៅ​ពេល​ឃើញ​មិត្ត​ស្រី​របស់​ពួកគេ​ដោយ​មិន​តុបតែង៕

ចុចអាន៖អត្ថប្រយោជន៍​នានា​ដែល​ទទួល​បាន​នៅ​ពេល​មាន​មិត្ត​ប្រុស​មិន​សូវ​ស្អាត

ប្រភព៖ womansbeautyextra ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម