រវាង មនុស្ស​ដែល​យើង​ស្រឡាញ់ និង​មនុស្ស​ដែល​ស្រឡាញ់​យើង គួរ​ជ្រើស​រើស​អ្នក​ណា​ជា​គូ​ជីវិត?

  • 2017-12-18 06:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ចាប់​ផ្ដើម​មាន​ស្នេហា មនុស្ស​គ្រប់​គ្នា​រមែង​មើល​ឃើញ​តែ​ចំណុច​ល្អ​ៗ​របស់​​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ប៉ុន្តែ​នៅ​ពេល​រស់​នៅ​ជាមួយ​គ្នា​យូរ​ៗ​ទៅ ធាតុ​ពិត​របស់​​មនុស្ស​ម្នាក់​ៗ​ទាំង​ចំណុច​ល្អ និង​ចំណុច​អាក្រក់​នឹង​ធ្លាយ​ចេញ​មក រហូត​ធ្វើ​ឲ្យ​​ក្ដី​ស្រឡាញ់​ដែល​ធ្លាប់​មាន​រវាង​គ្នា​នឹង​គ្នា​ត្រូវ​ថយ​ចុះ​បន្តិច​ម្ដង​ៗ​។

​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ស្នេហា​គង់វង្ស​យូរ​អង្វែង​បាន​ គឺ​ត្រូវ​ការ​អ្វី​ដែល​លើស​ពី​ពាក្យ​ថា “ស្រឡាញ់” នោះ​គឺ “ការ​យល់​ចិត្ត” និង “ការ​យោគយល់” ដូច្នេះ​ហើយ... សូម​កុំ​ជ្រើស​រើស​នរណា​ម្នាក់​ដោយ​សារ មនុស្ស​ម្នាក់​នោះ​គ្រាន់​តែ​​ជា​មនុស្ស​ដែល​យើង​ស្រឡាញ់ ប៉ុន្តែ​សូម​ជ្រើស​រើស​​នរ​ណា​ម្នាក់​ដែល​​ស្រឡាញ់​យើង​ពិត​ប្រាកដ​​​ ​នោះ​​ទើប​ជា​ជម្រើស​ដែល​ល្អ​បំផុត។

ព្រោះ​ថា បើ​អ្នក​ដែល​យើង​ជ្រើស​រើស​ជា​គូ​ជីវិត គឺ​ជា​មនុស្ស​ដែល​ស្រឡាញ់​យើង នៅ​ពេល​យើង​ធ្វើ​អ្វី​មួយ​ខុស​ឆ្គង​ខ្លះ ឬ​ពេល​ខ្លះ​យើង​អាច​ធ្វើ​ឲ្យ​គេ​មិន​ពេញ​ចិត្ត​ខ្លះ ប៉ុន្តែ​​ដោយ​សារ​ក្ដី​ស្រឡាញ់​ដែល​គេ​មាន​ចំពោះ​យើង គេ​នឹង​អាច​យល់​ពី​យើង និង​អភ័យ​ទោស​ឲ្យ​យើង​ជានិច្ច។

ហេតុ​ដូច្នេះ​ហើយ ធ្វើ​ឲ្យ​ពេល​ខ្លះ​មនុស្ស​ដែល​យើង​ស្រឡាញ់​អាច​នឹង​មិន​សក្ដិសម​​មក​រស់​នៅ​ប្រើ​ជីវិត​គូ​រួម​គ្នា​ជាមួយ​យើង​នោះ​ទេ ព្រោះ​ពេល​ខ្លះ មនុស្ស​ដែល​យើង​ស្រឡាញ់​អាច​​នឹង​សក្ដិសម​សម្រាប់​ឲ្យ​យើង “នឹក​ដល់” តែ​ប៉ុណ្ណោះ។

ចុះ​ប្រិយមិត្ត​វិញ​នឹង​ជ្រើសរើស​នរណា​ដែរ​រវាង មនុស្ស​ដែល​យើង​ស្រឡាញ់ និង​មនុស្ស​ដែល​ស្រឡាញ់​យើង?

ចុចអាន៖

អត្ថបទ៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម