៣ ដំណាក់កាល​ ដែលបុរស​អ្នក​មានមើល​លើ​ស្ត្រី​ មុន​​សម្រេចចិត្ត​យក​ជា​ប្រពន្ធ

  • 2018-06-27 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​ដែល​មាន​សមត្ថភាព​ និង​ភាព​វ័យ​ឆ្លាត​គេ​ តែង​តែ​គិត​ច្បាស់​លាស់​មុន​​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ។​ ការ​ជ្រើស​គូរ​ស្រករ​ក៏​ដូច​គ្ដែរនា​ គឺ​គេ​មើល​មនុស្ស​ស្រី​ចែក​ចេញ​ជា ​​ ៣​ដំណាក់កាល​នេះ៖​

១.​ ដំណាក់​កាល​ដែល​អាច​ឲ្យ​គេ​ចូល​ចិត្ត​

ដំណាក់​កាល​ទី​១ គឺ​ដំណាក់​កាល​មើល​ថា​នាង​មាន​ចំណុច​ណា​ខ្លះ​ដែល​ធ្វើ​ឲ្យ​គេ​ចូល​ចិត្ត​ ដូចជា៖

រូប​សម្បត្តិ

ជា​ការ​ពិត​ណាស់​រឿង​ដំបូង​ដែល​មនុស្ស​ប្រុស​មើល​គឺ​រូប​សម្បត្តិ​តែ​ម្ដង។​ មនុស្ស​ស្រី​ដែល​មាន​រូប​សម្បត្តិ​ស្អាត​គឺ​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​លើ​នាង​កាន់​តែ​ខ្លាំង​។​

ទេព​កោសល្យ​

ក្រៅ​ពី​មើល​រូប​សម្បត្តិ​គេ​មើល​ថា​នាង​មាន​ទេពកោសល្យ​អ្វី​ខ្លះ​ដែល​ទាក់ទាញ​ខ្លាំង​ដូចជា​ លេង​តន្ត្រី​ ច្រៀង​ គូរ​គំនូរ​ ឬ​សិល្បៈ​ផ្សេង​ៗ​ទៀត​ជា​ដើម។​

ភាព​ឆ្លាត​វ័យ​

មនុស្សប្រុស​ណាក៏​ស្រលាញ់​ស្រី​ឆ្លាតដែរ​ ព្រោះ​នាង​ដឹង​សព្វ​គ្រប់​ហើយ​តែង​តែ​យល់​ការ​ជា​និច្ច​ ដោយ​​ចេះ​ចាត់​ចែង​ការងារ​មិន​ចាំ​បាច់​ពឹង​ពាក់​នរណា។​ មនុស្ស​ស្រី​ឆ្លាត​យល់​ពី​មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រលាញ់​ច្បាស់​ ទើប​ធ្វើ​ឲ្យ​ខាង​ប្រុស​មាន​អារម្មណ៍​ល្អ​ពេល​នៅ​ជា​មួយ​នាង។​

កំប្លែង​ និង​ចេះ​ជួយ​ទុក្ខ​ធុរៈ

ភាព​កំប្លែង​ក្រមិចក្រមើម​ និង​ការ​ចេះ​ជួយ​ទុក្ខ​ធុរៈ​ ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ទាក់​ចិត្ត​ ហើយ​ចង់​នៅ​ក្បែរ​ស្វែង​យល់​ពី​នាងឲ្យ​បាន​ច្រើន។​

២.​ ដំណាក់កាល​ខាង​ប្រុស​មើល​ថា​ នាង​ជា​មនុស្ស​ដែល​គេ​ត្រូវ​ការ​ ឬ​យ៉ាង​ណា

ក្រោយ​ពី​ការ​ចូល​ចិត្ត​ហើយ​នោះ​ មនុស្ស​ប្រុស​នឹង​សង្កេត​មើល​អ្នក​ក្រៅមួយ​​ទៀត ​គឺ​ថា​តើ​អ្នក​ជា​មនុស្ស​​ដែល​គេ​ត្រូវ​ការ​ ឬ​ទេ។​ ចំណុច​ដែល​គេ​ត្រូវ​ការ​លើ​មនុស្ស​ស្រី​គឺ៖​

ចេះ​វិជ្ជា​មេផ្ទះ​

គេ​ចង់​បាន​មនុស្ស​ស្រី​ដែល​ចេះ​មើល​ថែរក្សា​ខ្លួន​ និង​គ្រួសារ​ ដូច​ច្នេះ​​ប្រុសៗ​ត្រូវ​ការនារី​​​ចេះ​ធ្វើ​ការងារ​ផ្ទះ​ ដូច​ជា​ដាំ​ស្ល​ បោស​សម្អាត​ជា​ដើម​ គឺ​គេ​សរសើរ​ និង​ឲ្យ​តម្លៃ​​បំផុត។​

ចេះ​ទំនាក់​ទំនង​ខាង​ក្រៅ

ម៉្យាង​ទៀត​មនុស្ស​ប្រុស​ត្រូវការ​មនុស្ស​ស្រី​ដែល​ចេះ​ប្រាស្រ័យ​ទាក់​ទង​ ដែល​អាច​ជា​ផ្លូវ​ជោគជ័យ​មិន​ថា​ជា​ជំនួញ​ ឬ​ធ្វើ​ការ​ងារ។​

មនុស្ស​ស្រី​ឯករាជ្យ​

មនុស្ស​ប្រុស​ត្រូវ​ការ​មនុស្ស​ស្រី​ឯករាជ្យ​ ដែល​មិន​ចាំ​បាច់​ពឹង​ពាក់​គេ​គ្រប់​រឿង​នោះ​ឡើយ។​ មនុស្ស​ដែល​បង្ហាញ​ពី​ភាព​រឹងមាំ​ទោះ​បី​ជួប​រឿង​អ្វី​ក៏​ដោយ​ ធ្វើ​ឲ្យ​អ្នក​ដទៃ​សរសើរ​ស្ងប់​ស្ញែង​។

៣.​ ដំណាក់​កាល​ទី​ ៣​ គឺ​កំណាត់​កាល​ស្រលាញ់​

ក្រោយ​ពី​ជាប់​ដំណាក់​កាល​ទី​១​ និង​ទី​២​ រួច​មក​ ដំណាក់​កាល​ទី​៣​ គឺ​មនុស្ស​ប្រុស​ស្រលាញ់​​ស្រ្តីមាន ៣​ចំណុច​នេះ​នេះ​បន្ថែម​ទៀត​

ស្មោះ​ត្រង់​

មិន​ថា​នាង​ស្អាត​ និង​ឆ្លាត​ប៉ុណ្ណា​ទេ​ បើ​មិន​ស្មោះ​ត្រង់​គឺ​គេ​មិន​យក​ធ្វើ​ប្រពន្ធ​ឡើយ។​

យល់​ចិត្ត​គ្នា​

ការ​ចេះ​យល់​ចិត្ត​គ្នា​ពិត​ជា​សំខាន់​ក្នុង​ទំនាក់​ទំនង​មួយ​ ដូច្នេះ​ការ​រៀបការ​រួម​រស់​ជា​មួយ​គ្នា​ត្រូវ​ការ​ចាំ​បាច់​គឺ​ការ​ដឹងចិត្តគ្នាទៅវិញទៅមក ​ដើម្បី​ធ្វើ​ឲ្យ​រស់​នៅ​មាន​សុភមង្គល។​

ការ​គោរព

មនុស្ស​ប្រុស​មិន​ចូល​ចិត្ត​មនុស្ស​ស្រី​សម្ដី​ឈ្លើយ​មិន​ចេះ​គោរព​នោះ​ឡើយ។​ គេ​ស្រលាញ់​ស្រី​ៗដែល​ចេះ​គោរព​គ្នា​ និង​ស្គាល់​ចាស់​ទុំ​ ហើយ​ដឹង​ខុស​ត្រូវ​ផង​ដែរ។​

ភាព​រឹង​មាំ

មនុស្ស​ប្រុស​ស្រលាញ់​នារីរឹង​មាំ​ ព្រោះ​ទោះបី​ជា​អត់​មាន​គេ​ក្នុង​លោក​នេះ​ ក៏​​ជឿ​​ថា​នាង​អាច​មើល​ថែ​គ្រួសារ​បាន​ល្អ៕​

ចុចអាន៖បុរស​​ពិត​មិន​សំដៅ​​​លើ​សាច់​ដុំ​ ភាព​រឹង​មាំ​ទាំង​នេះ ទើប​ជា​​អ្វី​ដែល​​មនុស្ស​ស្រី​​ប្រាថ្នា

ប្រភព៖ bestie ប្រែ​សម្រួល៖ Pencharm